ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
លោក កែវ ចាន់ដារ៉ា ម្ចាស់ការដ្ឋានជួសជុលទូកនេសាទសមុទ្រអះអាងថា ការចាក់ដីលុបសមុទ្រពង្រីកផែអ៊ូ ដើម្បីប្រ យោជន៌ពលរដ្ឋ គឺមិនមែនជាការចាក់លុបសមុទ្រយកដីលក់ ដូចការចោទប្រកាន់នោះទេ
Sat,23 March 2019 (Time 04:50 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 168នាក់)

ក្រោយពេលដែលមានបណ្តាញព័ត៌មានជាច្រើនបានផ្សាយ រិៈគន់អំពីសកម្មភាពចាក់ដីពង្រីកទីតាំងផែជួលជុលទូកនេ
សាទ ថាជាករណីចាក់ដីលុបសមុទ្រ ដើម្បីពង្រីកផ្ទៃដីឲ្យបានធំងាយស្រួលលក់ ឬសាងសង់សំណង់រឹងមាំអ្វីផ្សេងជា ប្រយោជន៍បុគ្គលនោះ ថ្មីៗនេះ មានប្រតិកម្មបំភ្លឺអះអាងពីអាជ្ញាធររដ្ឋអំណាច សមត្ថកិច្ចជំនាញពាក់ព័ន្ធ ហើយជាក់
ស្តែងនោះ គឺម្ចាស់ការដ្ឋានជួសជុលទូកសមុទ្រនេសាទរបស់ពលរដ្ឋខ្មែរតែម្តង ដែលបានចេញមុខធ្វើការបកស្រាយការ ពិតជូនមហាជនជ្រាប ដើម្បីលាងមន្ទិលសង្ស័យកន្លងមក ។

នៅក្នុងបទសម្ភាសន៍ដោយផ្ទាល់ជាមួយលោក កែវ ចាន់ដារ៉ា ដែលជាម៉្ចាស់ការដ្ឋានជួសជុលទូកសមុទ្រ កាលពីពេល
កន្លងទៅនេះ រូបលោកបានបញ្ជាក់ប្រាប់ថា ទីតាំងកន្លែងជួសជុលទូក (កន្លែងឡើងអ៊ូទូកសមុទ្រ) នេះមានតាំងពីឆ្នាំ
១៩៨៩ ក្នុងសម័យរដ្ឋកម្ពុជាមកម្ល៉េះ គឺមានរយៈពេលយូរហូតដល់២៨ឆ្នាំហើយ ដោយទីនេះត្រូវបានច្រេសស៊ីដែកជើង
រ៉ៃសម្រាប់អូសទូកឡើងអស់ហើយ ហើយម្យ៉ាងទៀតទឹកក៏រាក់ ព្រោះដីដុះកប់ជ្រៅ មិនអាចចូលទូកធំមកជួសជុលបាន
ទេ ។

លោកបន្តថា ដោយពិនិត្យឃើញថា ទូកនេសាទខ្មែរមានរាប់រយគ្រឿង គ្មានកន្លែងជួសជុល នៅពេលមានបញ្ហា គឺតែងរត់ ទៅជួសជុលនៅប្រទេសថៃ ដោយចំណាយប្រាក់ចោលរាប់ម៉ឺន រាប់សែនដុល្លាក្នុងមួយឆ្នាំៗ ហើយជានិច្ចជាកាលក៏តែង មានការរំខានពីអាជ្ញាធរថៃ ទាំងការស្នាក់នៅទាំងការដើរហើរជាច្រើនករណីទៀតនោះ ទើបរូបលោកសម្រេចចិត្តយកជើងរ៉ៃ ចាស់ចេញដាក់ ដោយផ្លាស់ជើងរ៉ៃថ្មីដើម្បីរៀបចំកន្លែងជួសជុលទូកឡើងវិញ ប៉ុន្តែទោះបីធ្វើយ៉ាងណា ទូកជាច្រើននោះក៏នៅ មិនអាចចូលមកជួសជុលបាន ដោយមានដីដុះបាំងនៅពីមុខខំបើកទូក ទោះបើកទូកបង្វៀងយ៉ាងណាតែនៅតែទៅមិនរួច ទើបរូបលោកបានសម្រេចចិត្តចាក់ដីបន្ថែមទៅរកទឹកជ្រៅ ដើម្បីឲ្យទូកធំចូលមកជួសជុលបាន។

លោក កែវ ចាន់ដារ៉ា ម្ចាស់ការដ្ឋានរូបនោះលោកបានបន្ថែមទៀតថា បើយើងជាប្រទេសមួយ បើសូម្បីតែកន្លែងជួសជុល
ទូក ក៏យើងគ្មាន ហើយយើងរង់ចាំតែទៅរកគេឲ្យតែរហូត គឺវាពិបាកជួយគ្នាក្នុងពេលមានអាសន្នណាស់ ហើយប្រសិន ជាការជួសជុលទូកនេះវាដំណើរការបានល្អ រូបលោកនឹងធ្វើការបង់ពន្ធជូនរដ្ឋនិង ហើយទាំងនេះក៏ជាប្រយោជន៍ផ្តល់ឲ្យ ពលរដ្ឋខ្មែរមានការងារធ្វើផងដែរ នេះជាចេតនាដែលរូបលោកជួយកសាងជាតិ មិនមែនចង់លុបសមុទ្រយកដីលក់ដូច
គេថា នោះទេ ។

លោក កែវ ចាន់ដារ៉ា អះអាងថា ដូចជាពាក្យគេចោទថា រូបលោក អាងអំណាចអាងបុណ្យសក្តិអី គឺខ្ញុំគ្មានទេ អ្វីដែល ធ្វើគឺដូចខ្ញុំបានជំរាបចឹង គ្រាន់តែចង់បង្កើតកន្លែងចាស់នេះដើម្បីបានជាកន្លែងឡើងអ៊ូទូកសមុទ្រតូចធំទាំងអស់ ជៀស វាងធ្វើឲ្យម៉្ចាស់ទូកបើកទៅរកកន្លែងជួសជុលនៅប្រទេសថៃ តែប៉ុណ្ណោះ ។

នៅក្នុងការអះអាងបង្ហាញការពិតនេះផងដែរ លោក ជិន សុឃិន ដែលជាមន្ត្រីជលផលក្នុងសម័យរដ្ឋកម្ពុជា ក៏បានមាន បញ្ជាក់ផងដែរថា កាបង្កើតឡើងនៅការដ្ឋានជួសជុលទូកនេសាទសមុទ្រនេះ មិនមែនជារឿងធម្មតារទេ ព្រោះលោកជា អ្នកទី១ ក្នុងការបង្កើតវាឡើងក្នុងសម័យរដ្ឋកម្ពុជាដើម្បីជួសជុលទូកនេសាទសមុទ្រ និងសម្រាប់ជួយសង្គ្រោះពេលមាន អាសន្ន ដូចជាទូករបើកក្តារ តើត្រូវរត់ទៅប្រទេសថៃបានទាន់ពេលទេ បើនៅស្រុកខ្មែរមានកន្លែងជួសជុល គឺពលរដ្ឋខ្មែរ គេពិតជាបើកសំដៅមកកន្លែងជួសជុលយ៉ាងលឿនហើយ បើពុំនោះទេត្រូវលិចទូកស្លាប់ក្នុងសមុទ្រ មិនខាន ។

ម៉្យាងទៀតមិនងាយនិងស្វែងរកអ្នកមានប្រាក់ យកមកជួយវិនិយោគកន្លែងជួសជុលនេះទេ ព្រោះតែមិនដឹងថ្ងៃណាប្រមូល ប្រាក់បានមកវិញទេ ដោយការងារនេះ មានប្រយោជន៍ច្រើនយ៉ាងណាស់ដល់កម្មករ អ្នកជំនាញ និងអ្នកនេសាទសមុទ្រ ជាពិសេសគឺមានសារៈសំខាន់ណាស់សំរាប់បងប្អូនពលរដ្ឋនេសាទខ្មែរនៅតាមសមុទ្រ នៅពេលដែលជួបបញ្ហា ។

សម្រាប់ការចេញមុខអះអាងបង្ហាញការពិតជូនមហាជនជ្រាបនេះ លោក កែវ ចាន់ដារ៉ា សង្ឃឹមថា បងប្អូនទូទាំងប្រទេស
អាចនឹងយល់អំពីតម្រូវការរបស់ពលរដ្ឋខ្មែរ ក្នុងការចង់បានទីតាំងរបស់ខ្មែរសម្រាប់ជួសជុលទូកនេសាទរបស់អ្នកនេសាទ
ខ្មែរយើង ដែលកន្លងមកមានផលលំបាកយ៉ាងខ្លាំងនៅក្នុងការជួសជុលទូក ព្រោះតែពួកគាត់ត្រូវពឹងផ្អែកទៅលើប្រទេស
ថៃ ៕