ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិការ ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
ក្លែងធ្វើសង្ឃណាត់គ្នាដើរបិណ្ឌបាត ពេលបានលុយនាំគ្នាទិញថ្នាំញៀនសង្ងំជក់ ត្រូវសមត្ថកិច្ចក្របួចជាប់៧នាក់
Sat,28 March 2020 (Time 04:47 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 268នាក់)

មិនគួរសោះ ដើម្បីរកវិធីសាស្ត្ររកលុយបំពេញការសប្បាយខ្លួន បុគ្គលមួយចំនួនបានជ្រកក្រោមម្លប់សាសនា ប្រឹងសាងអំពើបាប បកប្រាស់មហាជន ជំរុញឲ្យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋត្រូវបានធ្លាក់ចូលទៅ
ជាឧបករណ៌ស្ពានសាងទង្វើអាក្រក់របស់ពួកគេ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ សង្ឃក្លែងក្លាយមួយក្រុម ណាត់គ្នាដើរបិណ្ឌបាត ពេលបានបច្ច័យនាំគ្នាទិញគ្រឿងញៀនសំងំជក់ក្នុងផ្ទះសំណាក់ ហើយប្រហែលជាអស់ ល័ក្ខ នៅទីបំផុតត្រូវសមត្ថកិច្ចក្របួចបាន៧នាក់ ។

ប្រភពពីសមត្ថកិច្ចស្រុកអង្គស្នួលបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៧ មីនា ឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទី នៅចំណុចផ្ទះសំណាក់ ម៉ា ហេង ភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល សមត្ថកិច្ចបានធ្វើ
ការឆ្មក់បង្ក្រាបបានសង្ស័យក្លែងធ្វើជាព្រះសង្ឃបានចំនួន០៧នាក់ ក្នុងនោះ ទី១-ឈ្មោះ ទៀប សុខម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិត នៅភូមិខ្នុរ ឃុំកំពង់សឹង ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ទី២-ឈ្មោះ សេះ ឌី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិត នៅភូមិវាលត្បាល ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត ។ ទី៣-ឈ្មោះ សន ឆឺត ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិព្រៃពី ឃុំស្រែជា ខាងជើង ស្រុកដងទង់ ខេត្តកំពត ។ ទី៤-ឈ្មោះ ច្រឹប មាន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិព្រៃពី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។ ទី៥-ឈ្មោះ ហ៊ុន រុន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិព្រៃពី ឃុំស្រែជាខាង ជើង ស្រុកដងទង់ ខេត្តកំពត។ ទី៦-ឈ្មោះ សន ទីន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិព្រៃ ពី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត និងទី៧-ឈ្មោះ ឈៀង ឆវី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខ របរបើកបរ នៅភូមិអូតាគី ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ប្រភពបានបន្តថា មានប្រភពរាយការណ៌ប្រាប់ឲ្យដឹងថា នៅផ្ទះសំណាក់ខាងលើ មានមុខសញ្ញាគួរសង្ស័យ ទើប សមត្ថកិច្ចសហការជាមួយប៉ុស្តិ៍លំហាច ព្រមទាំងមានការចង្អុលបង្ហាញ ពីលោកស្នងការនគរបាលខេត្តផងនោះ ដោយទទួលបានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងរដ្ឋបាលសាលាស្រុក លោកមេឃុំលំហាច ចុះដល់ផ្ទះសំណាក់យីហោ (ម៉ា ហេង) ត្រួតពិនិត្យរកឃើញជនសង្ស័យចំនួន៧នាក់ ដែល មានឈ្មោះខាងលើ ហើយក៏បានធ្វើការឃាត់ខ្លួនភ្លាមៗ តែម្តង ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ពួកគេបានស្គាល់គ្នាតាមឆាត ហើយបានណាត់ជួបគ្នានៅ កំបូល ដោយជួលរថយន្តសំរាប់ដឹកខ្លួនដើរបិណ្ឌបាត្រក្នុង១នាក់ យកតម្លៃ២០.០០០រៀល ហើយខ្លួនចាប់ផ្តើម ដើរបិណ្ឌបាត្រ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ចាប់ពីផ្សារ ថ្នល់ទទឹង រហូតដល់កំបូល នៅពេលដែលបិណ្ឌ បាតបានហើយ ពួកគេបានប្តូរខោអាវនៅលើរថយន្ត ជាមនុស្សធម្មតាវិញ ។

ទោះជាយ៉ាងណា នេះជាទង្វើមួយដែលសង្គមខ្មែរមិនអាចនឹងទទួលយកទេ បុគ្គលទាំងឡាយណាដែលព្យាយាម បោកប្រាសអ្នកដ៏ទៃ ដោយយកសាសនា មកធ្វើជាស្ពានសាងអំពើបាបបែបនេះ ច្បាប់របស់ប្រទេស គួរតែផ្តន្ទា ទោសឲ្យបានធ្ងន់ធ្ងរ ទើបជាការគួរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
20 នាក់
ម្សិលមិញ :
35 នាក់
សប្តាហ៍នេះ :
315 នាក់
ខែនេះ :
1816 នាក់
3 ខែនេះ :
5162 នាក់
សរុប :
134080 នាក់