ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
អុញនុះ ! ចាំមើលលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារថ្មី លោកមានចំណាត់ការយ៉ាងណាដែរ ទៅលើក្រុមឈ្មួញអ្នក មានលុយនឹងអ្នកមានអំណាចមួយក្តាប់តូច ឃុបឃិតគ្នាជាប្រពន្ធ័លួចឈួសឆាយដីព្រៃរដ្ឋយកធ្វើជាកម្មសិទ្ធដោយខុសច្បាប់ នោះ
Fri,28 June 2019 (Time 09:39 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 47នាក់)

អ្វីដែលនឹងហួសចិត្តស្ថិតក្នុងស្ថានភាពមួយដែលរាជរដ្ឋាភិបាលកំពុងមមាញឹកជាប់ដៃ ផ្លាស់ប្តូរអភិបាលខេត្តព្រះវិហារទៅកាន់ ខេត្តកំពង់ចាម ពីខេត្តស្វាយរៀង មកកាន់ខេត្តព្រះវិហារនោះ ពិតជាដូចពាក្យចាស់លោកពោលទុកមកមិនខុសមែនថា ត្រីងៀត ឆ្លៀតពងយ៉ាងពិតប្រាកដមែន ។ ន័យសុភាសិតនេះ ត្រូវបានលោក ចាប ឈូងត្រា ដែលជាឈ្នួញមានលុយម្នាក់បានឃុប
ឃិតជាមួយអ្នកមានអំណាចជាប្រពន្ធ័ផងនោះ បានលួចឈួសឆាយដីព្រៃមួយកន្លែង ដែលស្ថិតក្នុងភូមិសាស្ត្រ ភូមិត្រពាំង
សង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចំណុចអូរក្រូច ហើយដោយសំអាងលើដីគ្រួសារកងទ័ព ។

ពាក់ពន្ធ័នឹងការឈួសឆាយដីព្រៃខាងលើនេះលោក ចាប ឈូកត្រា បានឆ្លើយប្រាប់អ្នកសារព័ត៌មានយើងតាមទូរស័ព្ទថា ដី របស់លោកគឺមានចំនួនតែ៥ហិកតានោះទេ តែអ្វីដែលអ្នកសារព័ត៌មានសួរលោកថា ចុះហេតុអ្វីដីដែលកំពុងឈួសឆាយខាង លើនេះ វាមានទំហុំដល់ខ្ទង់រយហិកតាឯណោះ ។ ពាក់ពន្ធ័នឹងសំណួរនេះទៀតសោតលោក ត្រា បញ្ជាក់ថា បើចង់ដឹងច្បាស់ ឲ្យទៅសួរលោកឧត្តមសេនីយ៏ទោ ចាន់ ណារឿន មេបញ្ជាការងកងពលធំលេខ៣ទៅដឹងហើយ ។

ជុំវិញនឹងករណីខាងលើនេះ អ្នកសារព័ត៌មានយើងមិនអាចសុំកាបំភ្លើពីលោកឧត្តមសេនីយ៏ទោ ចាន់ ណារឿន មេបញ្ជាការង កងពលធំអន្តរាគមន៏លេខ៣បាននោះទេ ដោយទូរស័ព្ទចូលជាច្រើនដង មិនមានអ្នកទទួល ។ ដោយឡែកលោក មូល ម៉ាប់ មេឃុំកន្ទួត បានឆ្លើយថា ដីខាងលើនេះជាដីរបស់ឈ្មោះ ចាប ឈូកត្រា តែមិនដឹងមានទំហុំប៉ុន្មាននោះទេ ហើយមិនដឹងថា មានច្បាប់ ឬមិនមានច្បាប់នោះដែរ តែនៅមុននឹងគេចុះធ្វើហ្នឹង គេបានរាយការណ៏ទៅប្រាប់លោកដែរ តែដោយសារតែលោក រវល់ ទើបលោកមិនបានចុះទៅពិនិត្យមើលនោះ ។

តែបើទោះជាយ៉ាងនោះក្តី ក្រុមប្រជាពលរដ្ឋលោកបានលើកឡើងផងដែរថា ចាំមើលលោក ប្រាក់ សុវណ្ណ ដែលជាអភិបាល ខេត្តព្រះវិហារថ្មី លោកបញ្ចេញកណ្តាប់ដៃដែករបស់លោកលើក្រុមឈ្មួញទាំងនេះ ដោយរបៀបណាដែរដោយពួកគាត់លើក ឡើងផងដែរថា បើបច្ចុប្បន្នករណីខាងលើនេះ អង្កបានក្លាយទៅជាបាយទៅហើយនោះ ។

អ្នកសារព័ត៏មានយើងនឹងរង់ចាំធ្វើការស្រាយបំភ្លើចំពោះរឿងខាងលើនេះ ពីម្ចាស់សាម៉ីពាក់ពន្ធ័ នៅរៀងរាល់ម៉ោងធ្វើការ។