ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
កូនលោកឧកញ៉ា ជឹម សុខ ដេញស្ទាក់បាញ់ស្លាប់បុរសម្នាក់ក្នុងថ្លុកឈាមនិងរបួសម្នាក់នៅស្រុកបាភ្នំ ព្រោះសង្ស័យថា!ចោរលួចឡាន
Mon,25 March 2019 (Time 11:08 AM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 112នាក់)

ថ្មីទៀតហើយ ស្លាប់ម្នាក់យ៉ាងអាណោចអាធ័មបំផុត ក្នុងនោះក៏មានម្នាក់ទៀតរងរបួស បន្ទាប់ពីសមត្ថកិច្ចដេញតាមស្ទាក់រួចបាញ់ស្រោចជាច្រើនគ្រាប់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២៣,០០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

ប្រភពពីស្រុកបាភ្នំបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ ត្រូវបានគេស្គាល់ថា ឈ្មោះ យន សាវុធ ភេទប្រុស អាយុ៣២ ឆ្នាំ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ វ៉ាន ខេមរិន ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង រងរបួស ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន ។

ចំណែកជនដៃដល់ឈ្មោះ ជឹម រតនៈ តួរនាទីជាអធិការរង ស្រុកព្រះស្ដេច និងត្រូវជាកូនប្រុសបង្កើត លោកឧកញ៉ា ជឹម សុខ ដ៏ល្បីឈ្មោះក្នុងបណ្តាញសង្គម ។ បើតាមម្ដាយរបស់ឈ្មោះ វ៉ាន ខេមរិន បានប្រាប់អ្នកព័ត៌មានយើងថា កូនគាត់មិនមែនជាចោរលួចរថយន្តទេ រីឯជនរងគ្រោះដែលស្លាប់ក៏ពុំមែនជាចោរដែរ ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះដែលស្លាប់ បានទិញរថយន្តម៉ាកព្រូសពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AF2679 ដោយបង់រំលោះ នៅខ្វះលុយ៣,០០០ដុល្លារទៀត ហើយម្ចាស់ដើមឈ្មោះ ផាន់ សុឌី ភេទប្រុស នៅភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង បច្ចុប្បន្តជាជាងជួសជុលឡាននៅភ្នំពេញ បានជួលរថយន្តនោះ ឲ្យទៅជនជាតិចិន ក្រោយមកជនរងគ្រោះឈ្មោះ យន សាវុធ បានទៅយករថយន្តនោះ ពីជនជាតិចិន រួចបើកពីភ្នំពេញរត់គេមក ផ្ទះជាមួយឈ្មោះ វ៉ាន ខេមរិន ទន្ទឹមនិងនោះ ឈ្មោះ ផាន់ សុឌី គិតថាទិញរថយន្តឲ្យលុយមិនទាន់គ្រប់ផង ហើយទៅយក រថយន្ត ពីអតិថិជនអ្នកជួលទាំងទទឹងទិស ដោយគេចបាត់ទៀត ទើបខ្លួនស្រាវជ្រាវតាមGPS បើកឡានតាមពីក្រោយ និង ទូរស័ព្ទប្ដឹងសមត្ថកិច្ច ថាចោរលួចរថយន្តខ្ញុំហើយ ។

ប្រភពនោះបន្តថា សមត្ថកិច្ចPMបានបើករថយន្តដេញតាម ពីក្រោយតាំងពីស្ពានអ្នកលឿង ផ្លូវជាតិលេខ១ កាច់តាមផ្សារកំពង់សឹងបត់ចូលមកស្រុកបាភ្នំ លុះដល់កន្លែងកើតហេតុ ។ ស្រាប់តែសមត្ថកិច្ចនគរបាល ត្រូវជាកូនរបស់លោកឧកញ៉ា
ជឹម សុខ បានបាញ់ស្រោចជាច្រើនគ្រាប់ បណ្ដាលឲ្យជនទាំងពីរនាក់ នៅក្នុងឡានត្រូវគ្រាប់ហូរឈាមស្លាប់ម្នាក់របួសម្នាក់កំពុងឃាត់ខ្លួន ។

សម្រាប់ព័ត៌មានដ៏ក្តៅគគុកនេះ សម្លេងអ្នកការពារ នឹងព្យាយាមយកព័ត៌មាន ចុះផ្សាយនូវពេលខាងមុខ ៕