នៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នេះ ព្រះគ្រូ ភាជ បូរ៉ា ព្រះចៅអធិការវត្តភ្នំស្រួច ខេត្តកំពង់ស្ពឺ បានដឹកនាំប្រជាពលរដ្ឋពុទ្ធបរិស័ទ នៅក្នុងស្រុកគងពិសី និងស្រុកបរសេដ្ឋ ប្រមាណជិតមួយពាន់នាក់ ធ្វើដំណើរទៅចូលរួមកសាងបុណ្យកុសលជាមួយវត្តតេជោសែន សុខារ៉ាម ស្ថិតនៅក្នុងខេត្តកំពត ដែលជាវត្តទើបនឹងបានបង្កើតថ្មី និងស្ថិតនៅក្នុងសភាពក្រីក្រនៅឡើយ ក្នុងរូប ភាពសប្បាយរីករាយជាក្រៃលែង ។ បើតាមដែលព្រះគ្រូ ភាជ បូរ៉ា ព្រះចៅអធិការវត្ត និងជាអ្នកដឹកនាំក្បួនរថយន្តផងនោះ បានមានសង្ឃដេកា ថា វត្តតេជោសែនសុខារ៉ាម មានទីតាំងស្ថិតនៅក្នុង ភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត វត្តបង្កើតថ្មីនេះ គឺ ជាវត្តមួយរបស់ព្រះសង្ឃគណៈធម្មយុត្តិ បច្ចុប្បន្នវត្តមួយនេះ គឺមានការខ្វះខាតរាល់សមិទ្ធផលជាច្រើនណាស់ ទាំងព្រះវិហារ ទាំងសាលាឆាន់ ទាំងកុដិ និងសមិទ្ធផលជាច្រើន គឺមិនទាន់មានសប្បុរសជនណាបានជួយចូលរួមនិងកសាងឲ្យមានរូបរាងដូចបណ្តាវត្តដ៏ទៃនោះឡើយ ទើបវត្តទើបតែមានកំណើតមួយនេះ ក្លាយជាឧិកាសដ៏ល្អ មួយសម្រាប់យើងទាំងអស់គ្នា អ្នកដែលគោរពស្រឡាញ់ ព្រះពុទ្ធសាសនា និងមានសទ្ធាទាំងអស់ អាចចូលរួមចាប់ មគ្គផលសន្សំបុណ្យកុសលរបស់ខ្លួន ជាអរិយទ្រព្យជាមួយពុទ្ធសាសនា អាចចូលរួមបានគ្រប់គ្នា មិនថានៅពេល នេះ ឬពេលខាងមុខ ។ស្របពេលទៅនឹងការធ្វើដំណើរដ៏សែនរីករាយផងនោះ លោកតាលោកយាយដែលធ្វើដំណើរតាមរថយន្តឈ្ពោះ ទៅវត្តតេជោសែនសុខារ៉ាម បានប្រាប់ឲ្យភ្នាក់ងារទូរទស្សន៌កែវភ្នែក អាយធីវី អនឡាញយើងដឹងថា ពួកគាត់ទាំង អស់គ្នា ពិតជាមានក្តីសុខខ្លាំងណាស់ នៅពេលដែលបានសាងបុណ្យកុសលក្រោមការដឹកនាំរបស់ព្រះគ្រូ ភាជ បូរ៉ា ព្រះចៅអធិការវត្តភ្នំស្រួច និងជាទីប្រឹក្សាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិ ឧទ្ទេសៈ បណ្ឌិត ទេព វង្សសម្តេចព្រះសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលព្រះអង្គតែងដឹកនាំប្រជាពុទ្ធបរិស័ទធ្វើបុណ្យ ធ្វើទាន សាងកុសល ដោយពុំមានការរើសអើងអ្វីនោះឡើយ ជាក់ស្តែងដូចជានៅពេលនេះតែម្តង បើទោះបីជាវត្ត តេជោសែន សុខារ៉ាម ជាវត្តព្រះសង្ឃគណៈធម្មយុត្តិ ក៏ពិតមែន ប៉ុន្តែក្រោមការណែនាំរបស់ព្រះអង្គ បង្ហាញឲ្យ ឃើញយ៉ាងច្បាស់ថា បើទោះជាគណៈធម្មយុត្តិ ឬគណៈមហានីកាយ ក៏ជាសាសនាព្រះពុទ្ធ និងជាស្រែបុណ្យរបស់ យើងទាំងអស់គ្នា សទ្ធារបស់យើងពិត គឺកើតចេញពីចិត្ត កើតចេញពីភាពស្មោះត្រង់ និងក្តីស្រឡាញ់ពេញចិត្ត និង មិនមានការរើសអើង.. នេះហើយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)
ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)
ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា