ថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
ចូលប្តូរអំពូលភ្លើង ដោយមិនប្រយ័ត្នច្រឡំដាក់D ឡានរអិល ម្ចាស់ជាន់ហ្គែរច្រឡំថា ហ្វ្រាំង ស្ទុះទៅបុកប្តីស្លាប់ ប្រពន្ធ របួសធ្ងន់
Wed,06 March 2019 (Time 01:11 PM)
ដោយ ៖ ចាន់ មករា (ចំនួនអ្នកអាន: 119នាក់)

រថយន្តហាយឡែនឌ័រ (តាក់ស៊ី) មួយគ្រឿង ចូលប្តូរអំពូលភ្លើង ឈប់ដោះលេខច្រឡំដាក់Dឡានរអិល ម្ចាស់ជាន់ហ្គាច្រឡំថា ហ្វ្រាំង ស្ទុះទៅបុកប្តីប្រពន្ធពីរនាក់ផ្ទប់ជញ្ជាំងផ្ទះ បណ្ដាលឲ្យស្លាប់ប្តី ប្រពន្ធរបួសធ្ងន់ ។

ហេតុការណ៌គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ យប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ លើផ្លូវសេរីភាព ត្រង់ចំណុច មុខផ្ទះជាងជី ស្ថិតនៅក្នុងភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្ត១គ្រឿងម៉ាក HIGHLANDED ពណ៌គយ ពាក់ស្លាកលេខភ្នំពេញ2AJ-1584 អ្នកបើកបរឈ្មោះ ធាំ រ៉េត ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ អ្នករត់តាក់ស៊ី មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទិសដៅដឹកភ្ញៀវពីភ្នំពេញ ឆ្ពោះមកខេត្ត
ព្រះសីហនុ ពេលដាក់ភ្ញៀវចុះអស់ហើយ បានទៅផ្ទះជាងជី ដើម្បីប្តូរអំពូលភ្លើង លុះដល់ចំណុចខាងលើ ត្រៀមចេញពីរថយន្តដោយដាក់លេខ D រថយន្ត ក៏រអិលថយក្រោយ អ្នកបើកបរឃើញដូចនេះ ស្ទុះទៅជាន់ហ្រ្វាំងច្រឡំហ្គែរទៅមុខបុកនឹងម្ចាស់តូបចំនួន២នាក់ប្តីប្រពន្ធផ្ទប់នឹងជញ្ជាំងផ្ទះ បណ្ដាលឲ្យស្លាប់ប្ដី ប្រពន្ធរងរបួសធ្ងន់។

ជនរងគ្រោះប្តីឈ្មោះ វ៉ន វាសនា ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរលក់ដូរ (ស្លាប់) និងប្រពន្ធឈ្មោះ ទៀង ហុង
ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ២ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។

ក្រោយកើតហេតុជនរងគ្រោះជាប្រពន្ធ ត្រូវបានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ចំណែកអ្នកបើកបរ និងរថយន្ត ត្រូវបាននាំខ្លួន និងរក្សាទុកមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ដោះស្រាយពេលក្រោយ ។