ក្លាយជាការចាប់អារម្មណ៌ពីសំណាក់មហាជនជាខ្លាំង ខណៈដែលបែកលេចធ្លាយថា ដីព្រៃដែលជាដីរបស់រដ្ឋនៅ ក្នុងភូមិសែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងត្រែង ខេត្តកំពង់ធំ ដោយមានបុគ្គលម្នាក់ឈ្មោះ អោក ប៊ុនរិទ្ធ នៅ ភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងត្រែង ខេត្តកំពង់ធំ កាលពីប៉ុន្មានថ្ងៃមុននេះ បានយកគ្រឿងចក្រ និងត្រាក់ ទ័រ ប្រមាណ៥គ្រឿង ទៅឈូសឆាយរុករានដីធ្វើស្រែប្រាំង ជូនមនុស្សចំនួន៣រូប គឺមានឈ្មោះ ហង់ សុគន្ធ ឈ្មោះ អឹម ថា និងឈ្មោះ ស៊ិន ប៉ូលីន ។ប្រភពពីពលរដ្ឋបានប្រាប់ឲ្យដឹងថា គេមិនបានថា បុគ្គលឈ្មោះ អោក ប៊ុនរិទ្ធ មានតួនាទីជាអ្វីឲ្យពិតប្រាកដនោះ ទេ ដោយគេតែងឃើញបុគ្គលរូបនោះ គឺជាអ្នកធ្វើការផ្ទាល់ឲ្យលោកព្រះរាជអាជ្ញារងដ៏មានឥទ្ធិពលម្នាក់ នៅក្នុង ខេត្តកំពង់ឆ្នាំង ហើយលើសពីនេះបុគ្គលឈ្មោះ អោក ប៊ុនរិទ្ធ តែងជិៈរថយន្តសេរីទំនើបពាក់ស្លាកខេមរៈភូមិន្ទ ដែលជាស្លាកលេខរដ្ឋនេះចុះឡើងៗធ្វើស្រែប្រាំងខុសច្បាប់បែបយ៉ាងគគ្លើន ជាក់ស្តែងការឈូសឆាយសំអាតដីក៏ ទើបតែនឹងរួចរាល់ជាស្ថាពរ នៅថ្ងៃទី១៨ និង១៩ ខែវិច្ឆិកា ឆ្នាំ ២០២១ ថ្មីៗនេះផងដែរ ។ ប្រជាពលរដ្ឋជាច្រើនបានធ្វើការរិៈគន់ទៅលើអាជ្ញាធរមូលដ្ឋាន ដោយនិយាយយ៉ាងចាស់ដៃថា ករណីការយក គ្រឿងចក្រទៅឈូសឆាយរុករានបំផ្លាញសម្បត្តិធនធានធម្មជាតិនេះ ប្រសិនបើអ្នកប្រព្រឹត្តជាប្រជាពលរដ្ឋក្រីក្រ ស្លូតត្រង់វិញ បើអស់លោកអាជ្ញាធរមិនចុះបង្ក្រាបចាប់ដាក់គុកច្រវ៉ាក់ គឺមានតែចម្លែក ផ្ទុយទៅវិញដោយឡែកតែបុគ្គលអ្នកមានអំណាចវិញ អស់លោកអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បែរជានាំគ្នារក្សាការពារស្ងៀមស្ងាត់ យ៉ាងចម្លែកពេកណាស់ តើនេះឬ យុត្តិធម៌និងតម្លាភាព ដែលអាជ្ញាធរត្រូវផ្តល់ជូនសង្គមនោះ ។ប្រជាពលរដ្ឋជាច្រើនសំណូមពរដល់លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ សូមមានវិធាន ការជួយទប់ស្កាត់ក្រុមឈ្មួញខិលខូច តែងមានគំនិតទុច្ចរិត មហិច្ឆតា ប៉ុនប៉ងលេបត្របាក់សម្បត្តិរបស់រដ្ឋ ធ្វើជា កម្មសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេទាំងនោះផងទានប្រុស ព្រោះបើពុំដូច្នោះទេសម្បត្តិដីធ្លីរបស់រដ្ឋ អាចនឹងត្រូវរលាយ នៅពេលឆាប់ៗនេះ អស់ជាពុំខាន។លើសពីនេះ ប្រជាពលរដ្ឋសូមសំណូមពរដល់រូបសម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ សូម មេត្តាជួយវែកមុខលើរូបបុគ្គលលោក អោក ប៊ុនរិទ្ធ នេះផង តើរូបគាត់ធ្វើការនៅក្រសួងការពារជាតិ មានឋានៈ ជាអ្វី បានជាអាចយករថយន្តស្លាកលេខខេមរៈភូមិន្ទ ជិៈមកធ្វើសកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋ បានយ៉ាង ងាយៗយ៉ាងចឹង ។ទាក់ទិនទៅនឹងព័ត៌មានខាងលើនេះ សូមបញ្ជាក់ផងដែរថា នេះជាប្រភពស្នើសុំរបស់ពលរដ្ឋ សុំឲ្យកម្មវិធីផ្សាយ យើង ជួយពាំនាំចែករំលែកព័ត៌មាននេះ ជូនដល់ថ្នាក់ដឹកនាំជ្រាប ដើម្បីស្វែងរកការកែលំអរសង្គម រាល់សាម៉ី ស្ថាប័នទាំងឡាយណា ដែលអះអាងថា ព័ត៌មាន នេះមិនសុក្រិតសម្រាប់ខ្លួន អាចទំនាក់ទំនងមកការិយាល័យ និពន្ធយើងបាន នៅរៀងរាល់ម៉ោងធ្វើការ៕
ព័ត៌មានគួរចាប់អារម្មណ៍
មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)
ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)
ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា