ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
សាលារាជធានីភ្នំពេញ ចេញសេចក្តីព្រមានជាសារធារណៈ ការធ្វើកូដកម្មរបស់កម្មករប្រមូលសំរាមស៊ិនទ្រី ដោយយកបញ្ហាសំរាមជាចំណាប់ខ្មាំងដើម្បីទាមទារលក្ខខណ្ឌដែលខុសច្បាប់
Sun,04 October 2020 (Time 11:22 AM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 30នាក់)

កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ សាលារាជធានីបានចេញសេចក្តីជូនដំណឹង ស្តីពី ការធ្វើកូដ កម្មរបស់ក្រុមហ៊ុន ស៊ិន ទ្រី ដោយបានធ្វើការអំពាវនាវដល់កម្មកររបស់ក្រុមហ៊ុនស៊ីនទ្រី ឱ្យបញ្ឈប់ការធ្វើកូដ កម្ម តាមរយៈយកបញ្ហាសំរាមជាចំណាប់ខ្មាំង ដើម្បីទាមទារលក្ខខណ្ឌដែលខុសច្បាប់ ហើយត្រូវចូលបំពេញការ ងារផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម តាមធម្មតាវិញយ៉ាងយូរបំផុតនៅថ្ងៃច័ន្ទ ទី៥ ខែតុលា ឆ្នាំ២០២០ ជាកំហិត។

នៅក្នុងខ្លឹមសារនោះ បានបញ្ជាក់ផងដែរថា ដោយយោងតាមច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្ត ជា ធរមាន ការទាមទាខាងលើនេះ គឺលុះត្រាតែក្រុមហ៊ុនបានបញ្ចប់ការងារពួកគាត់ ប៉ុន្តែជាក់ស្តែងក្រុមហ៊ុនពុំបាន បញ្ចប់ការងាររបស់ពួកគាត់ទេ ក្រុមហ៊ុនកំពុងតែដំណើរការធម្មតា ដូច្នោះការទាមទារបស់ក្រុមហ៊ុន ស៊ិន ទ្រី
នេះ មិនស្របតាមច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តិទេ ។

គួររំលឹកថា រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវកម្មករក្រុមហ៊ុនស៊ុនទ្រីបញ្ឈប់ធ្វើកូដកម្មដោយយកបញ្ហាសំរាមជាចំណាប់ខ្មាំង
បើមិនដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រកាសជ្រើសរើសកម្មករថ្មី ដើម្បីបំពេញការងារផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម ដោយមិនទទួលយកកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រីឡើយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ។

សេចក្ដីជូនដំណឹងនោះក៏បានបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវឱ្យប្រជាពលរដ្ឋ មេត្តាវេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមពេលវេលាដែលបានកំណត់។ ដើម្បីបញ្ចៀសការ កកស្ទះសំរាម សំណល់រឹងនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងចាត់វិធានការដោយប្រើ ប្រាស់រថយន្តដឹកសំរាមរបស់រដ្ឋបាលរាជធានីភ្នំពេញ និងឱ្យអាជ្ញាធរខណ្ឌទាំង១៤បញ្ចេញម៉ូតូកង់បីដឹកសំរាម និងកម្លាំងដើម្បីប្រមូលសំរាមនៅតាមមូលដ្ឋានខណ្ឌរៀងៗខ្លួន។

យ៉ាងណាមិញ ខាងកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ិន ទ្រី គេបានឃើញរាប់ចាប់តាំងពីល្ងាចថ្ងៃទី២ ខែ តុលា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី បាននឹងកំពុងធ្វើកូដកម្ម ដោយមិនចេញប្រមូលសំរាម ដែលធ្វើឱ្យមានសំរាមកកស្ទះនៅតាមដងផ្លូវនានាជាច្រើនក្នុងរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កម្មវត្ថុ នៃការធ្វើកូដកម្មនេះ កម្មករបានទាមទារឱ្យក្រុមហ៊ុន ស៊ីនទ្រី ដោះស្រាយនូវ ប្រាក់បំណាច់អតីតភាពការងារ, ប្រាក់សំណងជំងឺចិត្ត, ប្រាក់ជួសការជូនដំណឹងមុន, ប្រាក់ខែចុងក្រោយ និងការឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
147 នាក់
ម្សិលមិញ :
162 នាក់
សប្តាហ៍នេះ :
492 នាក់
ខែនេះ :
1621 នាក់
3 ខែនេះ :
5653 នាក់
សរុប :
132411 នាក់