គិតមកត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកទោសដែលបានប្រើយុទ្ធសិល្ប៍ហែកគុក រត់គេចខ្លួនបានសម្រេចកាល ពីពេលកន្លងទៅ នៅពេលនេះ ត្រូវបានសមត្ថកិច្ចក្របួចយកមកវិញបានអស់ហើយ នេះបើតាមព័ត៌មានដែលអង្គ ភាពព័ត៌មានយើងទទួលបាន កាលពីពេលថ្មីៗនេះ ។តាមដែលសេចក្តីរាយការណ៌បានប្រាប់ឲ្យដឹងថា អ្នកទោសចំនួន២នាក់ក្នុងចំណោមអ្នកទោស៧នាក់ ដែលបាន ហែកគុករត់គេចខ្លួនកន្លងទៅ នៅពេលនេះត្រូវបានសមត្ថកិច្ចក្របួចបានយកមកវិញហើយ ហើយជាក់ស្តែងការ ក្របួចបានអ្នកទោស២នាក់បន្ថែមនេះ គឺបានគ្រប់ចំនួន៧នាក់ដែលពួកគេបានរត់គេចខ្លួន កាលពីពេលកន្លងទៅគិតត្រឹមវេលាម៉ោង១១ និង១០នាទីថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២១ នៅចំណុចភូមិកោះហឹប ឃុំអូរស្វាយ ស្រុកបូរី អូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។ លោក សេង សំអាន មេបញ្ជាការកងរាជអាវុធហត្ថស្រុកថាឡាបរិវ៉ាត់ បានឲ្យដឹងថា គិតត្រឹមវេលាម៉ោង១១ និង ១០នាទីថ្ងៃទី ១៧វិច្ឆិកា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថ បានសហការណ៍ ជាមួយកម្លាំងយោធា កម្លាំងនគរបាល និង កម្លាំងអនុរក្សពន្ធនាគារ បានចាប់អ្នកទោសចំនួន២នាក់ទៀត ដែលជាចំនួនអ្នកទោសចុងក្រោយ ពោលគឺក្រុម អ្នកទោសដែលធ្វើសកម្មភាព ហែកគុកកាលពីយប់ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ទាំង៧នាក់ យកមកវិញ អស់ហើយ ។ អ្នកទោសទាំង២នាក់ដែលត្រូវចាប់ខ្លួនបានមកវិញចុងក្រោយនេះ មានឈ្មោះ ឡាវ៉ាន់ កាវង់ផេង និងម្នាក់ទៀត មានឈ្មោះ សៀន ខន ។ លោកមេបញ្ជាការបានបញ្ជាក់ថា បន្ទាប់ពីទទួលព័ត៌មានកាលពីយប់ថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២១ មានតម្រុយអ្នកទោសចំនួន២នាក់បានលួចទូកអ្នកភូមិជិះសំដៅទៅចំណុចកោះហឹប កម្លាំងរបស់លោក និងកម្លាំងសមត្ថកិច្ច សហការណ៍ក៍បានតាមប្រដេញ និងប្រទះឃើញដានជើង លុះដើរតាមដានជើងនោះ ក៍ប្រទះឃើញភ្នក់ភ្លើង អ្នកទោសទាំង២នាក់នោះ ដុតត្រយូងចេកហូប ក្រោយមកទើបបន្តតាមទៀត អ្នកភូមិរាយការណ៍ថា ពួកគេបាន ដកដំឡូង ក្នុងចំការរបស់គេដុតហូប ទើបកម្លាំងសមត្ថកិច្ចធ្វើការឡោមព័ទ្ធ ចាប់ខ្លួនបានទាំង២នាក់តែម្តង។ គួរបញ្ជាក់ថា នេះគឺជាស្នាដៃមួយរបស់កម្លាំងសមត្ថកិច្ច ដែលខិតខំព្យាយាមខ្នះខ្នែងស្វែងរកក្រុមអ្នកទោសហែក គុក រហូតទទួលបានលទ្ធផលជោគជ័យ គួរឲ្យកើតសសើរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)
ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)
ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា