ថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
បុរសម្នាក់ក្នុងចំណោមបក្ខពួកគ្នា២នាក់ ចូលទៅអារកាត់ឈើមិនប្រយត្ន័ ចៃដន្យត្រូវឈើរំលំដួលសង្កត់ពីលើ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ
Sun,10 October 2021 (Time 11:16 PM)
ដោយ ៖ ច័ន្ទ សុខណេង (ចំនួនអ្នកអាន: 320នាក់)

យ៉ាងហោចណាស់បុរសម្នាក់ ក្នុងចំណោមបក្ខពួករបស់គេចំនួន២នាក់ ត្រូវបានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើត ហេតុ យ៉ាងអាណោចអាធ័ម ខណៈពួកគេទាំង២នាក់ បាននាំគ្នាចូលទៅអារនឹងកាត់ឈើនៅក្នុងព្រៃ។

ហេតុការដ៏គួរឲ្យសង្វេគមួយនេះ គឺបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១ នឹង២០នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២១នៅត្រង់ចំនុចអូរស្វាយ ដែលមានចំងាយពីភូមិប្រមាណប្រហែលជា០៧គ.ម ស្ថិតក្នុងភូមិ សាស្ត្រ នៃភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បើតាមការបញ្ជាក់ពីលោកវរៈសេនីយ៏ឯក សាយ ដេត អធិការនគរបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា ដោយនៅ មុនពេលកើតហេតុ គេបានឃើញបុរសដែលជាជនរងគ្រោះ ខាងលើមានបក្ខពួកគ្នាចំនួន២នាក់ បានបើកគោ យន្តកន្ត្រៃដោយមានទាំងម៉ាស៊ីនត្រង់តានរ័១គ្រឿងផងនោះ ដែលក្នុងបំណងពួកគេចូលទៅកាត់នឹងអារជ្រៀកឈើ ដើម្បីដឹកយកមកសាងសង់លំនៅដ្ឋាន។

លោកអធិការបានបញ្ជាក់បន្ថែមទៀតថា នៅក្នុងខណៈមុនពេលគ្រោះថ្នាក់ នឹងកើតមានឡើងនោះ បុរសដែល ជាបក្ខពួក នៃជនរងគ្រោះដែលទៅជាមួយគ្នាខាងលើនោះ រូបគេក៏បានយកម៉ាស៊ីនត្រង់ស៊ីន័រ ទៅអាររំលំដើមឈើ ហើយដើមឈើខាងលើក្នុងគ្រានោះ ដើមឈើនោះក៏បានកាត់ផ្តាច់រួចហើយដែរ តែនៅមិនទាន់ដួលរំលំ ភ្លាម នោះជនរងគ្រោះឃើញដូច្នោះក៏បានច្រវ៉ាយកម៉ាស៊ីនត្រង់ស៊ីន័រទៅអារបន្ថែមទៀត តែមិនបាននឹងប្រុងប្រយត្ន័ ចៃដន្យភ្លាមនោះ ដើមឈើខាងលើក៏បានរំលំមកចំសង្កត់ពីលើបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចធម័។

លោកអធិការបានបញ្ជាក់បានទៀតថា ជនរងគ្រោះខាងលើមានឈ្មោះ ឆាំ ឈឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាកសិករបច្ចុប្បន្នស្នាក់នៅ ភូមិ វាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នឹងអ្នករួមដំណើរ មានឈ្មោះ ចាន់ សុភ័ក្ត្រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាកសិករ បច្ចុប្បន្នស្នាក់នៅភូមិឃុំស្រុក នឹងខេត្ត ជាមួយគ្នា ហើយត្រូវជាបងប្អូនជីដូនមួយ ជាមួយនឹងជនរងគ្រោះទៀតផង។

ក្រោយកើតហេតុ មន្ត្រីសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដោយបានសហការជាមួយ នឹងមន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំជាំក្សាន្ត ដើម្បីធ្វើកោសល្យវិច្ច័យ ទៅលើសាកសពជនរង គ្រោះដោយមន្ត្រីសមត្ថកិច្ចបានសន្និដ្ឋានឃើញថា សាកសពជនរងគ្រោះខាងលើ ប្រាកដពិតជាបានស្លាប់ដោយ សារតែករណីដើមឈើរលំសង្កត់ពីលើ ពិតប្រាកដមែន ហើយក៏បានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុម គ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីទៅ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
61 នាក់
ម្សិលមិញ :
97 នាក់
សប្តាហ៍នេះ :
851 នាក់
ខែនេះ :
3235 នាក់
3 ខែនេះ :
5091 នាក់
សរុប :
203258 នាក់