ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
នៅតែល្បីថា ក្រុមហ៊ុន សំអឿន សុវណ្ណ កែនមនុស្សឲ្យចូលកាប់ព្រៃក្នុងដែនព្រះរកា ដែលជាព្រៃការពារសហគមន៌ ព្រោះ តែសអាជ្ញាធរសមត្ថកិច្ច ខេត្តព្រះវិហារសង្ងំស្ងាត់ស្ងៀម
Mon,29 April 2019 (Time 11:00 AM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 119នាក់)

បើទោះជាកន្លងមកមានការអះអាងថា ក្រុមហ៊ុន សំអឿន សុវណ្ណ បានផ្អាកសកម្មភាពប្រមូលឈើដែលជាអាជីវកម្ម របស់ខ្លួនយ៉ាងណា ប៉ុន្តែសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅតែប្រាប់ឲ្យ សាត្រាឬទ្ធព័ត៌មាន ដឹងថា ក្រុមហ៊ុនរបស់ លោក សំអឿន សុវណ្ណ គឺពុំបានផ្អាកសកម្មភាពនោះឡើយ ដោយគេបានឃើញមេការរបស់ក្រុមហ៊ុនមួយនេះ នៅតែ បន្តឲ្យមនុស្សកែនគ្នាចូលទៅកាប់ឈើនៅក្នុងដែនព្រៃព្រះរកា ដែនជាព្រៃការពារដោយសហគមន៌ដដែល ។

សេចក្តីរាយការណ៌នោះបន្តថា ទីតាំងដីក្រុមហ៊ុនចិន សម្បទានដាំអំពៅនោះ គឺបច្ចុប្បន្នអស់ដើមឈើសូម្បីតែមួយដើម
ដែលជាប្រភេទឈើល្អផ្តល់ឲ្យទីផ្សារ ប៉ុន្តែផ្ទុយទៅវិញដោយសារតែទីតាំងក្រុមហ៊ុនមួយនេះគ្មានឈើ ទើបជាហេតុ
បណ្តាលឲ្យក្រុមហ៊ុនចាត់ចែងឲ្យមេការរបស់ខ្លួនជាច្រើន នាំគ្នាចុះយ៉ាងប្រសេកប្រសាចចាត់តាំងមនុស្សដើរប្រមូលឈើ នាំចូលទីតាំងខ្លួន ។

ក្រុមហ៊ុន សំអឿន សុវណ្ណ ខូអិលធីឌី បានបោះទីតាំងដាក់ម៉ាស៊ីនរ៉ៃ អាជ្រៀក ស្ទើរគ្រប់កន្លែងសម្រាប់អារ និងជ្រៀក
ដើមឈើធំៗ ដោយគេល្បីថា មានអ្នកមានអំណាចនៅពីក្រោយ ព្រមទាំងបានចំណាយលុយជាច្រើនក្នុង១ខែៗ ទៅ លើមន្រ្តីអាជ្ញាធរមានសម្ថតកិច្ច ក្នុងខេត្ត ដើម្បីបិទបាំង នៃទង្វើសកម្មភាពប្រមូលឈើរបស់ពួកគេ ។

មហាជនបាននាំរិះគន់ទៅលើមន្រ្តីអាជ្ញាធរ មានសម្ថតកិច្ច ជំនាញបរិស្ថានរដ្ឋបាលព្រៃឈើ ជាពិសេសគឺរូបលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត ថាជាមន្រ្តីគ្រាប់ល្ពៅ មិនព្រមធ្វើចំណាត់ការលើក្រុមហ៊ុន និងរោងម៉ាស៊ីន មួយចំនួននោះ ឲ្យត្រឹមត្រូវតាមច្បាប់នោះឡើយ ការបណ្តែតបណ្តោយនេះ តើឲ្យក្មេងៗអ្នកជំនាន់ក្រោយយកគំរូតាម បាន យ៉ាងរបៀបម៉េច ។

សម្រាប់សេចក្តីរាយការណ៌របស់ពលរដ្ឋដែលរស់នៅក្នុងស្រុកឆែបនេះ សាត្រាឬទ្ធព័ត៌មាន មិនអាចសុំការបំភ្លឺពីលោក
សំអឿន សុវណ្ណ ដែលជាអគ្គនាយកក្រុមហ៊ុនខាងលើនេះ បាននៅឡើយទេក្នុងថ្ងៃនេះ ព្រោះខលអត់ចូល ៕