ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
ចប់ម៉ង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យសន្សំសំចៃភ្លើង ស្រាប់តែនាំគ្នាដេកក្រៅផ្ទះ សេលហ្វីរូបភាពម៉ាទំហឹង តាមប្រសាសន៌ភ្លាមៗ
Sun,17 March 2019 (Time 04:17 PM)
ដោយ ៖ ចាន់ មករា (ចំនួនអ្នកអាន: 70នាក់)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា គ្រោះរាំងស្ងួតនៅក្នុងឆ្នាំនេះ និងអូសបន្លាយដល់ខែមិថុនា ឆ្នាំ២០១៩ ជាហេតុ បណ្តាលធ្វើឲ្យខ្វះទឹកផង និងខ្វះអគ្គិសនីផង លោកនាយករដ្ឋមន្ត្រី សូមអំពាវនាវដល់ពលរដ្ឋឲ្យសន្សំសំចៃទឹក នឹងស្នើសុំ ឲ្យពលរដ្ឋអ្នកមានអាជីវកម្មមួយចំនួនបញ្ចេញម៉ាស៊ីនភ្លើងមកប្រើប្រាស់ ខណៈដែលរាជរដ្ឋាភិបាលកំពុងរង់ចាំម៉ាស៊ីនភ្លើង
ដឹកតាមកាប៉ាល់មកពីប្រទេសទួរគី ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយបែបនេះ គឺក្នុងពិធីបុណ្យទន្លេលើកទី៥ នាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៦ ខែ
មីនា ឆ្នាំ២០១៩ ម្សិលមិញនេះ ដោយរូបលោកបញ្ជាក់ថា បើតាមប្រភពពីអគ្គសនីកម្ពុជាបញ្ចាក់ថា យើងខ្វះអគ្គិសនីរហូត ដល់ទៅ៤០០ មេហ្គាវ៉ាត់ឯណោះ ដូចនេះសូមអំពាវនាវយោគយល់ សុំអធ្យាស្រ័យចំពោះបញ្ហាដាច់ភ្លើងនិងរអាក់រអួល នេះ។

ក្រោយពេលបានស្តាប់ការសុំអំពាវនាវពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមឲ្យពលរដ្ឋទាំងអស់មានការសន្សំសំចៃករណី ប្រើប្រាស់ទឹកភ្លើង ស្រាប់តែករណីនេះចាប់ផ្តើមមានការសេលហ្វីរូបភាពអ្នកដេកក្រៅផ្ទះ ខណៈយប់ឡើងដាច់ភ្លើងក្តៅខ្លំាង ទើបរើមកក្រៅផ្ទះ ធ្វើឲ្យក្លាយទៅជាចំណាប់អារម្មណ៌របស់មហាជនតាមបណ្តាញសង្គមហ្វេសបុកតែម្តង ។

មហាជនជាច្រើនដែលបានឃើញរូបសេលហ្វីនេះ នាំគ្នាលាន់មាត់ថា ដេកក្រៅផ្ទះត្រជាក់ស្រួល អត់អស់ទឹកភ្លើងពិតមែន
តែប្រយ័ត្នមានចោរកម្មកើតឡើងបាត់ទ្រព្យសម្បត្តិ ហើយកុំបន្ទោសអ្នកណា ព្រោះការដេកក្រៅផ្ទះវាជាចំណុចអសន្តិសុខ
សម្រាប់ក្រុមគ្រួសារ និងទ្រព្យសម្បត្តិ បើអាចកែបាន សូមរកមធ្យបាយដេកក្នុងផ្ទះវិញ ទើបសុវត្តិភាពល្អជាង ៕