ថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
អំណោយទេយ្យទានជាច្រើន ត្រូវបានចែកជូនដល់លោកតាអាចារ្យ គណៈកម្មការវត្តមហាបឹងប្រាំរយ ពីព្រះ គ្រូ ហោ ម៉េងខេង
Sat,18 July 2020 (Time 08:24 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 432នាក់)

ថ្មីៗនេះ ព្រគ្រូ ហោ ម៉េងខេង ព្រះចៅអធិការវត្តមហាបឹងប្រាំរយ បានចែកជូនអំណោយជាទេយ្យទាន មួយចំ នួនជូនដល់លោកតាអាចារ្យ គណៈកម្មការវត្តមហាបឹង៥០០ ដែលស្ថិតនៅភូមិបឹងប្រាំរយ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

ព្រះគ្រូ ហោ ម៉េងខេង បានមានសង្ឃដេកាថា អំណោយមួយចំនួននេះ គឺជាទឹកព្រះទ័យរបស់ព្រះអង្គផ្ទាល់ ដែល មានចំពោះលោកតាអាចារ្យ និងគណៈកម្មការវត្ត ក្នុងគោលបំណងចែករំលែកគ្នា និងការបន្ថយសម្រាលទុក្ខលំ បាកគ្នា ។ ក្នុងនោះ ថ្វីបើអំណោយទេយ្យទាន ទាំងអស់នេះ មិនមានច្រើនសន្ធឹកសន្ធាប់ក៏ដោយក្តី ក៏ប៉ុន្តែទេយ្យ ទានទាំង អស់នេះ គឺអាចជួយសម្រាលការប្រើប្រាស់បានមួយរយៈផងដែរ ។

ព្រះគ្រូ ហោ ម៉េងខេង បានមានសង្ឃដេកាថា ទេយ្យទានទាំងអស់នេះ គឺជាអំណោយរបស់សប្បុរជន ដែលប្រ គេនដល់ព្រះអង្គ ហើយជាក់ស្តែងព្រះអង្គក៏មិនធ្លាប់បានយកទៅប្រើប្រាសអ្វីឲ្យខាតបង់នោះដែរ ជានិច្ចជា កាលអំណោយទាំងអស់របស់សប្បុរសជន គឺព្រះអង្គបានតែងបានរក្សាទុក ដើម្បីយកចែកជូនបន្តសម្រាប់ ពលរដ្ឋទូទៅ ក្នុងគោលបំណងប្រើជាប្រយោជន៌កាត់បន្ថយភាពក្រីក្រ ក្នុងសង្គម ។

ស្របពេលដែលព្រះគ្រូ ហោ ម៉េងខេង ចែកជូននូវទេយ្យទានជូនដល់លោកតាអាចារ្យ វត្តបឹងមហាប្រាំរយនេះ ផងដែរ ពុទ្ធបរិស័ទជាច្រើនបានលើកឡើងថា ព្រះគ្រូ ហោ ម៉េងខេង គឺជាទីបឹ្រក្សាសម្តេចព្រះអគ្គមហាសង្ឃរាជា ធិបតី កត្តិ ឧទ្ទេសៈ បណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាទីប្រឹក្សា សម្តេចមហាសុមេធាធិបតី កត្តិ ឧទ្ទេសៈ នន្ទ ង៉ែត សម្តេចសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា កន្លងមក ជាព្រះគ្រូសូត្រស្តាំ វត្តមង្គលវ័ន្ត ហៅវត្តកណ្តាល ស្ថិតនៅភូមិកណ្តាល ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល
បច្ចុប្បន្នជាព្រះចៅអធិការវត្តមហាបឹងប្រាំរយ ហើយកន្លងមកផងដែរ ព្រះគ្រូតែងបានចូលរួមចំណែកជួយសង្គម តាមរយៈការជួយដល់កាកបាតក្រហមកម្ពុជា និងជួយប្រជាពលរដ្ឋក្រីក្រជាច្រើន ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
72 នាក់
ម្សិលមិញ :
96 នាក់
សប្តាហ៍នេះ :
749 នាក់
ខែនេះ :
3314 នាក់
3 ខែនេះ :
4136 នាក់
សរុប :
202303 នាក់