ថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
បែកធ្លាយថា អស់លោកមន្ត្រីគយ និងរដ្ឋាករច្រកទ្វារបស្សមន ប្រើអំណាចកៀបសង្កត់ប្រជាពលរដ្ឋអ្នកដឹកជញ្ជូន ប្រមូលលុយ គ្មានក្រដាសស្នាមគ្មានវិក័យប័ត្រ សង្ស័យតែជាអំពើពុករលួយធ្វើមានធ្វើបាន
Sat,15 August 2020 (Time 10:02 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 533នាក់)

ចាប់ផ្តើមបែកធ្លាយថ្មីមួយករណីទៀតហើយ ស្របពេលទៅនឹងទំនិញគ្រប់ប្រភេទយ៉ាងច្រើនកំពុងបានហូរចូលពី ប្រទេសវៀតណាមមកកម្ពុជាតាមច្រកទ្វារបុស្សមន ខេត្តស្វាយរៀង ទាំងថ្ងៃទាំងយប់នេះ ស្រាប់តែនៅពេលនេះ បែកធ្លាយការពុករលួយរបស់អស់លោកមន្ត្រីគយ និងរដ្ឋាករ កៀបសង្កត់ប្រជាពលរដ្ឋអ្នកដឹកជញ្ជូន កាន់តែខ្លាំង ឡើងៗ ។

តាមប្រភពបែកធ្លាយពីទឹកដីស្រុកចន្ទ្រា បានប្រាប់ឲ្យដឹងថា នៅពេលនេះ ប្រជាពលរដ្ឋកាន់តែមានការសង្ស័យខ្លាំង ឡើងៗហើយ ចំពោះអស់លោកមន្ត្រីគយប្រចាំច្រកទ្វារ ក្នុងករណីបើកឲ្យមានទំនិញគេចពន្ធយ៉ាងច្រើន សំរុកចូល មកកម្ពុជាតាមច្រកបុសមន ដូចហែរអង្គកឋិននោះ បច្ចប្បន្នមន្ត្រីគយប្រចាំច្រកទ្វារបុសមន ត្រូវគេឲ្យតម្លៃថា ជា មនុស្សដែលមានសំណាងណាស់ ពីព្រោះថា ក្រៅពីការយកពន្ធស្របច្បាប់ ក៏ដូចជាទំនិញគេចពន្ធមួយចំនួននោះ គេបានដឹងថា អស់លោកមន្ត្រីគយ និងរដ្ឋាករ ចក្របុសមន បានកំណត់យកពន្ធពីក្រុមពលរដ្ឋ អ្នកដឹកជញ្ជូននោះ មានៈ រម៉កម៉ូតូបង់ប្រាក់ប្រចាំខែ៦០ម៉ឺនរៀលក្នុងមួយខែ រថយន្តដឹកជញ្ជូនត្រូវបង់១៥០ ម៉ឺនរៀល និង២០០ម៉ឺន រៀល ទៅ៣០០ម៉ឺនរៀលក្នុងមួយខែ តាមប្រភេទរថយន្តដឹកជញ្ជូនខ្នាតធុនតូច ធុនមធ្យម និងធុនធំ ។

ដោយឡែកការបង់ប្រចាំថ្ងៃវិញ អស់លោកមន្រ្តីគយ និងរដ្ឋាករច្រកទ្វារបុសមន តម្រូវឲ្យបង់រួមមានៈ ម៉ូតូរម៉ក១ គ្រឿង១៥ម៉ឺនរៀល ចំណែករថយន្តដឹកជញ្ជូនវិញ ត្រូវបង់២០ម៉ឺនរៀល ៣០ម៉ឺនរៀល និង៤០ម៉ឺនរៀល តាមប្រ ភេទរថយន្តដឹកជញ្ជូន ពោលគឺតាមរថយន្តខ្នាតធំតូ តាមដែលមន្ត្រីគយមើលឃើញ ។

ប្រភពនោះបន្តថា ក្រុមអ្នកស៊ីឈ្នួលដឹកជញ្ជូនជាច្រើន លើកឡើងថា ក្រុមមន្រ្តីគយ បង្គាប់ឲ្យបង់លុយឲ្យខ្លួននោះ គឺមិនធ្លាប់ឃើញមានលិខិតស្នាមវិក័យប័ត្រអ្វីនោះទេ គឺអ្វីៗខាងមន្ត្រីគយប្រចាំច្រកទ្វារ គាត់ឲ្យបង់តាមចិត្តដែល ពួកគេចង់បានប៉ុណ្ណោះ ហើយក៏មិនអាចសួរនាំអ្វីនោះទេ ព្រោះអស់លោកមន្ត្រីគយទាំងអស់នោះ តែងលើកឡើង ថា ពួកគេមកអង្គុយប្រមូលលុយជូនរដ្ឋ ទោះជាប្រើរូបភាពអ្វីក៏ដោយនោះ ។

ប្រជាពលរដ្ឋជាច្រើននោះ បានលើកឡើថា តាមពិតករណីនេះ គួរណាស់តែលោក ម៉ែន វិបុល អភិបាល នៃ គណៈអភិបាល លោកមានចំណាប់អារម្មណ៌ជួយដោះស្រាយបន្ធូបន្ថយឲ្យពលរដ្ឋបានសល់កម្រៃសម្រាប់ចិញ្ចឹម ជីវិតខ្លះៗផង ពីព្រោះនៅក្នុងចក្រទ្វារបុស្សមននៅពេលនេះ កំពុងបានលេចល្បីថា ហេតុតែមន្ត្រីពាក់ព័ន្ធជាច្រើន ប្រមូលលុយយ៉ាងសកម្មបានយ៉ាងនេះ ព្រោះតែចំណែកមួយចំនួន ក៏ត្រូវចាត់ចែងជូនលោក ម៉ែន វិបុល ផងដែរ ។

ទោះជាយ៉ាងណា នេះត្រឹមតែជាប្រភពរាយការណ៌ពីពលរដ្ឋអ្នកដឹកជញ្ជូន ប៉ុន្តែព័ត៌មានលំអិត អអ្គភាពព័ត៌មាន យើង មិនអាចសុំការបំភ្លឺពីលោកប្រធានការិយាល័យ គយ និងរដ្ឋាករ ប្រចាំច្រកទ្វារ បុសមន ក៏ដូចជាទំនាក់ទំនង សុំការបំភ្លឺពីរូបលោក ម៉ែន វិបុល អភិបាល ខេត្តស្វាយរៀង បាននៅឡើយទេ ក្នុងថ្ងៃនេះ ៕


លោកប្រធានការរិយាល័យគយប្រចាំច្រកទ្វារបុសមនធ្វើសកម្មទាំងបើកចំហរហើយគ្មានខ្លាចរអាច្បាប់បែបនេះ ។
ជុំវិញព័ត៌មានខាងលើ ក្រុមព័ត៌មានអនឡាន ព្យាយាមទំនាក់ទមនងសុំការបំភ្លឺពី ម៉ែន វិបុល លោកអភិបាលខេត្តស្វាយរៀងមិនទាន់បាននៅឡើយទេនៅពេលនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
49 នាក់
ម្សិលមិញ :
110 នាក់
សប្តាហ៍នេះ :
848 នាក់
ខែនេះ :
3335 នាក់
3 ខែនេះ :
4912 នាក់
សរុប :
203079 នាក់