ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិការ ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
ធ្ងន់ករបាត់ ក្រោយពីគ្រោះធម្មជាតិបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន ពេលនេះប្រជាពលរដ្ឋត្រូវទ្រហ៊ោយំសារជាថ្មី ព្រោះតែអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ទុកឧិសានវ៉ាទ១០ថ្ងៃ ដើម្បីឲ្យពលរដ្ឋរុះរើផ្ទះសម្បែង
Thu,29 October 2020 (Time 11:14 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 222នាក់)

ក្លាយជាអារម្មណ៍ក្តុកក្តួលមួយ ដែលប្រជាពលរដ្ឋជាច្រើនផ្ដើមសម្រក់ទឹកភ្នែកនិយាយឡើងថា បន្ទាប់ពីគ្រោះធម្ម ជាតិ ខ្យល់ព្យុះបំផ្លាញទីជម្រក ក៏ដូចជាទ្រព្យសម្បត្តិរបស់ពួកគាត់ជាច្រើននោះ ស្រាប់តែឥឡូវនេះ ពួកគាត់ត្រូវបាន ស្រក់ទឹកភ្នែកសារជាថ្មី ដោយតែអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ទុកឧិសានវាទ១០ថ្ងៃ ឲ្យពលរដ្ឋរុះរើផ្ទះសំបែងចេញ បើពុំដូច្នោះទេ អាជ្ញាធរខណ្ឌ និងអនុវត្តគោលការណ៍របស់ខ្លួន ។

ប្រជាពលរដ្ឋជាច្រើន ដែលជាម្ចាស់សំណង់ ស្ថិតនៅក្នុងបុរីពិភពថ្មីត្រពាំងថ្លឹង និងបុរីពិភពថ្មី២ ក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានលោកប៉ាងលីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដាក់លិខិតឲ្យ រើសដោយទុករយៈពេល១០ថ្ងៃ ក្រោយពីរូបលោកបានដឹកនាំក្រុមការងារ និងជំនាញដែនដីខណ្ឌ បន្តចុះវាស់វែង លើកំណាត់ផ្លូវ ដោយរកឃើញថា សំណង់ទាំងអស់នោះ បានសង់ខុសច្បាប់អនុញ្ញាតឲ្យសាងសង់ ។

ការកំណត់ឲ្យរុះរើផ្ទះក្នុងរយៈពេល១០ថ្ងៃនេះ ដោយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសង្កេតឃើញថាម្ចាស់បុរី និង បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី បានធ្វើការសាងសង់សំណង់បន្ថែមនៅលើសំណង់ចាស់ ដែលមានស្រាប់ ខុសពីច្បាប់អនុញ្ញាតឱ្យសាងសង់ ម្យ៉ាងវិញទៀតម្ចាស់បុរី មិនបានយកចិត្តទុកដាក់ក្នុងការកែលម្អ ប្រព័ន្ធលូបង្ហូរ ទឹករហូតដល់បងប្អូនប្រជាពលរដ្ឋខ្លះ បានធ្វើការសាងសង់សំណង់ផ្សេងៗ បិទអណ្ដូងលូ និងប្រព័ន្ធលូបង្ហូរ ទឹកថែម ទៀត។

ខាងសាលាខណ្ឌបានលើកឡើងថា ដើម្បីចូលរួម ការស្ដារអណ្ដូងលូ និងកែលំអងប្រព័ន្ធលូឡើងវិញ ចៀសវាងការ ជន់លិច ដោយសារទឹកភ្លៀង ឬទឹកជំនន់ផ្សេងៗ ខាងសាលាខណ្ឌ បានតម្រូវឲ្យម្ចាស់បុរីទាំងអស់ និងបងប្អូនប្រជា ពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងបុរី ចូលរួមរក្សាអត់បាននៅសណ្ឋានភាពដើម និងមិនសាងសង់បន្ថែម និងត្រូវ រុះរើសំណង់នានា ដែលបានសង់រំលោភលើចិញ្ចើមផ្លូវ និងរុះរើចេញឲ្យអស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។

ករណីដែលបងប្អូនមិនអនុវត្តន៌តាមការជូនដំណឹងខាងលើនេះទេ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងមានវិធាន ការចុះរុះរើ ដោយមិនទទួលខុសត្រូវលើការបាត់បង់ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗដែលមាននៅលើទី តាំងនោះឡើយ ។

ទាក់ទិននឹងរឿងរ៉ាវឧិសានវាទនេះ ប្រជាពលរដ្ឋជាច្រើនកំពុងបានទ្រហោយំ ហើយលើកឡើងថា ក្រោយពេលដែល រងគ្រោះខូចខាតទ្រព្យសម្បត្តិជាច្រើនមិនប៉ុន្មានថ្ងៃក៏ដូចជាកំពុងខ្វះខាតនូវសេដ្ឋកិច្ចទ្រទ្រង់ជីវភាពផង ស្រាប់តែ ពេលនេះ ខាងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដាក់ឱសានវាទ ឲ្យពួកគាត់រុះរើផ្ទះ គឺហាក់បីដូចជាធ្វើឲ្យពួកគាត់ ទុក្ខ ជាន់លើទុក្ខ កាន់តែខ្លាំង ពីព្រោះថា នៅពេលនេះ រូបគាត់ទាំងអស់គ្នា កំពុងខ្វះខាតហើយ អាជ្ញាធរខណ្ឌពោធិ៍សែន ជ័យ ក្រោមការគ្រប់គ្រងរបស់លោក ហែម ដារិទ្ធ ដែលជាអភិបាលខណ្ឌ តម្រូវឲ្យពួកគាត់ រុះរើផ្ទះសំបែងខ្លួន ដោយខានមិនបាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
40 នាក់
ម្សិលមិញ :
35 នាក់
សប្តាហ៍នេះ :
335 នាក់
ខែនេះ :
1836 នាក់
3 ខែនេះ :
5182 នាក់
សរុប :
134100 នាក់