ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
នារីស្រស់ស្អាតពីរនាក់ ត្រូវបានភ្លើងឆេះស្លាប់ ព្រោះតែការឆ្វេសប្រហែសរបស់ឡានស៊ីទែន បង្ហូរសាំងចូលក្នុង ស៊ីទែនក្រោមដី ស្ថានីយ៌ប្រេងឥន្ទនៈ
Tue,19 March 2019 (Time 04:25 PM)
ដោយ ៖ ចាន់ មករា (ចំនួនអ្នកអាន: 67នាក់)

សមត្ថកិច្ចនៅខេត្តមណ្ឌលគិរីបានឲ្យដឹងថា យុវតីពីរនាក់បានស្លាប់នៅក្នុងអណ្តាតភ្លើង ក្នុងហេតុការណ៍ដែលបានកើតឡើងកាលពីម៉ោងជាង៥ល្ងាចថ្ងៃទី ១៨ខែមីនា ឆ្នាំ២០១៩ នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ដោយសារភ្លើងឆេះផ្ទះចំនួនបួនខ្នង។

ប្រភពពីប៉ូលិសបញ្ជាក់ថា មូលហេតុនៃភ្លើងឆេះបណ្តាលមកពីឡានស៊ីទែនដឹកសាំង ចូលមកតទុយោបង្ហូរសាំងដាក់ក្នុងស៊ីទែនរបស់ម្ចាស់ផ្ទះឈ្មោះហ៊ាង សុធី ហៅ (អុល)។ ពេលនោះក៏បានខ្ចាយសាំងពីទុយោ ជះចូលក្នុងផ្ទះបាយ ចំទៅលើចង្រ្កានហ្គាស ធ្វើឲ្យមានភ្លើងឆាបឆេះឡើង។ ជនរងគ្រោះទាំងបួននាក់ក្នុងនោះស្លាប់ពីរនាក់ មានឈ្មោះទី១ ហ៊ាង សម្ផស្ស ភេទស្រី អាយុ១៧ឆ្នាំ (ស្លាប់) និងទី២ឈ្មោះ ហ៊ាង ស្រីលីន ភេទស្រី អាយុ១៤ឆ្នាំ(ស្លាប់) ។

ចំណែកអ្នករងរបួសស្រាលពីរនាក់ភេទស្រី ត្រូវបញ្ចូនទៅមន្ទីពេទ្យបង្អែកខេត្ត ។ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកពេជ្រាដាមួយគ្រឿង និងរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋានខេត្តមណ្ឌលគិរី ចំនួនបួនគ្រឿងបានទៅជួយទើបគ្រប់គ្រងបាន៕

នេះគឺជាការគ្រោះថ្នាក់អគ្គីភ័យមួយទៀតហើយ ដោយសារតែការឆ្វេស ដែលកន្លងមកអាជ្ញាធរមូលដ្ឋានជាច្រើន
តែងជូនដំណឹងសុំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីដែលអាចនឹងបង្កើតឲ្យមានអគ្គីភ័យ ដែលមិនអាចដឹងមុនបាន ៕