ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
ជនជាតិចិន១៦៣នាក់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅព្រឹកនេះ ក្នុងករណីបង្កើតល្បែងភ្នាល់ខុសច្បាប់តាមប្រព័ន្ធ អនឡាញ
Thu,28 March 2019 (Time 09:43 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 90នាក់)

កម្លាំងនគរបាលចម្រុះចុះ ឡោមព័ទ្ធចំនួនពីរទីតាំង ចាប់ជនជាតិចិនបានចំនួន១៦៣នាក់ ស្ថិតនៅតាមបណ្ដោយមាត់ស្ទឹងសៀមរាប ជិតដល់អាងក្រពើ នៅក្បែររបងវិទ្យាស្ថាន វាយនភ័ណ្ឌប្រពៃណីយ៍ខ្មែរ និងមួយទីតាំងទៀតស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមារាប។

ប្រតិបត្តិការឡោមព័ទ្ធទីតាំងប្រព្រឹត្តិបទល្មើសភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធើណេត (Internet Game online) នេះ ធ្វើឡើងនៅវេលាម៉ោង០៩ និង៣០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ដោយកម្លាំងស្នងការដ្ឋាននគរបាលខេត្តផែនអន្តោប្រវេសន៍ បានសហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដោយមានការសម្របសម្រួលដឹកនាំនីតិវិធី ដោយលោក សំរិទ្ធ សុខុន និងលោក ស្រេង វធ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ។

ក្នុងកិច្ចប្រតិបត្តិការនោះ រកឃើញជនជាតិចិន សរុបចំនួន១៦៣នាក់ (មានស្រី៤០នាក់) និងកុំព្យូទ័រប្រមាណ ១៥០គ្រឿង កំពុងប្រព្រឹត្តបទល្មើស ទោះជាយ៉ាងណា សមត្ថកិច្ចជំនាញនៅមិនទាន់បានបញ្ជាក់ពីបទល្មើសជាអ្វីអោយពិតប្រាកដនៅឡើយទេ ប៉ុន្តែគ្រាន់តែដឹងថា ជាល្បែងភ្នាល់ស៊ីសងតាមប្រព័ន្ធអ៊ីនធើណេត ប៉ុណ្ណោះ ។

បច្ចុប្បន្ននេះ កម្លាំងនគរបាលកំពុងដំណើរការនីតិវិធី និងបញ្ជូនជនសង្ស័យជាជនជាតិចិន ទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីធ្វើការសាកសួរ ៕