ថ្ងៃច័ន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
អីយ៉ា!.. ស្ងាត់ៗ អាគារមជ្ឈមណ្ឌលក ម្សាន្ត ( រ៉ក់ ) របស់ឧកញ៉ា គិត ធាង ត្រូវវាយកំទេចចោលកុំឲ្យមតិមហាជនមានការសង្ស័យបន្តទៀត ពាក់ពន្ធ័គ្រឿងញៀន
Fri,05 June 2020 (Time 12:35 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 371នាក់)

អាគារមជ្ឈមណ្ឌលកម្សាន្ត ( រ៉ក់ ) គឺជាទីតាំង ដែលប្រមូលផ្តុំទៅដោយក្រុម យុវវ័យគ្រប់ស្រទាប់ឲ្យចូលកំសាន្តហើយក៏ជាកន្លែងសំបូរទៅដោយគ្រឿងញៀនយ៉ាង សំបូរបែបផងដែរ តែឥឡូវនេះ ត្រូវបានវាយកំទេចចោល
ហើយកុំអោយមានការរិះគន់ថា តើរឿងករណីមជ្ឈមណ្ឌលកម្សាន្ត( រ៉ក់) នៅមានអ្វីជាអាថ៌កំបាំង តទៅទៀត។

គួររម្លឹកឡើងវិញផងដែរថា លោកឧកញ៉ា គិត ធាង ត្រូវកម្លាំងនគរបាលចម្រុះ នាំខ្លួនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រលប់ ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៩ ពីភូមិគ្រឹះរបស់លោក ស្ថិតនៅផ្លូវលេខ ២៨៩ ក្នុងសង្កាត់
បឹងកក់១ ខណ្ឌទួលគោក ។ ការនាំខ្លួនលោកឧកញ៉ា គិត ធាង ម្ចាស់ទីតាំងអតីតមជ្ឈមណ្ឌល កំសាន្ត រ៉ុក ”Club Rock” ដោយអនុវត្តតាមដីការបស់សាលាដំបូងរាជធានី ភ្នំពេញបន្ទាប់ពីមានប្រតិកម្ម ខ្លាំងៗ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ បន្ទាប់មកនៅល្ងាចថ្ងៃទី ១២ ខែមិនា ឆ្នាំ២០១៩ ចៅក្រម ស៊ើបសួរ នៃតុលាការ ក្រុងភ្នំពេញបានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ឧកញ៉ារូបនេះដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ហើយ ពីបទសម្រួលឱ្យប្រើប្រាស់ ដោយខុសច្បាប់នូវ សារធាតុញៀន តាមមាត្រា ៤៤ ច្បាប់ ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន ។

មាត្រា៤៤ កថាខណ្ឌ ទី២ ច្បាប់ ស្តីពីការត្រួតពិនិត្យ គ្រឿងញៀនចែងថា អំពើជួល ទីកន្លែង ផ្តល់ ទីកន្លែង ឬអំពើ ផ្សេងទៀត ដែលបង្កលក្ខណៈ ងាយស្រួលដល់ការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន គឺជាបទ សម្រួល ឱ្យ ប្រើប្រាស់ ដោយ ខុស ច្បាប់ នូវ សារធាតុ ញៀន ត្រូវ ផ្តន្ទាទោស ពី ៥ ឆ្នាំទៅ ១០ ឆ្នាំ និង ពិន័យ ជា ប្រាក់ ពី ១០ លាន រៀល ទៅ ២០ លាន រៀល ។បច្ចុប្បន្ននេះដែរម្ចាស់ក្លឹបកំសាន្តមួយនេះត្រូវបានចៅក្រមជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញកាត់ក្តីឲ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំប៉ុណ្ណះដែលការជាប់នេះត្រូវបានមតិមហាជនលួចខ្សឹបតៗគ្នាថាពិតជាឧកញ្ញ៉ាមហាសំណាងបោះគេមែន៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
207 នាក់
ម្សិលមិញ :
94 នាក់
សប្តាហ៍នេះ :
861 នាក់
ខែនេះ :
3357 នាក់
3 ខែនេះ :
4447 នាក់
សរុប :
202614 នាក់