ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
អធិការរងស្រុកភ្នំស្រួច ត្រូវថ្នាក់លើដកមកបញ្ឈរជើងនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺហើយ ពាក់ព័ន្ធទៅនឹង ករណីកៀបស៊ីលុយជនរងគ្រោះជិត៤០លាន និងមាស៤តម្លឹង
Wed,10 April 2019 (Time 09:21 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 9នាក់)

អធិការរងស្រុកភ្នំស្រួច ម្នាកើត្រូវបានថ្នាក់លើ សម្រេចដកមកបញ្ឈរជើងនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺហើយ បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធទៅនឹងករណីកៀបស៊ីលុយស្ត្រីជនរងគ្រោះ២នាក់ជិត៤០លាន និងមាស៤តម្លឹង ក្នុងអម្លុងពេលដែលខ្លួនចុះបង្ក្រាបគ្រឿងញៀន ដោយគ្មានភស្តុតាងណាមួយបញ្ជាក់ថា ស្ត្រីទាំងពីរនាក់ពាក់
ព័ន្ទទៅនឹងគ្រឿងញៀនអ្វីបន្តិចសោះនោះ ។


ប្រភពមួយបានឲ្យដឹងថា លោក អឹង ឡាយឆាយ អធិការរងនគរបាលស្រុកភ្នំស្រួចទទួលបន្ទុកផែនគ្រឿងញៀន កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ ត្រូវបានថ្នាក់លើដកមកបញ្ឈរជើងនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។ ការដកមកបញ្ឈរជើងនេះ គឺអនុវត្តន៍តាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ជំហានដំបូងតែប៉ុណ្ណោះនេះបើតាមការបង្ហើបប្រាប់ពីមន្ត្រីនគរបាលខេត្តកំពង់ស្ពឺមួយរូប ។

តាមប្រភពនោះបានប្រាប់ថា ករណីដែលលោក អឹង ឡាយឆាយ ប្រព្រឹត្តល្មើសវិន័យរបស់កងកម្លាំង គឺមិនទាន់ចប់ត្រឹមការដកមកបញ្ឈរជើងនោះទេ រូបលោកអាចនឹងមានទោសបន្ថែមទៀត ព្រោះថាលោក អឹង ឡាយឆាយ បានសារភាពពីទោសកំហុសរបស់ខ្លួនចំពោះមុខក្រុមអធិការៈកិច្ចរបស់ក្រសួងមហាផ្ទៃអស់ហើយនោះ។ ថ្វីត្បិតតែត្រូវដក មកបញ្ឈរជើងតែមិនទាន់រួចទោសនោះទេ ហើយទោសនេះមានតែរូបលោកឧបនាយករដ្ឋមន្ត្រី ស ខេង ម្នាក់ប៉ុណ្ណោះ ដែលជាអ្នកសម្រេចជោគវាសនារបស់បុគ្គល អឹង ឡាយឆាយ នេះថា តើគួរបន្តឲ្យនៅបំរើការជាមន្ត្រីនគរបាលបន្តទៀត ឬក៏ត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌនគរបាលជាតិនោះ។

មហាជនជាច្រើននាក់បានលើកឡើង ថាទង្វើរបស់លោក អឹង ឡាយឆាយ នេះគឺជាទង្វើដែលមិនអាចអត់ឱនឲ្យបានឡើយ គួណាស់សម្តេចលុបឈ្មោះចេញពីក្របខ័ណ្ឌនគរបាលទើបសម ដើម្បីទុកជាគំរូដល់មន្ត្រីផ្សេងៗទៀតកុំឲ្យយកគំរូតាមក្រោយទៀត។ ក្នុងនោះក៏មានការលើកឡើងផងដែរថា លោក អឹង ឡាយឆាយ នេះគឺជាកូនចៅសែស្រឡាយចិន លក់ឥវ៉ាន់នៅ (ផ្សារកំពង់ស្ពឺ) ហើយមានឱកាសបានចូលបំរើជាមន្ត្រីនគរបាល កាលពីអំឡុងឆ្នាំ២០១១ និង២០១២ប៉ុណ្ណោះ តែត្រូវមានសំណាងបានឡើងស័ក្តិជាហូរហែរហូតបានពាក់ស័ក្តិ៣ និងបានឡើងដំណែងជាអធិការរងនគរបាលស្រុកភ្នំស្រួច ទទួលបន្ទុកគ្រឿងញៀនកាលពីអំឡុងជាង១ឆ្នាំកន្លងទៅនេះ ដែល
មន្ត្រីចាស់ៗមួយចំនួនគ្មានភ័ព្វវាសនា ដូចលោក អឹង ឡាយឆាយ នេះឡើយ ។

ប្រភពនោះន្តថា ការដកមកបញ្ឈរជើងនេះគឺដោយស្ត្រី២នាក់ មីង និងក្មួយ បានដាក់ពាក្យបណ្តឹងទៅលោកឧបនាយករដ្ឋមន្ត្រី ស ខេង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឲ្យជួយរកយុត្តិធម៌ឲ្យខ្លួន ក្រោយពីលោក អឹង ឡាយឆាយ ចុះចាប់ ដោយចោទប្រកាន់ថា ពួកគាត់រកស៊ីលក់គ្រឿងញៀន និងបានកៀបស៊ីលុយ ជិត៤០លានរៀលហើយ និងមាស៤ដំឡឹង ព្រមទាំងសម្ភារៈជាច្រើនទៀត ។ មកដល់ពេលនេះអ្វីៗត្រូវបានលាតត្រដាងបន្ទាប់
ពីក្រុមអធិការកិច្ចក្រសួងមហាផ្ទៃ បានចុះមកធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ហើយបុគ្គល អឹង ឡាយឆាយនេះក៏បានសារភាពអំពីលុយ និងមាសរបស់ស្ត្រីទាំង២នាក់ថា យកមកចែកគ្នាអ្នកហត់នឿយ និងមេៗអស់ហើយ។

ទោះជាយ៉ាងណា សាត្រាឬទ្ធិព័ត៌មាន រង់ចាំចំណាត់ការបន្តទៀតរបស់សមត្ថកិច្ចផ្សាយជូនមហាជនជ្រាប នៅពេល
ខាងមុខនេះ ៕