ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
សូមអបអរនៅទីបំផុត បង្ក្រាបសង្វៀនជល់មាន់នៅក្នុងដីឡូតិ៍ភូមិ១ សង្កាត់ច្រាំងចំរេះ២បានដោយជោគ ជ័យ ហើយ
Sun,02 February 2020 (Time 02:58 PM)
ដោយ ៖ ខ័ន្ទ សំណាង (ចំនួនអ្នកអាន: 12នាក់)

មិនសសើរម៉េចបាន សង្វៀនបញ្ជល់មាន់មួយកន្លែង កន្លងមកដែលល្បីថា សមត្ថកិច្ចខណ្ឌឬស្សីកែវ តែង តែបិទភ្នែកបិទត្រចៀកមិនអើពើព្រោះតែមានប្រយោជន៌ចូលហោប៉ៅខ្លួននោះ ស្រាប់តែនៅពេលនេះ
គេឃើញកម្លាំងសមត្ថកិច្ចខណ្ឌចុះបង្ក្រាបធ្វើឲ្យអ្នកលេងទាំងអស់រត់បាតជើងសព្រាត ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី១ ខែគុម្ភៈ ឆ្នាំ ២០២០ កន្លងទៅនេះ សមត្ថកិច្ចខណ្ឌឬស្សីកែវ ក្រោម
ការដឹកនាំបញ្ជាផ្ទាល់ពីរូបលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ និងរូបលោកវរៈសេនីយ៌ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់ និងបាញ់អាប៉ោង ដែលស្ថិតនៅក្នុងដីឡូតិ៍មួយកន្លែង ក្នុងភូមិខ១ សង្កាត់ច្រាំងចំរេះទី ២ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។

នៅក្នុងសកម្មភាពបង្ក្រាននេះផងដែរ សមត្ថកិច្ចបង្ក្រាបបានតែមនុស្សម្នាក់ និងម៉ូតូមួយគ្រឿងប៉ុណ្ណោះ ព្រោះតែគាត់នោះរត់អត់ទាន់គេ ក្រៅពីនោះអ្នកលេងជាច្រើនរត់ចែកជើងគ្នាឲ្យសព្រាត មើលទៅ ហាក់បីដូចជាសត្វឈ្លូលផ្អើលខ្លាយ៉ាងអញ្ចឹង ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋជាច្រើន ដែលបានឃើញហេតុការណ៌នេះ មានការសាទរពេកក្រែ ព្រោះការដែលមនុស្សជាច្រើនកាន់តែឈ្លក់វង្វេងទៅនឹងល្បែងពាលានោះ គឺវាអាចបង្កឲ្យកើតឡើងនូវ អំពើ ចោរកម្ម លួច ឆក់ ប្លន់ ជាពិសេសដើម្បីឲ្យមនុស្សកាន់តែហ៊ាន គឺអាចឈានទៅដល់ការប្រើ ប្រាស់ថ្នាំញៀនផ្សេងៗ ទៀតផង ។

ករណីនេះប្រសិនបើអាជ្ញាធរដែនដីខណ្ឌនៅតែព្រងើយកន្តើយទេនោះ គឺវាអាចធ្វើឲ្យពលរដ្ឋកាន់ តែរស់នៅក្នុងទុក្ខព្រួយរហូត ។

សម្រាប់ការបង្ក្រាបមួយនេះផងដែរ ប្រជាពលរដ្ឋជាច្រើន បានលើកឡើងថា ពួកគាត់សង្ឃឹមថា សូម កុំឲ្យដូចពាក្យគេនិយាយថា រាល់សកម្មភាពដែលចុះ គឺជាចេតនា គោះទឹកហៅត្រីឲ្យសោះ ដើម្បីបង្ហាញ ឲ្យពលរដ្ឋមានជំនឿជឿជាក់បាន ពលរដ្ឋសង្ឃឹមថា ទីតាំងខាងលើនេះ គឺនឹងមិនអាចបើកលេងបន្តទៀត នោះឡើយ ក្នុងពេលឆាប់ៗនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
48 នាក់
ម្សិលមិញ :
16 នាក់
សប្តាហ៍នេះ :
286 នាក់
ខែនេះ :
1204 នាក់
3 ខែនេះ :
6041 នាក់
សរុប :
117500 នាក់