ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
អុញនោះ លេចធ្លាយថា ដីរដ្ឋជាង១០០ហិកតា ត្រូវបានលោក ហង្ស ចាន់ឌី អភិបាល នៃគណៈអភិបាលស្រុកចិត្របុរី ចេញ លិខិតបញ្ជាក់ឲ្យឈ្មួញជាកម្មសិទ្ធិ
Tue,21 May 2019 (Time 11:47 AM)
ដោយ ៖ (ចំនួនអ្នកអាន: 123នាក់)

លេចធ្លាយព័ត៌មានដ៏កក្រើកទៀតហើយថា លោក ហង្ស ចាន់ឌី ក្នុងនាមជាអភិបាល នៃគណៈអភិបាល ស្រុកចិត្របុរី បាន យកអំណាចរបស់ខ្លួនទៅ ស៊ីញ៉េទទួលស្គាល់យកដីរដ្ឋទៅជាដីកម្មសិទ្ធឯកជន ក្នុងមួយប្លង់មានដល់ទៅ ១០០ហិកតា នេះ បើតាមប្រភពផ្តល់មកអង្គភាពសារព័ត៌មានយើង ។

ប្រភពព័ត៌មាននោះបានបន្តថា ទីតាំងដីខាងលើនេះ ពីមុនគឺជាដីកម្មសិទ្ធិរបស់ក្រុមហ៊ុនវិនិយោគ ឈ្មោះក្រុមហ៊ុន ម៉ូហីបាកម្ពុជា ( Mohebacombodia ) តែដោយក្រុមហ៊ុនមួយនេះក្ស័យធន ហើយក្រុមហ៊ុនម៉ូហ៊ីបាកម្ពុជានោះ មិនគោរពកាតព្វកិច្ចរបស់ខ្លួនធ្វើការដាំដុះ លើដំណាំកសិឧស្សាហកម្មរបស់ខ្លួន ក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដកហូតអាជ្ញាប័ណ្ណ អស់រយៈ ពេលជិត៣ឆ្នាំមកហើយ ស្រាប់តែស្របពេលរាជរដ្ឋារដ្ឋាភិបាលដកដីរដ្ឋនេះ មកជាដីរដ្ឋ លោក ហង់ ចាន់ឌី អភិបាលស្រុក
រូបនោះ បែរជាលួចឃុបឃិតចេញលិខិតបញ្ជាក់ ប្រគល់ដីនេះឲ្យទៅឈ្មួញ ត្រឹមតែមួយក្រដាស់មួយសន្លឹកដល់ទៅ ១០០ ហិកតា ដែលគេមិនទាន់ដឹងថា តើពេលកន្លងទៅនេះ លោក ហង់ ចាន់ឌី បានចេញលិខិតបញ្ជាក់ទទួលស្គាល់ឲ្យឈ្មួញ ប៉ុន្មានសិបសន្លឹក ហើយសរុបប៉ុន្មានហិកតាឡើងទៅ ។

ដោយឡែកលោក ហង្ស ចាន់ឌី អភិបាល នៃគណៈអភិបាលស្រុកចិត្របុរី ធ្លាប់បានប្រាប់ឲ្យដឹងថា ដីនោះរូបលោកក៏ធ្លាប់ ទទួលបានពីក្រុមហ៊ុនធ្វើជាកម្មសិទ្ធិឯកជនផ្ទាល់ខ្លួនរបស់លោកផងដែរ គឺមានដល់ទៅ១០០ហិកតា ក្នុងនោះរូបលោកបាន ដាំដើមស្វាយចន្ទី ប្រហែលជា៣០ហិកតា នៅសល់ទំហំដីជាង៧០ហិកតា ត្រូវបានលោកផ្ដល់ឲ្យមិត្តភក្តិរបស់លោកដាំដុះបន្ថែម ។

លោក ហង្ស ចាន់ឌី អះអាងបន្ថែមថា ដីចំការស្វាយចន្ទីរបស់លោក និងដីដែលរូបលោកឲ្យមិត្តភក្តិរបស់លោកដាំដុះនេះ ប្រសិនបើនៅពេលណា រដ្ឋត្រូវការយកវិញ រូបលោកនិងប្រគល់ជូនទៅរដ្ឋវិញមិនខាន ការអះអាងរបស់លោកនេះ ប្រជា ពលរដ្ឋជាច្រើននៅក្នុងស្រុកចិត្របុរី កំពុងរង់ចាំមើលថា តើលោក ហង្ស ចាន់ឌី ពិតជាប្រគល់ដីឲ្យរដ្ឋវិញមែនទេ ព្រោះកន្លង មកតាមគេឃើញ រូបលោកបានចំណាយទុនក្នុងការដាំដុះ ច្រើនគួរសមណាស់នៅលើផ្ទៃដីនេះ ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋជាច្រើន បាននិយាយពេញៗមាត់ថា ដីក្រុមហ៊ុនខាងលើនេះ រាជរដ្ឋាភិបាលបានដកហូតយក
មកធ្វើជាសម្បត្តិរដ្ឋអស់រយៈពេលជា៣ ឆ្នាំមកហើយ គឺឆ្នាំ២០១៦ ដោយឡែកក្រោយដីនេះក្លាយជាសម្បត្តិរដ្ឋហើយ រយៈពេល១ឆ្នាំក្រោយ គឺឆ្នាំ២០១៧ ទើបលោក ហង់ ចាន់ឌី មានសកម្មភាពស៊ីញ៉េប្រគល់ និងទទួលស្គាល់ដីនេះឲ្យទៅឈ្មួញឯកជន ។ គេដឹងថា ដីក្រុមហ៊ុនត្រូវបានរំលាយដោយច្បាប់ គឺមុននឹងសកម្មភាពលោក ហង់ ចាន់ឌី ទន្ទ្រានយកដី រដ្ឋ ដាំដើមស្វាយ ដល់ទៅ១ឆ្នាំ តើក្រុមមានសិទ្ធិអ្វី បើខ្លួនត្រូវរដ្ឋាភិបាលដកហូតហើយ រយៈពេលមួយឆ្នាំក្រោយក្រុមហ៊ុន មានសិទ្ធិឲ្យដីទៅអភិបាលស្រុក ឲ្យដីទៅឈ្មួញយ៉ាងអនាធិបតេយ្យទៀតនោះ ធ្វើឲ្យមហាជនជាច្រើននិយាយថា រឿងទាំងអស់ដែលកើតមានឡើងនេះ
ជាល្បែងឆ្ពិនភ្នែករបស់អភិបាលស្រុក តែម្តង ។

ទោះជាយ៉ាងណា សាត្រាឬទ្ធិព័ត៌មាន មិនអាចសុំការទំនាក់ទំនងពីរូបលោក ហង់ ចាន់ឌី បាននៅឡើយទេ ក្នុងថ្ងៃនេះ ព្រោះមិនអាចស្វែងរកលេខទូរស័ព្ទទំនាក់ទំនងបាន ៕