ថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះបង្ក្រាបទីតាំងភ្នាល់បាល់អនឡាញ មួយកន្លែងនៅខណ្ឌដូនពេញ
Sat,03 August 2019 (Time 09:03 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 5នាក់)

កាលពីវេលាម៉ោង ១៧ និង០០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ សហការកម្លាំងសន្តិសុខផ្ទៃក្នុង របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដោយបានការអនុញ្ញាតិពីលោក គុជ
គីមឡុង ព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ បានធ្វើកំណត់ហេតុឆែកឆេរ ដោយលោកវរសេនីយ៍ទោ ឡេង ចាន់ថន នាយការិយាល័យស្តីទី ជាមន្រ្តីនគរបាលយុត្តិធម៌ បានធ្វើការឆ្មក់ចុះបង្ក្រាបទីតាំង ភ្នាលបាល់តាមអនឡាន និងមានហ្គេមភ្នាល់ជាច្រើនទៀត។

នៅក្នុងប្រត្តិបត្តិការណ៍នេះ ទទួលបានការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរង និងលោកឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ អនុប្រធាននាយកដ្ឋាន ដឹកនាំក្រុមប្រតិបត្តិការចម្រុះចុះទៅដល់ទីតាំងផ្ទះលេខ១៤ ផ្លូវ៤៧ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានម្ចាស់ឈ្មោះ នាក់ គន្ធា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ បានធ្វើការឆែកឆេរត្រួត ពិនិត្យរកឃើញវត្ថុតាងដូចខាងក្រោម ប្រាក់មួយចំនួន, ទូរស័ព្ទ របស់អ្នកលេង ចំនួន ២១ គ្រឿង, ទូរស័ព្ទ ភ្នាក់ងារ ចំនួន ១៣ គ្រឿង, បញ្ជី និងបុងភ្នាល់បាល់ មួយចំនួន, លិខិតអនុញ្ញាត ចំនួន ០២ ច្បាប់, កុំព្យូរទ័រលើតុ ចំនួន ២៦ គ្រឿង, CPU កុំព្យូរទ័រ ចំនួន ២៦ គ្រឿង, ម៉ាស៊ីនព្រីន ចំនួន ០១ គ្រឿង, ទូរទស្សន៍ ចំនួន ០៤ គ្រឿង, ឃាត់មនុស្ស មួយចំនួន, ម៉ូតូ ចំនួន ៣០ គ្រឿង ក្នុងនោះម៉ូតូ ចំនួន ២៩ គ្រឿង ផ្ញើទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។

បច្ចុប្បន្នវត្ថុតាងខាងលើសមត្ថកិច្ច ចំរុះសំរេចដកហូតយកទៅនាយកដ្ឋានប្រឆាំងបទល្មើលបច្ចេកវិទ្យា ដើម្បីធ្វើការស្រាវជ្រាវ និងបន្តនីតិវិធីតាមច្បាប់ ៕