ថ្ងៃអង្គារ៍ ទី១៩ ខែតុលា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
ពលរដ្ឋភូមិក្របីជ្រុំ ចាប់ផ្តើមស្រែករកទេវតាឲ្យជួយហើយ ខណះដែលពួកគាត់ស្ទើរតែអស់ជំនឿរលើអាជ្ញាធរមូល ដ្ឋានក្នុងរឿងរ៉ាវទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ
Wed,06 October 2021 (Time 04:11 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 16នាក់)

ថ្មីៗនេះ អង្គភាពព័ត៌មានយើងទទួលបានការរាយការស្នើសុំពីប្រជាពលរដ្ឋប្រមាណ៥០គ្រួសារ រស់នៅក្នុងខេត្តស្ទឹង ត្រែង សុំឲ្យកម្មវិធីផ្សាយយើងជួយពាំនាំចែករំលែកទុក្ខលំបាករបស់ពួកគាត់ ជម្រាបជូនថ្នាក់ដឹកនាំជ្រាប ។

តាមដែលសេចក្តីរាយការណ៌បានបញ្ជាក់ថា ប្រជាពលរដ្ឋប្រមាណ៥០គ្រួសារ រស់នៅភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង កំពុងទទូចស្នើ សុំបន់ស្រន់សុំឲ្យទេវតាបានចុះទៅជួយអាសារពួកគាត់ទាំងអស់គ្នា ខណៈដែលពួកគាត់អស់ជំនឿទៅលើអាជ្ញាធរ មូលដ្ឋាន ក្នុងករណីដែលពួកគាត់សុំឲ្យជួយទប់ស្កាត់ក្រុមបុគ្គលជន ខិលខូចការកាប់ទន្ទ្រានរុករាន ព្រៃឈើរាប់រយ ហិកតា នៅក្នុងភូមិសាស្ត្រ ភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេ សាន ខេត្តស្ទឹងត្រែង ប៉ុន្តែមិនធ្លាប់ទទួលបានលទ្ធ ផលសោះតែម្តង ។

សេចក្តីរាយការណ៌នោះបន្តថា ពលរដ្ឋជាច្រើនតែងបានត្អូញត្អែថា តើឲ្យពួកគាត់សង្ឃឹមលើអី្វទៀត បើអស់លោក អាជ្ញាធរមិនធ្លាប់ខ្វល់ពីទុក្ខកង្វល់របស់ពួកគាត់ក្នុងមូលដ្ឋានសោះយ៉ាងចឹងនោះ ហើយបើទោះបីជាពួកគាត់ ព្យា យាមរាយការណ៍ពីសកម្មភាពការកាប់បំផ្លាញព្រៃឈើយ៉ាងណាក៍ដោយ ក៍អស់លោកអាជ្ញាធរមិនខ្វល់ខ្វាយអ្វី សោះនោះដែរ ផ្ទុយទៅវិញលេចល្បីបញ្ជ្រាសខ្យល់មកវិញថា អស់លោកអាជ្ញាធរមូលដ្ឋានមួយក្តាប់តូចក្នុងភូមិ គឺបានទទួលលាភសក្ការៈពីក្រុមជនខិលខូចឲ្យលាន់ទឹកលាន់ដី ទើបទុក្ខលំបាករបស់ពលរដ្ឋ គេមើលមិនឃើញ ហើយក្រុមជនខិលខូចបែរជាធ្វើសកម្មភាពកាន់តែកក្រើកលើសពេលមុន ។

ទាក់ទិនទៅនឹងការកើនឡើងក្រុមជនខិលខូចកាប់ទន្ទ្រានព្រៃឈើយ៉ាងអណាធិបេត្យនេះ ពលរដ្ឋជាច្រើនបានលើក ឡើងថា ព្រោះតែពួកគាត់ស្រឡាញ់ព្រៃឈើ ចង់ព្រៃឈើនៅគង់វង្សជាប្រយោជន៍សំរាប់កូនចៅជំនាន់ក្រោយ ទើប ពួកគាត់បង្ខំចិត្តទាំងភ័យខ្លាច សុំឲ្យអ្នកសារព័ត៍មានជួយផ្សព្វផ្សាយចែករំលែកព័ត៍មានមួយនេះ ជូនទៅដល់ថ្នាក់ដឹក នាំកំពូលៗ ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៃកម្ពុជាបានជ្រាប ។

តាមរយៈការចែករំលែកព័ត៌មាននេះ ពួកគាត់សង្ឃឹមថា ប្រមុខរាជរដ្ឋាភិបាលនឹងមានក្តីស្រណោះស្តាយសម្បតិ ធនធានធម្មជាតិព្រៃឈើដូចពួកគាត់ជាពលរដ្ឋ ហើយមានចំណាត់ការណាមួយដើម្បីឲ្យថ្នាក់ដឹកនាំខេត្ត ទប់ស្កាត់ ក្រុមជនខិលខូចលួចកាប់ទន្ទ្រានព្រៃឈើទាំងអស់នោះ ក្រែងនឹងបានសេសសល់ខ្លះ ។

ដោយឡែកនៅក្នុងរឿងនេះដែរ លោក បឿន សម្បត្តិ មេឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង បានមាន ប្រសាសន៍តាមទូរស័ព្ទប្រាប់ថា កុំជឿរប្រជាពលរដ្ឋទាំងនោះអី មិនមែនអាជ្ញាធរមិនគិតគូនោះទេ ក្នុងរឿនេះ ក្រុមការងារឃុំ របល់លោកជួបពិភាក្សាជាមួយថ្នាក់លើហើយ ក៏កំពុងតែត្រៀមធ្វើផ្លូវចែកជាប្លង់ដោះដូរជូនប្រជា ជននៅភូមិដែលរងផលប៉ះពាល់ទឹកលិចនឹង ផងដែរ ។

លោកមេឃុំ បន្តទៀតថា មូលហេតុដែលធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្តនោះ គឺមកពីក្រុមការងារលោក មិនបានជូនតំណឹងដល់ប្រជាជននៅទីនោះ ដោយសារខ្លាចថាពិបាកគ្រប់គ្រង ព្រោះថា បើពួកគាត់ដឹងថាមាន ការអភិវត្តន៍នៅទីនោះ អាចថា ពួកគាត់ធ្លៀតឧិកាសនាំគ្នាកាប់ទន្ទ្រាននាំតែពិបាកដោះស្រាយ ចឹងមានតែធ្វើ បណ្តើៗទៅ ។

ទាក់ទិនទៅនឹងព័ត៌មានខាងលើនេះ គឺជាសំណូមពររបស់ប្រជាពលរដ្ឋ សុំឲ្យកម្មវិធីព័ត៌មានផ្សាយចែករំលែក ស្នើសុំការយកចិត្តទុកដាក់កែលំអរពីសង្គម រាល់សាម៉ីស្ថាប័នទាំងឡាយណាដែលអះអាងថា ព័ត៌មាននេះមិន សុក្រិតសម្រាប់ខ្លួនអាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាន នៅរៀងរាល់ម៉ងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
54 នាក់
ម្សិលមិញ :
51 នាក់
សប្តាហ៍នេះ :
521 នាក់
ខែនេះ :
2827 នាក់
3 ខែនេះ :
7699 នាក់
សរុប :
156300 នាក់