ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
សាច់រឿងរបស់គ្រូបង្រៀនភាសារកូរ៉េ ស្លាប់នៅពេលកំពុងឡើងឋានសួគ៌ជាមួយស្រីស្នេហ៌ ក្នុងផ្ទះសំណាក់ម្កុដមាស
Sat,27 April 2019 (Time 12:21 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 219នាក់)

ស្ថិតនៅក្នុងការលេងល្បែងស្នេហ៍យ៉ាងស្រើបស្រាល ត្រេកត្រអាល រំភើបញាប់ញ័រជាមួយស្រីស្នេហ៍ នៅផ្ទះសំណាក់ ភ្លេចគិតពីសុខភាព នៅទីបំផុតគ្រូបង្រៀនភាសារកូរ៉េ ត្រូវបានគាំងបេះដូងស្លាប់ ធ្វើឲ្យមានការចាប់អារម្មណ៌ពីសង្គមអ្នកលេង ហ្វេសបុកយ៉ាងខ្លាំង ហើយភាគច្រើនអ្នកដែលតាមដានពេព័ត៌មាននោះទាំងអស់ តែងចង់បាននូវព័ត៌មានជាក់លាក់ពីសាច់រឿងពិត តើវាយ៉ាងណា ។

តាមប្រភពព័ត៌មានមួយបានឲ្យដឹងថា បុរសរងគ្រោះដែលស្លាប់បាត់បង់ជីវិតនេះ មានឈ្មោះ អឿន ប៊ុនធឿន អាយុ៣៨ឆ្នាំ ជាគ្រូបង្រៀនភាសាកូរ៉េ មានទីលំនៅនៅភូមិកោះ ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ មានប្រពន្ធតែប្រពន្ធរបស់បុរសនោះ ទៅបម្រើការនៅប្រទេសកូរ៉េ ។

ចំណែករីឯស្រីស្នេហ៌ដ៏ផ្អែមល្អែមនោះ មានឈ្មោះ វ័យ ភ័ណ ហៅស្រីមុំ អាយុ៣០ឆ្នាំ មុខរបរជាអ្នកលក់គ្រឿងក្រអូប មានស្រុកកំណើតជាមួយបុរសជាគូស្នេហ៍លួចលាក់ ដែលបានស្លាប់នៅក្នុងសំណាក់យីហោ ម្កុដមាស នោះ ។ បើតាមប្រភពឱ្យដឹងថា ស្ត្រីរូបនេះជាអ្នកមេម៉ាយ ដែលបានលែងលះប្តី អស់ជាច្រើនមកឆ្នាំហើយ ដោយបន្សល់ទុកកូនប្រុសអាយុ១០ឆ្នាំម្នាក់ ។

ប្រភពព័ត៌មាននោះបន្តថា កាលពីវេលាម៉ោង៩ យប់ថ្ងៃទី២៤ មេសា ២០១៩ បុរសរងគ្រោះខាងលើ បានចូលទៅសម្រាកនៅផ្ទះសំណាក់ ដោយជិះរថយន្តបាឡែនមួយគ្រឿង ពណ៌.ស ពាក់ស្លាកលេខ ពោធិ៍សាត់ 2B :1583 ទៅដេកសម្រាកជាមួយស្ត្រីស្នេហ៍ ។ លុះដល់វេលាម៉ោងកើតហេតុខាងលើ ស្រីស្នេហ៍បានរត់ចុះមកខាងក្រោម ហើយប្រាប់ម្ចាស់ផ្ទះសំណាក់ថា បុរសដែលនៅគេងជាមួយខ្លួន មានអាការៈថប់ដង្ហើមខ្លាំង ។

ភ្លាមៗនោះ ម្ចាស់ផ្ទះសំណាក់ក៏បានឡើងទៅជួយ ដោយនាងនិងម្ចាស់ផ្ទះសំណាក់ រួមជាមួយសន្តិសុខបានជួយគ្រាហ៍បុរសរងគ្រោះចុះមកខាងក្រោម ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ លុះពេលជួយគ្រាហ៍ចុះមកដល់ក្រោម ខណៈដែលរថយន្តសាមុយមិនទាន់មកដល់ផងនោះ ជនរងគ្រោះក៏ដាច់ដង្ហើមស្លាប់តែម្តង ។

ភ្លាមៗនោះផងដែរ ម្ចាស់ផ្ទះសំណាក់ បានទូរស័ព្ទទំនាក់ទំនងទៅកាន់នគរបាលមូលដ្ឋានឲ្យចុះមកពិនិត្យ បន្ទាប់មកកម្លាំងនគរបាលមូលដ្ឋាន បានមកដល់ធ្វើការតាមជំនាញដោយបានយកខ្សែហ៊ុមព័ទ្ធសពបុរសរងគ្រោះដែលបានដាក់ឲ្យអង្គុយលើកៅអី គ្របដោយក្រណាត់សរង់ចាំព្រឹក ដើម្បីនគរបាលកោសល្យវិច័យចុះពិនិត្យរកមូលហេតុនៃការស្លាប់នេះ ។

ក្រោយការពិនិត្យពីសំណាក់សមត្ថកិច្ចជំនាញយ៉ាងល្អិតល្អន់មកបានរកឃើញថា បុរសរងគ្រោះ ពិតជាត្រូវស្លាប់ ដោយ សារគាំងបេះដូង ពិតប្រាកដមែន ពុំមែនជាករណីឃាតកម្ម ឬករណីអ្វីផ្សេងឡើយ ។ ក្រោយការពិនិត្យរួច សពត្រូវប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ។

ប្រភពឲ្យដឹងថា បុរសរងគ្រោះ និងស្ត្រីស្នេហ៍ខាងលើ គឺមានទំនាក់ទំនងស្រឡាញ់គ្នាជាង៣ឆ្នាំមកហើយ ដោយបុរសរងគ្រោះតែងតែឧបត្ថម្ភថវិកាសម្រាប់ការហូបចុកប្រចាំខែ ដល់ស្ត្រីរូបនោះជាប្រចាំ ។ នៅរាល់ពេលដែលបុរសរងគ្រោះចង់ជួបនាងម្តងៗ គឺធ្វើដំណើរមកពីខេត្ត ដើម្បីមកជួបនាងនៅភ្នំពេញ ព្រោះនាងរកស៊ីលក់គ្រឿងក្រអូបនៅផ្សារឯករាជ្យ៣ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ទំនាក់ទំនងស្នេហារបស់ពួកគេទាំង២នាក់ តាមដំណឹងដដែលថា ពុំមានអ្នកស្រុកភូមិផងរបង ជាមួយបានដឹងឮឡើយ ។ រាល់ការណាត់ជួបគ្នា គឺបុរសរងគ្រោះតែងតែស្កាត់ពីខេត្តមកជួបគ្នា និងមានការលាក់បាំងពុំឲ្យនរណាម្នាក់ដឹងពីទំនាក់ទំនងរបស់ពួកខ្លួនទេ ដែលគេហៅថា ជាស្នេហាលួចលាក់ រហូតដល់មានរឿងហេតុបែបនេះកើតឡើយ ទើបបែកធ្លាយចេញរឿងស្នេហ៍អាថ៌កំបាំង ។

តាមសម្តីស្ត្រីជាគូស្នេហ៍បានឱ្យដឹងថា រូបនាងនិងជនរងគ្រោះ បានលួចលាក់មានទំនាក់ទំនងស្នេហាតាំងពីនាងធ្វើជាកូនសិស្សរៀនភាសាកូរ៉េជាមួយគ្នាម្ល៉េះ ទោះបីដឹងថា បុរសខាងលើមានប្រពន្ធកូន១រួចមកហើយក្តី ។ នាងនិយាយថា នៅថ្ងៃកើតហេតុបុរសជាសង្សារ ជនរងគ្រោះ បានឡើងពីខេត្តពោធិ៍សាត់ មកណាត់ជួបគ្នានៅភ្នំពេញម៉ោង៩យប់ គឺជួបគ្នានៅផ្ទះសំណាក់ម្តុំផ្សារសូរិយាម៉ល ក្នុងខណ្ឌដូនពេញ តែមកដល់ផ្ទះសំណាក់នៅខណ្ឌដូនពេញ អត់មានបន្ទប់ព្រោះភ្ញៀវពេញអស់ហើយនោះ ទើបពួកនាងនាំគ្នាមកជួលផ្ទះសំណាក់ខាងលើ ។

នាងរៀបរាប់ថា មុនពេលពួកនាងរួមរ័កស្នេហា សង្សារនាងបានផឹកស្រាបៀរជាមួយមិត្តភក្តិផ្សេងទៀត អស់ចំនួន២កំប៉ុងរួចមកហើយ ។ នារីជាស្រីស្នេហ៍ថា ពួកនាងរួមរ័កគ្នាបានតែមួយដងក៏ដេកលក់រៀងខ្លួនទៅ ។ លុះដល់ម៉ោងកើតហេតុ គឺម៉ោង២រំលងអធ្រាត្រ រូបនាងឮបុរសជាសង្សារ មានអាការៈដកដង្ហើមឮៗ ដូចមនុស្សឡើងស្លេះខុសប្រក្រតី ទើបដាស់សួរនិងយកដៃរឹតទ្រូង តែបុរសជាសង្សារបាត់មាត់បាត់កទៅហើយ ទើបនាងចុះមកហៅម្ចាស់ផ្ទះសំណាក់ឲ្យជួយ តែជា
អកុល ជួយសង្គ្រោះមិនបាន ៕