ថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
ប្រធានមន្ទីរពេទ្យកុមារជាតិ លោក ញឹប អង្គាបុស្ស បំភ្លឺពីការពិតបង្ហាញអំពីផលលំបាករបស់អ្នកមានជម្ងឺគ្រុនឈាម និងហេតុផល កុមារ ឡុង ឌីណា ដែលបានស្លាប់ កន្លងមកនៅក្នុងមន្ទីរពេទ្យ
Thu,04 July 2019 (Time 04:36 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 18នាក់)

ក្រោយពេលដែលមានព័ត៌មានថា លោកគ្រូពេទ្យមួយរូបរបស់មន្ទីរពេទ្យកុមារជាតិ ត្រូវបានលោក អ៊ុំ សុភក្តិ តំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅមកសួរនាំ នៅលើករណីស្លាប់របស់កុមារម្នាក់ ឈ្មោះ
ឡុង ឌីណា កើតមានជម្ងឺគ្រុនឈាម ហើយស្លាប់នៅក្នុងមន្ទីរពេទ្យកុមារជាតិនោះ ក្លាយទៅជារឿងដ៏រសើបមួយដែល ប្រជាពលរដ្ឋជាច្រើនចង់ដឹង ពីមូលហេតុ នៃការស្លាប់របស់កុមារ រូបនោះយ៉ាងខ្លាំង ។

សូមបញ្ជាក់ថា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ដីការរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យលោក វេជ្ជបណ្ឌិត សរ ច័ន្ទចិត្រា ចូលខ្លួនបំភ្លឺនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធបណ្តឹងរបស់ឈ្មោះ ហៃ ឡុង និង ឈ្មោះ ចោម ស្រីពៅ ជាអាណាព្យាបាលកុមាររងគ្រោះ បានប្តឹងពីបទឆ្វេសប្រហេស បណ្តាលធ្វើឲ្យអ្នកជម្ងឺស្លាប់ ៕

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៩ នេះ មានក្រុមអ្នកសារព័ត៌មានមួយក្រុម បានចូលជួបធ្វើបទ សម្ភាសន៌ផ្ទាល់ជាមួយ លោក ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ ក្នុងគោលបំណងស្រាយចម្ងល់របស់មហាជន
លើការស្លាប់របស់កុមារ ឡុង ឌីណា តើមកពីមូលហេតុអ្វីបានជាលោកគ្រូពេទ្យទាំងអស់មិនអាចជួយបាន ។

នៅចំពោះមុខក្រុមអ្នកព័ត៌មាន លោកប្រធានបានបញ្ជាក់ឲ្យដឹងថា ជាការពិតណាស់ប្រភេទជម្ងឺ គ្រុនឈាម គឺជាប្រភេទ Virus គ្មានទេរឿងស្រាលធ្ងន់ ដោយរូបលោកសូមបញ្ជាក់ថា ឲ្យតែកើតជម្ងឺគ្រុនឈាម គឺសុទ្ធតែ ជាជម្ងឺធ្ងន់ទាំងអស់ ហើយអាចប្រឈមមុខទៅនឹងគ្រោះថ្នាក់ គ្រប់ពេលវេលា ។

ការស្លាប់របស់កុមារ ឡុង ឌីណា រូបនេះ លោកសូមបញ្ជាក់ថា នៅពេលដែលកុមារនេះ ចូលមកដល់មន្ទីរពេទ្យគឺកុមារនេះ នៅមានអាការៈល្អប្រសើរពិតមែន ប៉ុន្តែទោះជាយ៉ាងណាក្រុមគ្រូពេទ្យនៅមានការព្រួយបារម្ភដដែល ពីព្រោះថា ឲ្យតែមាន ជម្ងឺគ្រុនឈាមនេះ គ្មានទេពាក្យថាស្រាល ឬក៏ធ្ងន់ និយាយឲ្យចំអ្នកជម្ងឺដែលកើតមានជម្ងឺគ្រុនឈាមនេះ គឺអាចប្រឈម មុខទៅ នឹងគ្រោះថ្នាក់បាត់បង់ជីវិតគ្រប់ពេល ។

កុមារ ឡុង ឌីណា មានអាការៈធ្ងន់ គឺចាប់ពីម៉ោង ៧ល្ងាច រហូតដល់ម៉ោង ៥ភ្លឺ ដែលក្រុមគ្រូពេទ្យខំប្រឹងអស់ពីសមត្ថភាព ប៉ុន្តែគ្រូពេទ្យទាំងអស់តាមដានអត់ដឹងថា កុមារនោះអាការៈវិវឌ្ឍន៌លឿនបែបនេះ ដោយមូលហេតុអ្វីនោះទេ រហូតដល់កុមារ នោះស្លាប់ ក៏ក្រុមគ្រូពេទ្យនៅតែមិនអាចដឹងមូលហេតុ ដដែល ។

ក្រោយពេលដែលកុមារស្លាប់ ក្រុមគ្រួសារអ្នកស្លាប់បានទាមទាបីសពកូនទាមទាឡាយវីឌីអូរ ឲ្យអ្នកសារព័ត៌មានសម្ភាសន៌ ផ្សាយ ដោយអះអាងថា កូនប្រុសរបស់ពួកគាត់ស្លាប់ គ្រូពេទ្យជួយអត់បាន ប៉ុន្តែទោះជាយ៉ាងណា ការចង់បាននេះ ត្រូវ បានក្រុមគ្រូពេទ្យបដិសេធវិញ មិនអនុញ្ញាតយល់ព្រមនោះឡើយ ដោយហេតុផលថា នៅក្នុងមន្ទីរពេទ្យកុមារជាតិ គឺមាន អ្នកជម្ងឺច្រើនណាស់ ក្បែរនឹងចំនួនរាប់ពាន់នាក់ឯណោះ ប្រសិនបើមានការឡាយវីឌីអូរ ស្រែកយំ ឬលក្ខណៈណាមួយកើត មាន គឺអាចធ្វើឲ្យប៉ះពាល់សតិអារម្មណ៌អ្នកជម្ងឺជាច្រើននោះ ហើយជាពិសេសគឺធ្វឲ្យគ្រូពេទ្យជាច្រើន មានការលំបាកនៅ ក្នុងការព្យាបាលទៀតផង ទើបក្រុមគ្រូពេទ្យសម្រេចជូនសពកុមារ ឡុង ឌីណា និងគ្រួសារសព ទៅ ស្រុកកំណើតេខេត្តព្រៃ វែង តែម្តង ។

ក្រោយពេលដែលគ្រូពេទ្យជូនសពកុមារ និងគ្រួសារ ទៅដល់ស្រុកកំណើតហើយ គ្រូពេទ្យទាំងអស់ ក៏បានកោះប្រជុំបន្ទាន់ រកពីមូលហេតុដែលមិនអាចជួយកុមារដែលស្លាប់នោះបន្តទៀត ដោយយកឈាមកុមារដែលស្លាប់ ទៅមន្ទីរពិសោធន៌ ទើប នៅទីបំផុតបានដឹងថា កុមារនេះមានជម្ងឺ EV71 និងមានជម្ងឺហើមសួត បន្ថែមទៀតស្របពេលជម្ងឺគ្រុនឈាមនេះ កើត ឡើង។

លោក ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ សូមបញ្ជាក់ផងដែរថា អ្នកមានជម្ងឺគ្រុនឈាម ហើយបើមានអាការៈជម្ងឺ EV71 និងហើមសួត ព្រមគ្នាក្នុងពេលតែមួយនោះ គឺអ្នកជម្ងឺងាយគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះការវិវឌ្ឍន៌របស់ជម្ងឺលឿន មិនអាចធ្វើឲ្យគ្រូពេទ្យតាមដានដឹងទាន់អំណាចវិវឌ្ឍន៌របស់អ្នកជម្ងឺនោះទេ នេះហើយជាមូលហេតុគ្រូពេទ្យនៅកុមារជាតិ ទាំងអស់ មិនអាចជួយកុមាររងគ្រោះ បាន ។

លោកវេជ្ជបណ្ឌិតបានបន្តថា ប្រភេទជម្ងឺនេះជា Virus ម្យាងដែលអាចដែលធ្វើឲ្យមនុស្សមានអាការៈឈឺត្រង់នេះ ឈឺត្រង់ នោះ នៅក្នុងខ្លួនប្រាណស្របពេលតែមួយ ហើយឥទ្ធិពលនៃជម្ងឺគ្រុនឈាមប្រភេទVirus នេះ គឺមានអំណាចត្រឹមតែ៧ទៅ ៨ថ្ងៃ ប៉ុណ្ណោះ ប្រសិនបើបានព្យាបាលទាន់ គឺអាចធូសះស្បើយ ប៉ុន្តែបើព្យាបាលមិនទាន់នោះទេ គឺអាចនឹងគ្រោះថ្នាក់ បាត់បង់ជីវិត ។

អ្នកជម្ងឺគ្រុនឈាម ពេលចូលមកសំរាកនៅមន្ទីរពេទ្យ គ្រូពេទ្យមិនអាចមានថ្នាំសម្លាប់មេរោគនេះទេ ប៉ុន្តែគ្រូពេទ្យទាំងអស់ មានកាព្វកិច្ចត្រូវតាមដានជម្ងឺនេះ ព្រោះប្រភេទVirusជម្ងឺគ្រុនឈាមនេះ គឺវាមានអំណាចធ្វើឲ្យអ្នកជម្ងឺមានអាការៈ ឈឺ កន្លែងនេះកន្លែងនោះទៅតាមឥទ្ធពលរបស់វា ប៉ុន្តែទោះជាយ៉ាងណាប្រភេទVirus ជម្ងឺគ្រុនឈាមនេះ មានអំណាចត្រឹម រយៈពេល៧ ទៅ៨ថ្ងៃ ហើយក្នុងអម្លុងពេលនេះ ប្រសិនបើរោគសញ្ញាផ្សេងៗ ដែលបង្កឡើងដោយជម្ងឺនេះ គ្រូពេទ្យដាក់ថ្នាំ ទប់ទល់បាន គឺផុតរយៈពេល៧ថ្ងៃ ជម្ងឺនេះអស់អំណាច អ្នកជម្ងឺធូស្បើយ ដោយឯកឯង ទើបចាំបាច់ណាស់អ្នកដែលកើត ជម្ងឺគ្រុនឈាម ចាំបាច់សម្រាកនៅមន្ទីរពេទ្យ ដើម្បីឲ្យក្រុមគ្រូពេទ្យតាមដានជម្ងឺ។


លោកប្រធានបញ្ជាក់ផងដែរថា ទោះជាយ៉ាងណា គ្រូពេទ្យមិនមែនជាទេវតានោះទេ ព្រោះករណីស្លាប់របស់កុមារ ឡុង ឌីណា ក្រុមគ្រូពេទ្យ បានប្រឹងអស់ពីសមត្ថភាពទៅហើយ ប៉ុន្តែកុមារនេះ ត្រូវស្លាប់ព្រោះតែការវិវឌ្ឍន៌របស់ Virus នេះ
គឺក្រុមគ្រូពេទ្យ មិនដឹងថា មិនដឹងថា ត្រូវធ្វើយ៉ាងណានោះទេ បើក្រុមគ្រួសារសពកុមារប្តឹង ក្នុងនាមលោក និងគ្រូពេទ្យទាំង
អស់គឺមានតែរង់ចាំធ្វើការបកស្រាយបំភ្លឺនៅចំពោះមុខតុលាការ តាមការចង់បានរបស់តុលាការទៅចុះ ប៉ុន្តែសម្រាប់បេះដូង
របស់គ្រូពេទ្យ គឺនៅតែបន្តគោលជំហ៊រជួយអ្នកជម្ងឺជារៀងរហូត ។

សូមបញ្ជាក់ផងដែរថា ក្រុមគ្រួសារសពកុមារបានទាមទាសំណងជម្ងឺចិត្ត ៣២.០០០ដុល្លា ព្រមទាំងបានប្តឹងទៅតុលាការ ហើយដីកាកោះហៅរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ៕