ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
ពលរដ្ឋនាំគ្នាកោតសសើរលោកឧញ៉ា អ៉ឹម ប្រុស ថាក្រៅពីជាគ្រូផ្នែកមន្តវិជ្ជាគាថា រូបលោកមានតួនាទីជាប្រធាន ក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម ហើយក៏តែងជួយដល់សុខទុក្ខពលរដ្ឋ ក្នុងមូលដ្ឋានផងដែរ
Fri,21 August 2020 (Time 05:04 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 293នាក់)

មានការកោតសសើរពីប្រជាពលរដ្ឋថា លោកឧកញ៉ា អ៉ឹម ប្រុស កន្លងមករូបលោក តែងត្រូវបានគេស្គាល់ថាជា គ្រូផ្នែកមន្តវិជ្ជាគាថា ជួយប្រោះព្រំ ស្រោចទឹក ក៏ដូចជាធ្វើពិធីប្រសិទ្ធីនានា ជួយដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ទូទៅ ដែលតែងទៅពឹងអាស្រ័យនោះ រូបលោកក៏មានតួនាទីផ្នែកអាណាចក្រផងដែរ គឺជាប្រធានក្រុមការងារ គ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម ដោយបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោជាប្រមុខដឹកនាំក្នុងសង្គមគួរឲ្យចាប់អារម្មណ៌។

ការចូលរួមយ៉ាងសកម្មនេះ ត្រូវបានគេមើលឃើញថា រូបលោកក៏តែងបានចំណាយទ្រព្យធនផ្ទាល់ខ្លួន តាមលទ្ធ ភាពជាក់ស្តែងចំពោះមុខ ជួយដោះទុក្ខលំបាកពលរដ្ឋទីទាល់ក្រយ៉ាងច្រើន ឬក៏ជាការរងគ្រោះថ្នាក់បង្កឡើងដោយ ធម្មជាតិណានោះទេ ។

ប្រជាពលរដ្ឋជាច្រើននោះបន្តថា កន្លងមកគេ តែងមានព័ត៌មានមួយចំនួន បានផ្សាយចែករំលែកតែការរិៈគន់លើ រូបលោកគ្រូឧកញ៉ា ដោយលើកឡើងមានកំហុស ខុសនេះខុសនោះឲ្យតែរហូត ប៉ុន្តែដោយឡែកគុណសម្បត្តិរបស់ លោកគ្រូ គឺក្រុមអ្នកព័ត៌មានពុំ សូវជាបានលើកយកមកផ្សាយចែករំលែកជូនសង្គមនោះឡើយ ជាហេតុធ្វើឲ្យអ្វី ដែលជាការខិតខំចូលរួមចំណែកក្នុងសង្គមរបស់លោកឧកញ៉ា មិនបានជ្រាបដល់ពលរដ្ឋទូទៅ ។

កន្លងមកទាំងទីវត្តអារ៉ាមសាសនា ទាំងទីតាំងស័ក្តសិទ្ធ ទាំងការចុះជួយដល់ពលរដ្ឋដែលរងនូវការខ្វះខាតចាំបាច់ ពោលទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ គឺរូបលោកឧកញ៉ា តែងលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត និងធនធាន សម្បត្តិផ្ទាល់ខ្លួនយ៉ាងច្រើន រហូតបានធ្វើឲ្យរូបលោកឧកញ៉ា បានទទួលស្គាល់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៅ ក្នុងប្រទេសកម្ពុជា ។

ប្រជាពលរដ្ឋទាំងនោះបន្តថា ថ្មីៗនេះ គេបានដឹងថា រូបលោកគ្រូឧកញ៉ា អ៉ឹម ប្រុស គ្រោងនឹងជួយដល់វិ័យពុទ្ធចក្រ
មួយថ្មីទៀត គឺចូលរួមឧបត្ថម្ភដល់វត្តព្រហ្មវិហារធម៌តេជោជប់រង្សី សរ៉ារ៉ាម ហៅវត្តអង្គការអេដស៏ ដែលកំពុង មានការខ្វះខាត ទាំងកុដិ ទាំងព្រះវិហារ និងសមិទ្ធិផលជាច្រើន ។ ទឹកចិត្តដ៏ប្រពៃរបស់លោកគ្រូឧកញ៉ា សង្ឃឹមថា បងប្អូនមហាជនអាចនឹងបានជ្រាប ឲ្យផ្តល់គុណតម្លៃ នៅពេលខាងមុខទាំងអស់គ្នា ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
48 នាក់
ម្សិលមិញ :
70 នាក់
សប្តាហ៍នេះ :
835 នាក់
ខែនេះ :
3236 នាក់
3 ខែនេះ :
4981 នាក់
សរុប :
203148 នាក់