ថ្មីៗនេះ បន្ទាប់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបង្ហោះសារមួយលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោក កាលពីថ្ងៃ០៦ មករា ២០២០ ម្សិលមិញនេះ ដោយលើករឿងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ថានឹងការផ្លាស់ប្ដូរ មន្ត្រីតាមស្ថានីយ៍ជញ្ជឹងថ្លឹងរថយន្តទូទាំង២៧ទីតាំង។ ស្រាប់តែនៅក្រោយមានការបង្ហោះសាររបស់លោក ពេជ្រ ស្រស់ បន្តិចរួចមក ព័ត៌មានដ៏រសើបនេះត្រូវបានបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើន បានដកស្រង់ នឹងធ្វើការផ្សាយ ភ្លូកទឹកភ្លូកដីតែម្តង ។ អាចជាករណីរសើបខ្លាំង ពាក់ព័ន្ធទៅនឹងព័ត៌មានចែករំលែកគ្នាជាបន្តបន្ទាប់ នៅល្ងាចថ្ងៃទី៦ មករា ឆ្នាំ២០២០ម្សិលមិញនេះ ផងដែរ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីប្រកាសរបស់ខ្លួនមួយ ដោយធ្វើការបដិសេធថា ករណីដែលបណ្តាញព័ត៌មានបានចែករំលែកនោះ គឺជាព័ត៌មានមិនពិត។នៅក្នុងខ្លឹមសារ សេចក្ដីប្រកាសព័ត៌មាននោះ បានបញ្ជាក់ថា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាប ជូនសាធារណជនឲ្យបានជ្រាបថា ថ្មីៗនេះមានព័ត៌មានថា ក្រសួងសាធារណការ និងដឹកជញ្ជូននឹងធ្វើការផ្លាស់ប្តូរមន្ត្រីបម្រើ ការងារនៅតាមបណ្តាស្ថានីយជញ្ជីងថ្លឹងរថយន្តទូទាំង២៧ទីតាំង ដែលការផ្សាយដូចខាងលើនោះ ជាព័ត៌មានមិនពិតឡើយ ។ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន សូមជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា រហូតមកដល់ពេលនេះ ក្រសួងមិនទាន់មានការផ្លាស់ប្តូរមន្ត្រីបម្រើការងារ នៅស្ថានីយជញ្ជីងថ្លឹងរថយន្តណាម្នាក់នៅឡើយ ទេ ។ ក្នុងករណីមានការផ្លាស់ប្តូរ ក្រសួងនឹងរៀបចំអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន អាស្រ័យហេតុនេះ សូមសាធារណ ជន មេត្តាជ្រាបជាព័ត៌មាន ។ទោះបីជាយ៉ាងណា តាមប្រភពដែលកំពុងបានចែករំលែកគ្នាបានឲ្យដឹងថា ជាធម្មតាលុះត្រាតែមានភ្លើងទើបមានផ្សែង ហើយ ករណីខាងលើ ក៏កំពុងមានក្លិនស្អុយជះចេញពីផ្ទៃក្នុងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាបណ្តើរៗហើយ និយាយ ទៅវាជាតម្រុយផ្ទៃក្នុង ។ តាមដែលប្រភពជាច្រើនបានទម្លាយនោះ គឺលើកឡើងថា មន្រ្តីស៊ីវិលនៅទូទាំង ២៧ស្ថានីយ៍ សរុបប្រមាណចំនួន ១៦២រូប កំពុងភ័យបារម្ភដេកលែងលក់ហើយ ដោយសារតែការកំណែទម្រង់ ដែលស៊ីជ្រៅហួសរបស់លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល គឺថាស៊ីទាំងខ្ចីស៊ីទាំងចាស់ គ្រោងនឹងអនុវត្តន៌នៅពេលឆាប់ៗខាងមុខ ៕
ព័ត៌មានគួរចាប់អារម្មណ៍
មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)
ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)
ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា