ថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
តើពិតមែនឬទេថា លោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានី កំពុងកាក់កបប្រមូលលុយធ្វើមានធ្វើបាន ជាងពេលមុន
Sat,15 June 2019 (Time 09:59 AM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 79នាក់)

លោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញ កំពុងបានលេចធ្លាយជាថ្មីហើយថា នៅពេលថ្មីៗនេះ លោក អ៊ុក សុផល កំពុងកាក់កបនៅក្នុងការរកប្រយោជន៌លាភសក្ការៈចូលហោប៉ៅ យ៉ាងសម្បើមណាស់ តាមរយៈក្រុម ហ៊ុនម៉ៅការ រត់ការ សុំច្បាប់វិនិយោគ ជួសជុល កែលំអរ និងសាងសង់អាគារមួយចំនួនធំ នៅក្នុងរាជធានីភ្នំពេញ ដែលគេ ទម្លាយឲ្យដឹងថា ក្រុមមួយចំនួននោះ ភាគច្រើនជាក្រុមហ៊ុន ជនជាតិបរទេស ។

ប្រភពពីមន្រ្តីនៅក្បែរលោក អ៊ុក សុផល សុំកុំឲ្យបញ្ចេញឈ្មោះ បានទម្លាយបង្ហើបឲ្យដឹងថា សាលារាជធានីភ្នំពេញ កាល ពីជំនាន់លោក ប៊ុន សេរី ធ្វើជានាយកទីចាត់ការហិរញ្ញវត្ថុ ក៏មិនសូវប្រឹងបូម គ្មានការអៀនខ្មាស់ ដូចសម័យកាលរូបលោក អ៊ុក សុផល នេះទេ បច្ចុប្បន្ននេះករណីដេញថ្លៃ គម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលូ សូនច្បារ ភ្លើងពណ៌ គឺចាំបាច់ណាស់ ត្រូវទទួលការស៊ីញ៉េចុះហត្ថលេខា លើចំនួនថវិកាពីលោក អ៊ុក សុផល បុរសសម្តីស្រីយ៉ាងស្រួយស្រេះនេះ ទើបបាន ។

ចំពោះការដោះដូរអំពូលភ្លើង ! បង្គោលភ្លើង ! រនាំងពុះចែកផ្លូវ ដែលគេដឹងថា គឺត្រូវឆ្លងកាត់ការចាត់ចែង ខ្ទង់តួរលេខយ៉ាង
ហ្មត់ចត់បំផុត ពីរូបលោក អ៊ុក សុផល តែម្តង ប៉ុន្តែបើលោក អ៊ុក សុផល មិនស៊ីញ៉េ ក៏រាល់គម្រោងទាំងអស់នោះ នឹងត្រូវ កកស្ទះ ស្រួលមិនស្រួលម្ចាស់ក្រុមហ៊ុនឯកជនមួយចំនួននោះ រង់ចាំអន្ទះសារដាច់ខ្យល់ស្លាប់មិនខាន ដោយសារតែខ្លាច
ខកពេលវេលាហួសកិច្ចសន្យាដែលខ្លួនម៉ៅការ ដែលមន្ត្រីជាច្រើននៅក្បែរ ក្លៀករបស់លោក អ៊ុក សុផល គេនិយាយថា លោក អ៊ុក សុផល ពូកែណាអារឿងកប់ឯកសារ ព្រោះជាជំនាញរបស់លោកទៅហើយ ។

ប្រភពនោះបន្តថា បើតាមអ្វីដែលគេបានដឹងនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺបានដឹងយ៉ាងច្បាស់ ណាស់ អំពីសកម្មភាពរបស់លោក អ៊ុក សុផល ប៉ុន្តែជាក់ស្តែង គេឃើញលោក ឃួង ស្រេង ក៏តែងបិទភ្នែក សង្ងំទុក បណ្តែតបណ្តោយឲ្យលោក អ៊ុក សុផល ប្រព្រឹត្តអំពើពុករលួយនេះ យ៉ាងសុខស្រួលដដែល ដោយមន្ត្រីជាច្រើនកំពុងមាន ការងឿងឆ្ងល់ថា តើមូលហេតុអ្វីបានជារូបលោក ឃួង ស្រេង មិនព្រមដកលោក អ៊ុក សុផល គ្រវាត់ចោលយ៉ាងអញ្ចឹង តើព្រោះលោក អ៊ុក សុផល ជាមនុស្សពូកែចេះរណែបរណប ទើបលោក ឃួង ស្រេង អភិបាលរាជធានី សង្ងំធ្វើមិនដឹង មិនឮ ។

សម្រាប់ព័ត៌មានខាងលើនេះ សាត្រាឬទ្ធ ព័ត៌មាន មិនអាចទំនាក់ទំនងរូបលោក អ៊ុក សុផល បាននៅឡើយនោះទេ នៅថ្ងៃនេះ ព្រោះខលអត់ចូល ៕