ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
ពិតជាខ្លាំងមែន សូម្បីតែលោក ឃួង ស្រេង អភិបាលរាជធានី ក៏មិនអាចឲ្យសមត្ថកិច្ចបង្ក្រាបល្បែងមេឈ្មួញឈ្មោះ សាញ់ និងឈ្មោះ អាខ្មៅ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី ២ បាននោះដែរ
Sun,07 June 2020 (Time 04:21 PM)
ដោយ ៖ (ចំនួនអ្នកអាន: 472នាក់)

ចប់បាត់ នៅពេលដែលពលរដ្ឋនាំគ្នារិៈគន់ថា សូម្បីតែលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលល្បីថា ជាបុរសខ្លាំងមួយរូប ក៏មិនអាចឲ្យអស់លោកសមត្ថកិច្ចខណ្ឌមានជ័យបង្ក្រាបទីតាំងជល់មាន់ របស់ឈ្មោះ សាញ់ និងឈ្មោះ អាខ្មៅ ដែលសង្ងំគៀងគរមនុស្សឲ្យចូលលេង នៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បានយ៉ាងរលូនរាប់ឆ្នាំ ក្លាយជាការងឿងឆ្ងល់ថា ហេតុម៉េចបានជាបទបញ្ជារបស់លោក ឃួង ស្រេង គ្មានប្រសិទ្ធិ ភាព នៅត្រង់កន្លែងហ្នឹងចឹង ឬមួយក៏ថា ទីតាំងកន្លែងនឹង មេការវង់ល្បែង គាត់ខ្លាំង ជាងអភិបាលរាជធានី ទៅ ទៀត ។

បើតាមសេចក្តីរាយការណ៌ បានឲ្យដឹងថា ទីតាំងសង្វៀនជល់មាន់ដុះស្លែមួយកន្លែង ស្ថិតនៅក្នុងភូមិឬស្សី សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ គឺត្រូវបានដំណើរការលេងយ៉ាងភ្លូកទឹកភ្លូកដី ជាហូរហែរណាស់មកហើយ ដែល គេបានដឹងថា នៅក្នុងទីតាំងនេះល្បែងមួយនេះ គឺមានទាំងជល់មាន់ មានទាំងបៀរ និងមានទាំងអាប៉ោង គឺសកម្ម ភាពចូលលេងហាក់បីដូចជាកាក់កប ជាងកន្លែងដ៏ទៃឆ្ងាយណាស់ ។ ជារៀងរាល់ថ្ងៃ គេតែងឃើញក្រុមអ្នកញៀន ល្បែងជាច្រើនបាននាំគ្នាចូលលេង ឲ្យកងរំពង ដូចជាទឹកបាក់ទំនប់ ធ្វើឲ្យពលរដ្ឋដែលអាស្រ័យរស់នៅក្បែរៗនោះ មានការបារម្ភ អំពីសុវត្ថភាពរស់នៅ កាន់តែខ្លាំងទៅៗ ។

ពលរដ្ឋទាំងអស់នោះ បានលើកឡើងថា តើយ៉ាងម៉េចបានជាអាជ្ញាធរសមត្ថកិច្ចខណ្ឌមានជ័យ គាត់បណ្តែត បណ្តោយឲ្យទីតាំងល្បែងខុសច្បាប់មួយនេះ ធ្វើព្យុះភ្លៀងខ្លាំងតាមទំនើងចិត្តយ៉ាងចឹង រហូតមកទល់នឹងពេលនេះ
ទីតាំងមួយនេះ តែងមានសេចក្តីសុខ ដំណើរការលេងបានយ៉ាងរលូន បើទោះជាទីតាំងល្បែងខុសច្បាប់ជាច្រើន ត្រូវបានលោកអភិបាលរាជធានី ដាក់បទបញ្ជាឲ្យបង្ក្រាបយ៉ាងណាក៏ដោយ ។

តាមប្រជាពលរដ្ឋលើកឡើងថា ទីតាំងខាងលើនេះ គឺមានចំងាយឆ្ងាយចេញពីទីតាំងឈរជើង របស់អាវុធហត្ថ ខណ្ឌមានជ័យ ចម្ងាយឆ្ងាយណាស់ត្រឹមតែ ៣០០ម៉ែត្រ ប៉ុណ្ណោះ ប៉ុន្តែគេឃើញទាំងអាវុធហត្ថ និងទាំងសមត្ថកិច្ច នគរបាលខណ្ឌ ហាក់បីដូចជាមើលរំលងអត់ឃើញនោះសោះ ធ្វើឲ្យពលរដ្ឋលាន់មាត់គ្រប់ៗគ្នាថា សង្ស័យតែ សមត្ថកិច្ចខណ្ឌមានជ័យ ពួកគាត់ទាំងអស់នោះ ត្រូវថ្នាំសណ្តំចូលហោប៉ៅអស់ហើយទេដឹង មើលទៅ ។

ក្នុងនោះដែរ មេការដែលល្បីឈ្មោះ ពូកែចាយលុយជាមួយសមត្ថកិ ច្ច គឺមានឈ្មោះ សាញ់ និងមានឈ្មោះ អាខ្មៅ ទើបគេសង្ស័យថា អាជ្ញាធរខណ្ឌមានជ័យ ដេកភ្លេចគិតពីបទបញ្ជារបស់លោក ឃួង ស្រេង ទៅបាន ក៏ព្រោះតែប្រយោជន៌យ៉ាងសម្បើម ។

ទោះជាបែបណាក្តី សាត្រាឬទ្ធិ ព័ត៌មាន នៅមិនអាចទំនាក់ទំនងលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌ មានជ័យ ពាក់ព័ន្ធទៅនឹងព័ត៌មានមួយនេះ បាននៅឡើយទេ ក្នុងថ្ងៃនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
24 នាក់
ម្សិលមិញ :
122 នាក់
សប្តាហ៍នេះ :
581 នាក់
ខែនេះ :
3623 នាក់
3 ខែនេះ :
3732 នាក់
សរុប :
201899 នាក់