ថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
មានលទ្ធផលហើយ ទីបំផុតមេប៉េអឹមក្រុងក្រចេះ ធ្វើទារុណកម្មឲ្យក្មេងស្រីជាកូនឈ្នួល២នាក់ឲ្យស៊ីអាចម៍”ឆ្កែ” ដេកឱបផ្នូរឆ្កែ ប្រឈមនិងតុលាការតម្រូវឲ្យជាប់ពន្ធនាគារ
Thu,04 November 2021 (Time 10:03 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 303នាក់)

ដូចគេថា មនុស្សគ្រប់រូបអ្នកណាក៏ស្រឡាញ់កូន មិនថាយើងមិនថាគេ មិនថាអ្នកក្រ ឬក៏អ្នកមាននោះទេ ពី ព្រោះមនុស្សមានជីវិតដូចគ្នា តែខុសត្រង់ថាមានវាសនាមិនដូចគ្នា តែទំហំនៃក្តីស្រឡាញ់ចំពោះកូន គឺមិនខុសពី គ្នានោះឡើយ ជាក់ស្តែងដូចជារូបលោកមេប៉េអឹមក្រុងក្រចេះ ដែលបង្ហាញពីក្តីស្រឡាញ់កូនខ្លួន ខឹងកុមារីរង គ្រោះទាំងពីរធ្វើឲ្យកូនឆ្កែងាប់ បានប្រើហឹង្សាទៅលើកូនឈ្នួលហួសហេតុពេក នៅទីបំផុតក្លាយជាកំហុសដ៏ធំ ធ្វើឲ្យបាត់បង់ទាំងបុណ្យសក្តិ ជាប់ទាំងទោសពិរុទ្ធទៀតផង ពីព្រោះម្តាយកុមារីរងគ្រោះទាំងពីរ ថ្វីបើពួកគាត់ជា អ្នកក្រ ប៉ុន្តែពួកគាត់ក៏មានក្តីស្រឡាញ់កូនរបស់គាត់ ដូចយើងដូចគេ ផងគ្នា ។

គួរបញ្ជាក់ថា នៅទីបំផុតតុលាការខេត្តក្រចេះ បានសម្រេចចេញដីកាឃុំខ្លួនលោកមេបញ្ជាការកងរាជអាវុធ ហត្ថក្រុងក្រចេះជាបណ្ដោះអាសន្នហើយ ពីបទ ”ធ្វើទារុណកម្ម និងអំពើឃោរឃៅ មានស្ថានទម្ងន់ទោសទាក់ ទង និងជនរងគ្រោះ ។ ខណៈបក្ខពួក២នាក់ទៀត. ត្រូវឃុំខ្លួនពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ទាក់ទង និងជនរងគ្រោះ”។

«នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ក្រចេះ»។ ក្នុងសេចក្ដីប្រកាសព័ត៌មាននោះ បានបញ្ជាក់ថា៖ ជនត្រូវចោទទាំង៣នាក់.ត្រូវបានចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួន កាលពីល្ងាចទី០១. ខែ១១. ឆ្នាំ២០២១។ ក្នុងនោះ ជនត្រូវចោទ ទី១៖ ឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ ឋានន្តរសក្តិវរៈសេនីយ៍ត្រី មុខងារមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ត្រូវបាន សមត្ថកិច្ចប៉េអឹមខេត្តក្រចេះ ឃាត់ខ្លួន នៅថ្ងៃទី៣០ ខែ១០ ឆ្នាំ២០២១ ហើយត្រូវចោទប្រកាន់ពីបទ ៖”ទារុណ កម្ម និងអំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងនិងជនរងគ្រោះ”។

២៖ ឈ្មោះ គឹម សុវណ្ណរឹទ្ធ ភេទប្រុសអាយុ៤០ឆ្នាំ។ ៣៖ ឈ្មោះ វុធ ភេទប្រុស អ្នកទាំង២ត្រូវចោទប្រកាន់ពីបទ៖ ”ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនិងជនរងគ្រោះ”។

ចំណែកក្មេងស្រីរងគ្រោះ! ទី១៖ ឈ្មោះ ត្រែក ធារ៉ា អាយុ១២ឆ្នាំ ២៖ ឈ្មោះ វ៉ន ពិសី អាយុ១២ឆ្នាំ ដូចគ្នា។
ក្មេងស្រីរងគ្រោះទាំង២នាក់នេះ ត្រូវជាបងប្អូនជីដូនមួយនិងគ្នា រស់នៅ ភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ និងបានមកស៊ីស្មួលបម្រើ នៅផ្ទះមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ក្នុងមួយខែថ្លៃឈ្នួល១០០ដុល្លារ។

ករណីវាយធ្វើទារុណកម្មលើក្មេងស្រីទាំង២នាក់នេះ បានកើតឡើង កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ស្ថិត នៅក្រុងក្រចេះ ខេត្តក្រចេះ មូលហេតុដែលលោក ទេព ហ៊ុយ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ក្រចេះ ប្រើអំពើហិង្សា និងធ្វើទារុណកម្ម ទៅលើក្មេងស្រី ជាកូនឈ្នួលទាំង២នាក់ .ក៍ព្រោះតែខឹងពួកគេធ្វើឱ្យឆ្កែ គាត់ងាប់.!។
ខណៈនៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះទាំង២នាក់ បានលេងឆ្កែ ជ្រុលដៃ បណ្ដាលឱ្យងាប់។

បន្ទាប់ពីឃើញឆ្កែងាប់លោក ទេព ហ៊ុយ បានប្រតិកម្មខឹង រហូតធ្វើទារុណកម្មលើក្មេងស្រីទាំង២នាក់។ ដោយវ៉ៃ តប់.បោចសក់ផ្ងាក្រោយ. ទាញកៅអីជ័រវ៉ៃក្បាល.ខណៈបក្ខពួករបស់លោកបាន.ទះកំភ្លៀងពួកនាងទៀតផង!។

មិនតែប៉ុណ្ណោះលោក ទេព ហ៊ុយ ឱ្យពួកនាងលុតជង្គង់នៅមុខផ្នូរ សពឆ្កែ រយៈពេល១យប់ទល់ភ្លឺ ។ លុះព្រឹកឡើង អោយពួកនាង ស៊ីអាចម៍ឆ្កែទៀតផង និងបានប្រើអំពើហិង្សា បណ្ដាលឱ្យក្មេងស្រីទាំង២នាក់ដេកពេទ្យ ទើប បែកការ..!។

ក្រោយទទួលព័ត៌មានបែបនេះ មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ ដឹកនាំផ្ទាល់ដោយលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ។ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនលោក ទេព ហ៊ុយ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ រួមនិងបក្ខពួក នៅថ្ងៃទី៣០.និង៣១. ខែ១០. ឆ្នាំ២០២១ តែម្ដងទៅ។

នេះគឺជារឿងរ៉ាវមួយក្នុងសង្គម ពេលខ្លះខឹងខុសខឹងខាត ប្រសិនបើគ្មានការពិចារណា ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
132 នាក់
ម្សិលមិញ :
106 នាក់
សប្តាហ៍នេះ :
853 នាក់
ខែនេះ :
3381 នាក់
3 ខែនេះ :
4723 នាក់
សរុប :
202890 នាក់