ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
មិនដឹងថា បទបញ្ជាលោកស្នងការអត់ប្រសិទ្ធិភាព ឬក៏សមត្ថកិច្ចទទួលយកសំណែន ពីទីតាំងសង្វៀនជល់មាន់ និង លេងអាប៉ោងក្នុងស្រុកជើងព្រៃ ទើបបានជាក្រុមអ្នកញៀនល្បែងនៅតែអាចដំណើរការបើកលេងឡើងវិញ ជា ធម្មតា
Sun,12 April 2020 (Time 01:53 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 512នាក់)

ទីតាំងសង្វៀនល្បែងភ្នាល់ជល់មាន់ និងវង់អាប៉ោង នៅក្នុងភូមិត្រពាំងឫស្សី ឃុំសំរោង ស្រុកជើងព្រៃ ខេត្តកំពង់ ចាម ដែលកន្លងមកត្រូវបានបិទនោះ ឥឡូវនេះត្រូវបានបើដំណើរការលេងវិញហើយ គេមិនដឹងថា រូបលោក ប្រាក់ សុគុណ ដែលជាអធិការស្រុកជើងព្រៃនោះ រូបលោកគិតយ៉ាងម៉េចនោះទេ ជាក់ស្តែងទីតាំងល្បែងភ្នាល់ខុស ច្បាប់មួយនេះ ដំណើរការលេងយ៉ាងសេរីតែម្តង ហើយសមត្ថកិច្ចក៏មិនឃើញអើពើដូចពេលមុនសោះតែម្តង ។

ប្រជាពលរដ្ឋជាច្រើនបាននាំគ្នាស្រែកឡើងថា ពួកគាត់អត់យល់សោះនោះទេ ប្រទេសកម្ពុជាបច្ចុប្បន្ននេះ ថ្នាក់ដឹក នាំគ្រប់ជាន់ថ្នាក់ កំពុងបានប្រកូកប្រកាស សុំឲ្យប្រជាពលរដ្ឋកាត់បន្ថយការជួបជុំគ្នា ដែលអាចបង្កជាហានីភ័យឆ្លង ជម្ងឺវីរុសកូវីដ១៩ ប៉ុន្តែជាក់ស្តែងនោះ គេមិនដឹងថា តើមូលហេតុអ្វីបានជាអាជ្ញាធរមូលដ្ឋានភូមិឃុំ សង្ងំធ្វើមិនដឹង មិនឮ ទុកឲ្យទីតាំងខាងលើ នេះ កើតឡើងនូវល្បែងស៊ីសងខុសច្បាប់ ក្រុមអ្នកញៀនល្បែងជួបជុំគ្នា កកកុញ យ៉ាង គគ្រឹកគគ្រេងទាំងអស់បែបនេះនោះទេ ឬមួយក៏ថា អស់លោកអាជ្ញាធររដ្ឋអំណាចមូលដ្ឋាន ភូមិឃុំទាំងអស់នោះ មិនខ្វល់ពីបទបញ្ជាណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេឬក៏យ៉ាងណា ?

សេចក្តីរាយការណ៌បានឲ្យដឹងថា ទីតាំងជល់សង្វៀនភ្នាល់ជល់មាន់ និងអាប៉ោង ដែលស្ថិតនៅក្នុងភូមិឃុំខាងលើ នៅពេលនេះ បើកលេងយ៉ាងចំហរ ហើយពេលខ្លះមានការផ្លាស់ប្តូរទីតាំងម្តងម្កាល តែនៅក្បែរៗគ្នាដដែលមិន មានការរំខានដល់លោក អភិបាលស្រុក លោកអធិការនគរបាលស្រុក និងមេអាវុធហត្ថស្រុកនោះទេ ដែល
ហើយបើយ៉ាងនឹងតើបំរាមរបស់លោកនាយករដ្ឋមន្ត្រី ដែលសុំកុំឲ្យមនុស្សជួបជុំគ្នាច្រើនសន្ធឹកសន្ធាប់នោះ តើ
ប្រសិទ្ធិភាពនៅត្រង់ណាឲ្យពិតប្រាកដនោះ ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋរស់នៅក្នុងស្រុកជើងព្រៃ សូមសំណូមពរដល់រូបលោក ឯម កុសល ស្នងការនគរ
បាលខេត្តកំពង់ចាម សូមមេត្តាជួយមានចំណាត់ការបង្ក្រាបល្បែងខុសច្បាប់នេះផង ពីព្រោះថា ពួកគាត់ពិតជាបារម្ភ ពីសុវត្ថិភាពសុខភាពពួកគាត់ខ្លាំងណាស់ ដោយរាល់ថ្ងៃនេះ មិនដឹងថា ខាងណាខាងណីខ្លះនោះទេ មនុស្សឲ្យឈូទៅ ឈូមក សុទ្ធតែមនុស្សប្លែកមុខទាំងអស់ មកជួបជុំគ្នាយ៉ាងសន្ធឹកសន្ធាប់ និងលេងចាក់ភ្នាល់ ស្រែកហ៊ោគញ្ជ្រៀវឲ្យ កងរំពងជាខ្លាំង ផ្ទុយពីប្រសាសន៌របស់លោកនាយករដ្ឋមន្ត្រី ដែលលើកឡើងថា សុំកុំឲ្យមានមនុស្សជួបជុំគ្នា ក្នុង សភាពច្រើន នោះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
45 នាក់
ម្សិលមិញ :
122 នាក់
សប្តាហ៍នេះ :
602 នាក់
ខែនេះ :
3644 នាក់
3 ខែនេះ :
3753 នាក់
សរុប :
201920 នាក់