ថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសពលោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុននៅព្រឹកនេះ
Thu,16 July 2020 (Time 06:59 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 336នាក់)

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ រង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូ ចូលគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ត្រី
អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលបានទទួលមរណៈភាពដោយរោគាពាធ កាល
ពីវេលាម៉ោង៨ និង៤៩នាទី ក្នុងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកនូវថវិកាចំនួន ២លានរៀល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព ហើយបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន ដែលបានលាចាកលោកទៅហើយ សូមសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លៀតឡើយ ។

ទោះជាយ៉ាងណា នេះគឺជាសណ្តានចិត្តថ្មីមួយរបស់លោកឧត្តមសេនីយ៌ឯក រ័ត្ន ស្រ៊ាង ផងដែរ ដែលជានិច្ចជាកាល រូបលោកតែងតែចូលរួមឈឺឆ្អាលសុខទុក្ខអ្នកជុំវិញខ្លួន មិនថាតែមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ឬក៏ប្រជាពលរដ្ឋ សមញ្ញនោះទេ រូបលោកតែងលះបង់នូវថវិកា និងពេលវេលា ចុះជួបសំណេះសំណាលសម្រាលទុក្ខលំបាក និង ចូលរួមឧបត្ថម្ភនូវរាល់បុណ្យសពនានា តាមលទ្ធភាពដែលលោកមាន ជានិច្ចផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
31 នាក់
ម្សិលមិញ :
82 នាក់
សប្តាហ៍នេះ :
668 នាក់
ខែនេះ :
3197 នាក់
3 ខែនេះ :
4177 នាក់
សរុប :
202344 នាក់