ថាបើជាព្រះសង្ឃក្លែងក្លាយ ឬក៏ចោរលួចចោរប្លន់ទៅ សមត្ថកិច្ចនិងប្រជាពលរដ្ឋងាយស្រួលនឹងដាក់ទោសខ្លះៗ តែ ដល់ទៅជាករណីមនុស្សពុលបែកថ្នាំមិនដឹងខុសត្រូវអ្វីសោះចឹងនោះ គឺទាំងពលរដ្ឋ ទាំងព្រះសង្ឃ ក៏ដូចជាសមត្ថកិច្ច ផ្តើមនាំគ្នាគិតអត់យល់ ហើយម្នាក់ៗបានត្រឹមតែហួសចិត្ត និងព្យាយាមឃាត់ខ្លួនមនុស្សខាងលើ ដើម្បីស្វែងរកសាច់ ញាតិដែលបាត់សមាជិក មកទទួលយកសមាជិកវិញ ។តាមសេចក្តីរាយការណ៏បានប្រាប់ឲ្យដឹងថា មានករណីប្រជាពលរដ្ឋភ្ញាក់ផ្អើលមួយ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្នុងផ្សារស្លាបលេង ស្ថិតនៅភូមិស្លាបលេង ឃុំស្វាយអំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានករណីដែលមាន បុគ្គលមនុស្សពុលបែកថ្នាំម្នាក់ លួចស្បង់ជីពរដែលព្រះសង្ឃហាល យកទៅស្លៀកគ្របដណ្តប់ដើរពេញផ្សារ ស្លាប លេង ។ដោយឃើញសភាពប៉ះពាល់ដល់ពុទ្ធសាសនាជាខ្លាំងផងនោះ ករណីខាងលើ ក៏ត្រូវបានប្រជាពលរដ្ឋធ្វើការលួង លោម នាំយកមកប្រគល់ឲ្យព្រះគ្រូ គីម ចន្នី ជាព្រះលេខាអនុគណ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីសួរនាំ និង រៀបចំពិធីសម្រាតស្បង់ជីវរ ពីបុគ្គលពុលបែកថ្នាំខាងលើ ដើម្បីប្រគល់ឲ្យសមត្ថកិច្ចឃាត់ខ្លួន និងស្រាវជ្រាវ រកសាច់ញាតិដែលបាត់សមាជិក ឲ្យមកទទួលយកទៅលំនៅឋានវិញ ។តាមសេចក្តីរាយការណ៌បានបញ្ជាក់ថា ករណីបុគ្គលជនពលបែកថ្នាំខាងលើនេះ សមត្ថកិច្ចបានព្យាយាមសួរនាំ ផងដែរ ប៉ុន្តែមនុស្សដែលបែកថ្នាំខាងលើ គឺហាក់បីដូចជាមិនដឹងអីសោះតែម្តង ទើបសមត្ថកិច្ចអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋគ្រប់រូប ករណីប្រសិនមានការបាត់បង់សមាជិកក្នុងគ្រួសារ ដែលមានភិនភាគដូចបង្ហាញផងនេះ សូមមេត្តាជួយមកទទួលយកសមាជិកទៅថែក្សានៅលំនៅដ្ឋានវិញផង ព្រោះបើមិនដូច្នោះនោះទេ វាគឺជាផល លំបាកមួយសម្រាប់ការពាររូបគាត់ជាខ្លាំងណាស់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)
ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)
ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា