ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
គណៈប្រតិភូសហភាពអឺរ៉ុប គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា នាសប្ដាហ៍ក្រោយនេះ ដើម្បីពិភាក្សាអំពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធជាមួយប្រទេសកម្ពុជា
Sat,16 March 2019 (Time 04:21 PM)
ដោយ ៖ ចាន់ មករា (ចំនួនអ្នកអាន: 23នាក់)

ឯកអគ្គរដ្ឋសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar ប្រាប់សាព័ត៌មានកាលពីពេលថ្មីៗនេះថា មន្ដ្រីជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកការងារការទូត និងនយោបាយការបរទេស និងមន្ដ្រីជាន់ខ្ពស់ទទួលបន្ទុកការងារពាណិជ្ជកម្ម នឹងមកប្រទេសកម្ពុជា នៅសប្ដាហ៍ក្រោយនេះ ។

យ៉ាងណាក៏ដោយ លោក George Edgar សុំមិនបញ្ជាក់លម្អិតអំពីកាលបរិច្ឆេទ និងថា តើបញ្ហាណាខ្លះ នឹងត្រូវលើកយកទៅពិភាក្សាជាមួយកម្ពុជានោះទេ ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កេត សោផាន់ ក៏ឲ្យសាព័ត៌មានក្នុងស្រុកដឹងដែរថា រដ្ឋមន្ដ្រីការបរទេស លោក ប្រាក់ សុខុន ក្នុងឱកាសអបអរសាទរទិវា « ASEM DAY» រូបលោកថ្លែងថា លោកនឹងជួបពិភាក្សាជាមួយមន្ដ្រី
គណៈកម្មាការអឺរ៉ុប ដែលគ្រោងមកកម្ពុជានាថ្ងៃទី២១ មីនាខាងមុខនេះ ពាក់ព័ន្ធកាតព្វកិច្ចរបស់កម្ពុជា ក្នុងការបន្ដទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប។

ដំណើរទស្សនៈកិច្ចរបស់ប្រតិភូសហភាពអឺរ៉ុបនេះ ធ្វើឡើងបន្ទាប់សហភាពអឺរ៉ុប កាលពីថ្ងៃទី១១ ខែកុម្ភៈ២០១៩ កន្លងមក បានប្រកាសអំពីការចាប់ផ្ដើមនីតិវិធី ដែលឈានទៅព្យួរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែសព្វាវុធ » ពីកម្ពុជា បន្ទាប់ពីមើលឃើញការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ បញ្ហាសិទ្ធិមនុស្ស និងនិតិរដ្ឋនៅក្នុង
រយៈពេល ១៨ខែចុងក្រោយមកនេះ៕