ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
អុញនោះ ស្អុយពេញបន្ទុកហើយ បែកធ្លាយព័ត៌មានថា នាយសង្កាត់ជលផលកំពង់ស្វាយ ឃុបឃិតបើកដៃឲ្យឈ្មោះ គន ធ្វើរបាំង រាប់គីឡូម៉ែត្រ ក្នុងរដូវហាមឃាត់ការនេសាទ សង្ស័យលោក ប៉ែន សុវណ្ណរិទ្ធ ដែលទើបបានជាប្រធានមន្ទីរ បានសើមមាត់សើមករ សម្បើមណាស់
Sun,22 September 2019 (Time 02:04 PM)
ដោយ ៖ ទេព មង្គល (ចំនួនអ្នកអាន: 31នាក់)

ក្រោយពេលដែលរូបលោក ប៉ែន សុវណ្ណារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានមានវាសនាឡើងទៅអង្គុយនៅលើកៅអីជា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ រួចមក ស្រាប់តែគេឃើញទីតាំងដែននេសាទជាច្រើន ត្រូវបានក្រុម ឈ្មួញបទល្មើស បាននាំគ្នាធ្វើបទល្មើសនេសាទទ្វេដង ក្នុងនោះក៏មានដូចជាទឹកដីស្រុកកំពង់ស្វាយ ដែលមានរូបលោក សៅ វណ្ណសេរីវុធ ជានាយសង្កាត់ជលផល និងជាអ្នកទទួលខុសត្រូវគ្រប់គ្រង ការពារដែននេសាទ ក្នុងរដូវបិទនេសាទ ហាមឃាត់ត្រី ពងកូននេះ ។

ប្រភពពីប្រជាពលរដ្ឋរស់នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កំពុងកើតឡើងយ៉ាងពេញបន្ទុក ព្រោះមន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធ ក្លាយជាអ្នកឃុបឃិតឲ្យមានបទល្មើសនេសាទកើតឡើង ដើម្បីយកផលប្រយោជន៍ញាត់ហោប៉ៅ បើទោះដឹងថា ក្នុងរដូវនេះ ជារដូវបិទការនាសាទ ហាមឃាត់ត្រីពងកូន យ៉ាងណាក៏ដោយ ។

ប្រភពបានបន្តថា ឈ្មួញល្បីម្នាក់ឈ្មោះ គន ត្រូវបានកំពុងប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីគ្រប់កន្លែង ក្នុងរដូវបិទនេសាទយ៉ាងមហន្តរាយ ដោយគ្មានញញើតអ្វីទាំងអស់ ចំណែកឯរូបលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត កំពង់ធំ ត្រូវបានគេបាននិយាយគ្រប់មាត់ថា ទីតាំងខាងលើនេះ គឺរូបលោកដឹងយ៉ាងច្បាស់ណាស់ ប៉ុន្តែគេក៏អត់យល់ផងដែរថា តើមូលហេតុអ្វីបានជារូបលោក សង្ងំស្ងាត់ស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ ឬក៏ថា រូបលោកចាំបាច់ត្រូវការប្រមូលលុយស្រង់ ដើមនឹងគេដែរ ។

ស្របពេលនោះមន្ត្រីអាជ្ញាធរមូលដ្ឋានក៏ទម្លាយថា ស្រុកកំពង់ស្វាយ នៅពេលដែលប្រជាពលរដ្ឋប្រើឧបករណ៍នេសាទជាលក្ខណៈគ្រួសារដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ គឺមន្ត្រីរដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធ ក្រោមរចនាសម្ព័ន្ធអស់លោកមន្ត្រីជលផល តែង ចាត់វិធានការបង្ក្រាបដោយគ្មានការយោគយល់នោះទេ ។ ប៉ុន្តែនៅពេលដែលឈ្មួញថៅកែបទល្មើសឈ្មោះ គន ប្រើឧបករណ៍ខុសច្បាប់ច្រើនប្រភេទ ចាប់ត្រីក្នុងរដូវបិទនេសាទ បែរជាមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធ សម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។

ពលរដ្ឋអ្នកនេសាទជាច្រើនបានលើកឡើងថា ពួកគាត់មិនដឹងថា ឈ្មួញឈ្មោះ គន នេះ ផ្តល់ប្រភពចំណូលដ៏សំខាន់ជូនលោក សៅ វណ្ណសេរីវុធ និងបក្ខពួក បានច្រើនប៉ុណ្ណានោះទេ បានជារូបលោក សៅ វណ្ណសេរីវុធ សុខចិត្តបណ្ដោយឲ្យឈ្មួញរូបនេះប្រព្រឹត្តបទល្មើសនេសាទយ៉ាងរាលដាលតែម្ដង ទោះបីរូបលោកដឹងថា មានកំហុសយ៉ាងណា ក៏រូបលោកសុខចិត្តនោះ ។

ប្រភពស្នើសុំពីប្រជាពលរដ្ឋនោះ សូមសំណូមពរដល់លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ សូមជួយមានវិធាន
ការ និងជួយអើពើ ដល់ទង្វើអយុត្តិធម៌មួយនេះផង ព្រោះពលរដ្ឋអ្នកនេសាទក្រីក្រ នេសាទជាលក្ខណៈគ្រួសារ គឺតែងរងការគៀប សង្កត់ ធ្វើទុក្ខបុកម្នេញពីសមត្ថកិច្ចជំនាញជលផលកំពង់ស្វាយនេះឥតល្ហែ ប៉ុន្តែត្រង់ថៅកែឈ្មួញបទល្មើសនេសាទវិញ បែរជា យកទីតាំងខ្លួនដែលការពារ ក្នុងរដូវហាមឃាត់ការនេសាទត្រីពងកូននេះ អាចសាងជាអាណាចក្របទល្មើស នេះបានយ៉ាង សម្បើមទៅវិញ តើយុត្តិធម៌ទេសម្រាប់រាស្ត្រ ។

ទោះជាយ៉ាងណា សាត្រាឬទ្ធព័ត៌មាន ផ្សាយតាមសំណើប្រភពរាយការណ៌របស់ពលរដ្ឋ ជាព័ត៌មានបឋមនៅឡើយ ក្នុងគោល បំណងចែករំលែកព័ត៌មានជូនថ្នាក់ដឹកនាំ ដើម្បីចូលរួមកែលំអរសង្គម រាល់សាម៉ីស្ថាប័នទាំងឡាយណា ដែលអះអាងថា ព័ត៌ មានខាងលើ មិនសុក្រិត្យយុត្តិធម៌សម្រាប់ខ្លួន អាចទំនាក់ទំនងការិយាល័យនិពន្ធយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕