ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
ធមក្លិនជាថ្មី លោក យូ ហេង ទើបចូលកាន់តំណែងមេគយខេត្តបាត់ដំបង ប្រព្រឹត្តអំពើពុករលួយបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធឬទំនិញខុសច្បាប់.!
Thu,21 March 2019 (Time 04:23 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 136នាក់)

លេចល្បីថា លោក យូ ហេង ក្រោយពេលដែលប្តូរមកកាន់តំណែងជាប្រធានសាខាគយខេត្តបាត់ដំបង រូបលោកកំពុងរៀបចំខ្សែបន្ទាត់បក្ខពួករបស់ខ្លួនឲ្យកាន់ការងារ ទិចនិចស្ទាបស្ទង់ គោះទឹកបង្អើលត្រី ដោយស្រឿសរសៃមេគយចល័តតាមគោលដៅទាំងអស់ចំណុះសាខាគយខេត្តបាត់ដំបង ធ្វើការរឹតបន្តឹង ដើម្បីឱ្យអ្នករកស៊ីដឹកទំនិញ និងថៅកែទំនិញ តូចធំទាំងអស់ រត់មករកខ្លួនដែលជាមេសាខាគយប្រចាំខេត្តបាត់ដំបង ថ្មី។

ប្រភពចេញពីមន្ត្រីតូចតាចនៅស្នាក់ការសាខាបាត់ដំបង ដោយសុំកុំឲ្យបញ្ចេញឈ្មោះ បានឲ្យដឹងថា លោក យូ ហេង កំពុងរឹតត្បិតប្រមូលលុយខ្មៅប្រព្រឹត្តអំពើពុករលួយ ស្រង់ដើមជូនមេ ក្នុងការដែលខ្លួនបានសម្រេចបំណងមកកាន់តំ ណែងជាមេសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង ដែលជាកៅអីដ៏ពិសិទ្ធមិនដូចជាកៅអីមុន ជាមេសាខាគយ និងរដ្ឋាករ ខេត្តឧត្តរមានជ័យ នោះឡើយ ។

នៅក្រោយដែលលោក យូ ហេង បានតំណែងជាមេប្រចាំខេត្តបាត់ដំបង ក្នុងនោះកែបានលេចឮការត្អូញត្ងែពីមន្ត្រីមេៗ គយតាមច្រកទ្វារគោលដៅជាច្រើន ក្នុងខេត្តបាត់ដំបង ត្អូញត្អែរឲ្យរអូមរអាមឡើងថា លោក យូ ហេង តម្រូវទាមទាកញ្ចប់ប្រចាំខែ ឲ្យជួយឧបត្ថម្ភសាខា គឺច្រើនជាងសម័យលោក ឈុន សុភមង្គល មួយគុណនឹងពីរ បើមិនដូច្នេះទេ
រាល់ទំនិញបង់ពន្ធមិនគ្រប់ ទំនិញជាប់អត្រាបង់ពន្ធខ្ពស់មកបង់ពន្ធទាប និងទំនិញខុសច្បាប់ គឺដាក់កំណត់រិតបន្តឹង
លើសពេលមុន ។

លោក យូ ហេង ត្រូវបានចូលកាន់តំណែងជាមេសាខាគយ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ដែលលេចឮថា ចាយលុយមិនតិចទេ ដើម្បីបានផ្លាស់ចេញពីមេគយខេត្តឧត្តរមានជ័យ មកកៅអីដ៏ពិសិទ្ធិមួយនេះ ។

ប្រភពបាននោះបង្ហើបឱ្យដឹងថា រាល់ថ្ងៃនេះ សកម្មភាពនាំចូលទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់ កំពុងកើត ឡើងយ៉ាងខ្លាំង ក្នុងនោះមានដូចជា ច្រកលេខ៤០០ នៃស្រុកសំឡូត និងច្រកអូររំដួល នៃស្រុកភ្នំព្រឹក ច្រកភ្នំដី ច្រកបឹងឆ្នាំង ច្រកអូររំដួល ធ្វើឱ្យខាតបង់ ចំណូលថវិកាជាតិ យ៉ាងច្រើនសន្ធឹកក្នុងមួយខែៗ ដោយសារតែក្រុមឈ្មួញ បាននាំ ចូល ទំនិញបង់ពន្ធមិនគ្រប់ តាមរយៈអំពើសូកប៉ាន់ ពោលគឺជំនាញមេៗគយតាមគោលដៅ ទាំងនោះបង្កើតឱ្យមាននូវអំពើពុករលួយបំបាត់ពន្ធនាំចូលមានទ្រង់ទ្រាយកាន់តែធំជាងពេលមុន ដោយសារតែមានភ្លើងខៀវ ពីលោក យូ ហេង។

ទំនិញដែលហូរចូលមកពីប្រទេសថៃ តាមច្រកព្រំដែនខេត្តបាត់ដំបង គេឃើញមាន គ្រឿងបន្លាស់ រថយន្ត ម៉ូតូ សំបក កង់រថយន្ត និងទំនិញ ខុសច្បាប់ ផ្សេងទៀត ភាគច្រើន បង់ពន្ធមិនគ្រប់ ក្នុងនោះប្រភពបង្ហើបថា ល្បិចបន្លំពន្ធ របស់ជំនាញគយ គឺស៊ីដោយស្របច្បាប់ ដោយគ្រាន់តែលួចបន្លំបង្កាន់ដៃនាំចូល ពីប្រភេទទំនិញនាំចូលបង់ពន្ធខ្ពស់ មកជាទំនិញបង់ពន្ធប្រភេទទំនិញចម្រុះ ហើយការបង់ពន្ធទំនិញចម្រុះនេះទៀត គឺបង់យ៉ាងច្រើនត្រឹមពាក់កណ្តាលប៉ុណ្ណោះ។

ជាធម្មតាទាំងច្រកតំបន់ច្រកទ្វេភាគី និងច្រកអន្តរជាតិ ឈ្មួញអាចដឹកទំនិញឆ្លងកាត់ច្រកព្រំដែន ចាប់ពីវេលាម៉ោង៧ព្រឹក និងបញ្ឈប់ម៉ោងរដ្ឋបាលត្រឹមម៉ោង ៦ល្ងាច ប៉ុន្តែមន្ត្រីគយពុករលួយបានអនុញ្ញាតឲ្យរថយន្តធនធំ ឆ្លងកាត់តាំង
ពីម៉ោង ៣-៤ទៀបភ្លឺ មិនត្រឹមតែខុសច្បាប់រដ្ឋបាលប៉ុណ្ណោះទេ រាល់សកម្មភាពហូរចូលទំនិញបែបនេះ ត្រូវបានគេដាក់ការសង្ស័យថា ជាទំនិញគេចពន្ធខុសច្បាប់ ដែលជាប្រប្រភចំណូលលុយខ្មៅរបស់មន្ត្រីគយប្រមូលច្រកហោប៉ៅជូនរូប លោក យូ ហេង ។

សាត្រាឬទ្ធិព័ត៌មាន មិនអាចសុំការបំភ្លឺបន្ថែមពីរូបលោក យូ ហេង មេគយ និងរដ្ឋាករ ខេត្តបាត់ដំបងបាននៅឡើយទេ ព្រោះខល មិនមានអ្នកលើកទូរស័ព្ទ ៕