ថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
តើមូលហេតុអ្វី បានជាលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង គ្មានសមត្ថភាពទប់ស្កាត់សកម្មភាពលក់សាច់សត្វ ព្រៃយ៉ាងអាណាធិបតេយ្យក្នុងផ្សារសាមគ្គីខេត្តស្ទឹងត្រែង
Tue,21 May 2019 (Time 08:54 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 50នាក់)

ទោះជាយ៉ាងណា ភ្ញៀវទេសចរណ៌ជាច្រើន នៅតែសម្តែងចេញនូវការខកចិត្តចំពោះថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ដែលមាន រូបលោក ម៉ុម សារឿន ជាអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត គ្មានប្រសិទ្ធិភាពអ្វីបន្តិចសោះ សម្រាប់
ការទប់ស្កាត់សកម្មភាពបទល្មើសអាជីវកម្ម សាច់សត្វព្រៃ យ៉ាងសេរីនៅក្នុងផ្សារ ។

ទោះជាយ៉ាងណា គ្រប់គ្នាបានដឹងយ៉ាងច្បាស់ណាស់ថា អាជីវកម្មសត្វព្រៃ គឺច្បាប់របស់កម្ពុជា ត្រូមហាមឃាត់មិនឲ្យ
មានជាដាច់ខាត ស្របពេលទៅនឹងបណ្តាខេត្តផ្សេងៗ គឺអាជ្ញាធរថ្នាក់ខេត្តគេទប់ស្កាត់ មិនឲ្យកើតមានយ៉ាងប្រសិទ្ធិភាព បំផុត ដោយឡែកតែទឹកដីខេត្តស្ទឹងត្រែងមួយប៉ុណ្ណោះ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក ម៉ុម សារឿន ជាអភិ បាលខេត្ត បែរជាដំណើរការយ៉ាងសេរីទៅវិញ ។

តាមសេចក្តីរាយការជាច្រើនពីមន្ត្រីនៅសាលាខេត្តស្ទឹងត្រែង បានអះអាងថា ករណីអាជីវកម្មសត្វព្រៃនេះ កន្លងមករូប លោក ម៉ុម សារឿន តែងអះអាងថា ខេត្តនិងប្តេជ្ញាទប់ស្កាត់មិនឲ្យកើតមានបន្តទៀតនោះទេ ប៉ុន្តែផ្ទុយវិញ លោក ម៉ុម សារឿន អភិបាលខេត្តរូបនេះ កាន់តែស្រែកប្តេជ្ញា សកម្មភាពបទល្មើសលក់ចែកចាយសាច់សត្វព្រៃ គឺកាន់តែមានសភាព អាណាធិបតេយ្យលើលពេលមុន ។

ភ្ញៀវទេសចរណ៌ច្រើន ដែលចូលទៅកំសាន្តក្នុងផ្សារសាមគ្គីស្ទឹងត្រែង បាននិយាយថា ពួកគាត់ខកចិត្តណាស់ចំពោះការ
ដឹកនាំរបស់លោក ម៉ុម សារឿន តើឲ្យទប់ស្កាត់បទល្មើសអាជីវកម្មសត្វព្រៃទាំងអស់នេះ បានដោយរបៀបណា បើរូបលោក
បើកឲ្យមាន ទីផ្សារលក់ចែកចាយសាច់សត្វព្រៃ បានយ៉ាងសេរីបែបនេះ ។

ករណីនេះ ពួកគាត់រង់ចាំមើលថា តើថ្ងៃណា ទើបថ្នាក់ដឹកនាំរបស់កម្ពុជា នាំគ្នាចាប់អារម្មណ៌អំពីការរលាយហិនហោច
សម្បត្តិសត្វព្រៃកម្ពុជានេះ តើនៅថ្ងៃអនាគត់ កម្ពុជា អាចនឹងត្រូវបាត់បង់ធនធានធម្មជាតិអ្វីខ្លះ ៕