ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
ល្បីកាន់តែខ្លាំង លោក ព្រាប គារ៉ាត់ ប្រធានស្នាក់ការគយភូមិហ៊ូច ខេត្តត្បូងឃ្មុំ ត្រូវប៉ាន់ទទួលលុយក្រោមតុ ពីឈ្មួញរកស៊ីដឹកទំនិញពីវៀតណាម ជាថ្នូរមិនធ្វើការត្រួតពិនិត្យ
Sun,24 March 2019 (Time 05:02 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 108នាក់)

មានសេចក្តីរាយការណ៌ពីប្រជាពលរដ្ឋឲ្យសាត្រាឬទ្ធិព័ត៌មានដឹងថា លោក ព្រាប គារ៉ាត់ ដែលជាប្រធានស្នាក់ការគយ និងរដ្ឋាករ ដែលមានទីតាំងស្ថិតនៅភូមិហ៊ូច ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ កំពុងឃុបឃិតគ្នាជាមួយមន្ត្រីគយក្រោមៗឱវាទ ដើម្បីទទួលលុយក្រោមតុ ដោយបង្គាប់ឲ្យឈ្មួញរកស៊ីដឹកទំ
និញផ្សេងៗ ពីប្រទេសវៀតណាម ដោយអត់បានធ្វើការត្រួតពិនិត្យ ព្រមទាំងបើកដៃឲ្យមានទំនិញបង់ពន្ធចូលរដ្ឋមិនគ្រប់យ៉ាងគគ្រឹកគគ្រេង ជាថ្នូប្រមូលលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ។

សេចក្តីរាយការណ៌នោះបន្តថា ជារៀងរាល់ថ្ងៃ គេសង្កេតឃើញរថយន្តតូច ធំ ដឹកទំនិញគ្រប់ប្រភេទ ជាពិសេសរបស់ម៉ូតូ និងរថយន្តសាំងយ៉ុង ដឹកទំនិញគ្រប់គ្រប់ប្រភេទដោយមិនបង់ពន្ធ ដែរជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ការប្រមូលពន្ធចូលរដ្ឋ ។

មន្ត្រីគយខំប្រមូលលុយ ពីប្រជាពលរដ្ឋរកស៊ីបន្តិចបន្តួច ចែកគ្នាដាក់ហោប៉ៅ ដោយឡែកមេឈ្មួញធំៗជាដូចជាក្រុមហ៊ុនមួយចំនួន ដែលបង់ពន្ធមិនគ្រប់ ពួកគេឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយជារៀងរាល់ថ្ងៃបែរជាធ្វើមិនដឹង ។

កន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានខិតខំបញ្ចៀសការប៉ះពាល់ ដល់ចំណូលពន្ធរដ្ឋនិង ការប្រ កួតប្រជែងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសនានាក្នុងអាស៊ាន និងបានដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរដែនដី ឲ្យចូលរួមប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសរត់ពន្ធគ្រប់ប្រភេទ ដែលនឹងចែកចេញជាពីរប្រភេទគឺប្រភេទទី ១.លំដាប់ថ្នាក់ជាតិអនុវត្តន៌ដោយអន្តរៈក្រសួង ចំណែកឯប្រភេទ ទី២ លំដាប់ថ្នាក់មធ្យម ត្រឹមថ្នាក់ខេត្ត ដែលមើលទៅដូចជាមិនធម្មតាទេ ។

ទោះជាយ៉ាងណា សាត្រាឬទ្ធិព័ត៌មាន មិនអាចទំនាក់ទំនងសុំការបំភ្លឺពីរូបលោក ព្រាប គារ៉ាត់ បាននោះទេ ក្នុងថ្ងៃនេះ ៕