ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
ហាងផឹកស៊ីឈ្មោះ មួយកន្លែង បើកផឹកស៊ី ប្រឆាំងទៅនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល រហូតមានការបាញ់បោះ ផ្អើលក្រុង
Sun,12 April 2020 (Time 07:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 602នាក់)

ទោះបីជាមានបំរាមពីអាជ្ញាធរថ្នាក់កំពូលក៏ដោយ តែហាងផឹកស៊ីមួយមានឈ្មោះថា “DAV សាច់អាំងទឹកកាពិ” ក្បែរ ប៉ុស្តិ៍នគរបាលទឹកល្អក់ទី២ ស្ថិតនៅផ្លូវលេខ១៥៦ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក បានដំណើរការជាធម្មតា រហូតដល់មានករណីបាញ់រះជាច្រើនគ្រាប់ កាលពីវេលាម៉ោង១១ យប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ។
ប្រជាពលរដ្ឋ សំណូមពរឲ្យលោកស្នងការរាជធានីភ្នំពេញ ជាពិសេសលោក ឃួង ស្រេង មេត្តាពិនិត្យមើលសកម្ម ភាពការងាររបស់លោកអធិការវ័យក្មេងនៃខណ្ឌទួលគោក សុខ ហេង ផង ព្រោះឧស្សាហ៍កើតមានបទល្មើសក្នុង មូលដ្ឋានណាស់ ដែលនាំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ។
តាមដែលប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញជនសង្ស័យមួយ ក្រុមបានអង្គុយផឹកស៊ី ក្នុងភោជនីយដ្ឋាន “DAV សាច់អាំងទឹកកាពិ” នៅជិតប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ ។
មួយសន្ទុះក្រោយមក មិនដឹងថាមានរឿងអ្វីទេ ស្រាប់តែជនសង្ស័យបានចេញពីក្នុងហាងមកខាងក្រៅ រួចបានដក កាំភ្លើង មិនស្គាល់ម៉ាក បាញ់រះជាច្រើនគ្រាប់ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ប៉ុន្តែសំណាងល្អមិន មានអ្នករងរបួសនោះទេ ហើយភ្លាមៗនោះ ជនសង្ស័យបាន ជិះរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ ដោយ សុវត្ថិភាពមិនរំខានប៉ូលិសប៉ុស្តិ៍ទឹកល្អក់ទី២ ទេ ។
សម្រាប់ហេតុការណ៌នេះ ប្រជាពលរដ្ឋជាច្រើន កំពុងនាំគ្នារិៈគន់ទៅលើបទបញ្ជារបស់លោក ឃួង ស្រេង អភិបាល រាជធានី ថាតើមូលហេតុអ្វីបានជាទន់ជ្រាយម៉្លេះ រហូតធ្វើឲ្យសមត្ថកិច្ចមូលដ្ឋានក្រោមកណ្តាប់ដៃដែក របស់លោក សង្ងំទុកហាងផឹកស៊ីមួយនេះ ដំណើរការរហូតកើតរឿងផ្អើលក្រុងយ៉ាងចឹងនោះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
57 នាក់
ម្សិលមិញ :
162 នាក់
សប្តាហ៍នេះ :
704 នាក់
ខែនេះ :
3524 នាក់
3 ខែនេះ :
3927 នាក់
សរុប :
202094 នាក់