ថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
ស្ត្រីម្នាក់អះអាងថា ខ្លួនជាម្ចាស់ដីលើដីកម្មសិទ្ធិស្របច្បាប់អ្នកដ៏ទៃ ពលរដ្ឋក្រុងសែនមនោរម្យ សំណូមពរ សូម លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ជួយមានចំណាត់ការ ស្រាវជ្រាវផង ដើម្បីផ្តល់យុត្តិធម៌ដល់ម្ចាស់ ដីកម្មសិទ្ធស្របច្បាប់
Tue,09 June 2020 (Time 09:03 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 423នាក់)

ថ្មីៗលេចធ្លាយរឿងរ៉ាវដ៏សែនចាប់អារម្មណ៌មួយ ខណៈដែលរូបស្ត្រីម្នាក់ ដែលគេស្គាល់ថា ជាកូនស្រីរបស់តំ ណាងរាស្ត្រមួយរូប បានមកឈរនៅមុខគ្រឿងចក្រ ដែលកំពុងឈូសសំអាតដី ។ ស្ត្រីរូបនោះបានអះអាងថា ដីនោះជាដីរបស់ខ្មោចម្តាយខ្លួន ហើយមិនអនុញ្ញាតឲ្យមានសកម្មភាពឈូសឆាយនោះឡើយ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០ និង០០នាទី នៅក្នុងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចផ្សារថ្មី ក្នុងភូមិពូលូង សង្កាត់រមនា ក្រុង សែនមនោរម្យ ខេត្ត មណ្ឌលគីរី ។

ម្ចាស់ដីកម្មសិទ្ធិ ត្រូវបានគេស្គាល់ថា លោក កែវ សារ៉ាន់ បានយកឯកសារ និងរៀបរាប់ឲ្យដឹងថា ក្នុងទីតាំង ដីដែលរូបលោកត្រូវធ្វើការអភិវឌ្ឍន៍នេះ គឺរូបលោកបានទិញពីឈ្មោះ ឌុច សុផាត គឺតាំងតែពីឆ្នាំ ២០០៧ មកម៉្លេះ ដោយមានទាំងរដ្ឋអំណាចភូមិឃុំ និងស្រុក ស៊ីញ៉េដឹងឮទៀតផង ពោលគឺរូបលោកបានបំពេញ បែបបទតាមច្បាប់រយៈពេលជាង១០ឆ្នាំមកហើយ ។

លោកបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០នេះ រូបលោកត្រូវធ្វើការកែលំអរទីតាំងដី ដោយយកគ្រឿងចក្រមក ឈូសសំអាត ស្រាប់តែត្រូវបានស្រ្តី ដែលគេស្គាល់ថា ជាកូនស្រីតំណាងរាស្ត្រ បានធ្វើការរារាំងហាមឃាត់ មិនឲ្យគ្រឿងចក្រឈូសសំអាតដី ដោយរូបស្ត្រីនោះ អះអាងថា ជាដីរបស់ ខ្មោចម្ដាយខ្លួន ។

ស្ត្រីរូបនោះ គ្មានលិខិតស្នាមអ្វីបញ្ជាក់នោះទេ ប៉ុន្តែខ្លួនគាត់បានយកខ្មោចម្តាយមកសំអាង ហើយអះអាងថា
ឯកសារនៅក្នុងទូររបស់ខ្មោចម្តាយ ហើយបើតាមទំនាមទំលាប់ជនជាតិ មិនឲ្យគាស់បើកទូរមើលនោះ ទេ ព្រោះជាតំណមរបស់ជនជាតិដើម ភាគតិច ព្នង ។

លោក កែវ សារ៉ាន់ បានបន្តថា ចប់ស្រេចហើយ បើស្រ្តីម្នាក់នោះ គាត់យកហេតុផលចឹងមកសំអាង ផ្ទុយពី ផ្លូវច្បាប់ ម្យាងទៀតនោះ រដ្ឋអំណាច ភូមិ ឃុំ និងអាជ្ញាធរស្រុក ពួកគាត់ក៏មិនបានដឹងឮផងនោះ អញ្ចឹងហើយ ការអភិវឌ្ឍន៌របស់លោក ត្រូវខាតបង់លុយជាច្រើននោះ ហើយតើអ្នកណាជាអ្នកទទួលខុសត្រូវ ។

ប្រជាពលរដ្ឋនៅក្នុងក្រុងសែនមនោរម្យ សូមសំណូមពរ ដល់លោក ស្វាយ សំអ៊ាង ក្នុងនាមរូបលោកជាអភិបាល នៃគណៈអភិបាលខេត្ត មណ្ឌលគិរី សូមមេត្តាជួយមានចំណាត់ការ ផ្តល់យុត្តិធម៌ តាមគតិយុត្តិឲ្យបានច្បាស់ លាស់ បង្ហាញមហាជនឲ្យឃើញផង ជៀសវាងភាពរញ៉េរញ៉ៃ ក្នុងខេត្ត នៅថ្ងៃខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
33 នាក់
ម្សិលមិញ :
110 នាក់
សប្តាហ៍នេះ :
832 នាក់
ខែនេះ :
3319 នាក់
3 ខែនេះ :
4896 នាក់
សរុប :
203063 នាក់