ថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
ព្រះគ្រូ ឧត្តម ច័ន្ទមន្នី អះអាងថា ការដែលក្រុមបុគ្គលអាជ្ញាធរដែនដីមួយចំនួនចោទប្រកាន់ ថារូបព្រះអង្គមានរូប សាក់លើរាង្គកាយ ហើយទាមទាបណ្តេញព្រះអង្គចេញពីវត្ត គឺជាការពិតនោះ ព្រោះតែខឹងព្រះអង្គ សួរនាំរឿង បច្ច័យនានា ដែលសប្បុរសជន ជួយវត្តបាត់ទៅណាខ្លះ
Wed,01 December 2021 (Time 09:02 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 294នាក់)

ថ្មីៗនេះ តាមប្រភពព័ត៌មានដែលអង្គភាពព័ត៌មានយើងទទួលបាន ព្រះគ្រូ ឧត្តម ច័ន្ទមន្នី អតីតព្រះចៅអធិការ វត្តសិរី ដែលមានទីតាំងស្ថិតនៅភូមិសិរី ឃុំខុនរ៉ង ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ព្រះអង្គពិតជាមិនអស់ព្រះទ័យ នោះទេ ក្នុងការដែលអស់លោកបុគ្គលជាអាជ្ញាធរមួយក្តាប់តូច ដែលធ្លាប់តែធ្វើព្យុះភ្លៀងលើព្រះចៅអធិការវត្ត នេះគ្រប់ជំនាន់ ឲ្យតែព្រះចៅអធិការវត្តអង្គណា សួរនាំដេញដោលរឿងបច្ច័យ ដែលបានមកពីសប្បុរសជន អ្នក ដែលមានសទ្ធាលើវត្តហើយជួយឧបត្ថម្ភ លើវត្តថានឹងត្រូវចាយវាយទៅលើអ្វីខ្លះនោះ ពោលគឺព្រះចៅអធិការវត្ត អង្គនោះ គឺរមែងត្រូវបានឃ្លាតចាកឆ្ងាយចេញពីវត្តដោយមិនអាចបង្ហាញខ្លួននៅលើទីវត្តអារ៉ាមនេះបានទៀត នោះទេ ហើយជាក់ស្តែង នៅពេលដែលព្រះអង្គផ្ទាល់ក្នុងនាមជាព្រះចៅអិការវត្តក៏បានសួរនាំរឿងរ៉ាវបច្ច័យ ដែលថ្នាក់ដឹកនាំក៏ដូចជាសប្បុរសជន អ្នកដែលមានសទ្ធាជួយដល់វត្តនោះ ក៏ស្រាប់តែបែរជាមានរឿង ដូចគ្នា ក្រោមលេសអស់លោកមួយចំនួននោះញុះញង់ប្រជាពុទ្ធ បរិស័ទឲ្យមានការភ័ន្តច្រឡំព្រះអង្គ ដោយគ្រាន់តែ ព្រះអង្គមានរូបសាក់នៅលើអង្គខ្លួន តិចតួចសោះនោះ ។

សេចក្តីរាយការណ៌បានប្រាប់ឲ្យដឹងថា វត្តមួយនេះ គឺបានការកសាងដោយសម្តេចចៅហ្វាវាំង គង់ សំអុល ប៉ុន្តែ រាល់បច្ច័យទាំងអស់នោះ មិនធ្លាប់បានដល់ដៃចៅអធិការវត្តបានគ្រប់គ្រងនោះទេ ពោលគឺព្រះចៅអធិការវត្ត គ្រប់ជំនាន់តែម្តង ។ ក្នុងនោះឲ្យតែព្រះចៅអធិការវត្តជំនាន់ណា សួរនាំរឿងបច្ច័យ គឺតែងមានការបណ្តេញព្រះ សង្ឃចៅអធិការវត្តអង្គនោះចេញភ្លាមៗ ក្រោមហេតុផលនេះហេតុផលនោះឲ្យតែរហូត ។

សេចក្តីរាយការណ៌បន្តថា រាល់បច្ច័យដែលវត្តទទួលបានពីថ្នាក់ដឹកនាំ សប្បុរសជន និងពុទ្ធបរិស័ទ ក៏ដូចជារូប សម្តេច ចៅហ្វាវាំង គង់ សំអុល ផងនោះ គឺរាល់បច្ច័យកសាងទាំងអស់ ត្រូវបានធ្លាក់ទៅលើការគ្រប់គ្រងរបស់
បុគ្គលទាំងពីរនាក់ជាអ្នកគ្រប់គ្រង ឈ្មោះ ជួប សុធា ជាអាចារ្យវត្ត និងឈ្មោះ ធឹម ថាច ជាគណៈកម្មការវត្ត ដែលមានរយៈកាលដ៏យូរអង្វែងទៅអើយ លើសពីនេះក៏មានការលូកដៃ ពីឈ្មោះ អៀម វ៉ន ជាមេភូមិ និង ឈ្មោះ សូ វិន ជាអនុភូមិ និងលោក ចាន់ អាន ជាមេឃុំខុនរ៉ង និងឈ្មោះ ថោង មាឃ ជាប្រធានការិយាល័យ សុខមាលភាពស្រុកបរិបូរណ៌ ផងដែរ ។

តាមដែលអង្គភាពព័ត៌មានយើងទទួលបាន រឿងរ៉ាវដំណើរដើមទង នៃសាច់រឿង គឺដោយសារព្រះអង្គ ឧត្តម ច័ន្ទមន្នី សួរនាំការដែលអស់លោកបុគ្គលលោក ចាន់ អាន លោក ជួប សុធា លោក ធឹម ថាច នាំគ្នាមកធ្វើជាវា សាលាឆាន់ ដោយមិនបានប្រាប់ពុទ្ធដេការព្រះអង្គ ក្នុងនាមព្រះអង្គ ឧត្តម ច័ន្ទមន្នី ជាព្រះចៅអធិការវត្ត បែរជា ទទួលបានពាក្យពេចន៌ទង្គេចបោះបោកមួយចំនួនមកវិញថា ក្នុងវត្តនេះ ក្នុងនាមរូបគេជា អាជ្ញាធរភូមិឃុំ រូបគេ ធ្វើអ្វីថ្មើណាក៏បាន គឺមិនចាំបាច់ជំរាបព្រះចៅអធិការវត្ត អង្គណាឡើយ ។

ព្រោះវត្តសិរីសួស្តីនេះ គឺជាវត្តរបស់គេជាអាជ្ញាធរជាអ្នកគ្រប់គ្រង តាំងតែពីដើមមកហើយ ក្នុងនាមគេជាអាជ្ញា ធរ ភូមិឃុំ គឺសហការជាមួយតែអាចារ្យទាំងពីរតាំងតែពីដើមកហើយ ដោយមិនចាំបាច់សហការជាមួយព្រះ សង្ឃ ឬក៏ព្រះចៅអធិការវត្តណាក៏បានដែរ នេះបើតាមការបោះសម្តីរបស់មេឃុំ ដល់ព្រះចៅអធិការវត្ត ។
ស្របពេលទៅនឹងអស់លោកបុគ្គលមួយចំនួនដែលសំអាងខ្លួនជាអាជ្ញាធរប្រកាសជំទាស់ជាមួយព្រះគ្រូ ឧត្តម ច័ន្ទមន្នី មិនបានប៉ុន្មានថ្ងៃផងនោះ ក៏ស្រាប់តែមានការក្រោកតវ៉ាពីប្រជាពលរដ្ឋមួយចំនួន ទាមទាបណ្តេញ ព្រះអង្គចេញពីវត្តដូចសម័យកាលព្រះចៅអធិការវត្តអង្គជំនាន់មុនៗ ដោយគ្រាន់តែយកលេសសំអាងថា ព្រះគ្រូ ឧត្តម ច័ន្ទមន្នី មានរូបសាក់នៅលើខ្លួន ព្រះអង្គមានពាក់អង្កាំ ពាក់ចែរ ក្នុងរូបភាពព្រះសង្ឃ មិនចំជាព្រះសង្ឃ ឥសីមិនចំជាឥសី ចាំបាច់ត្រូវតែបណ្តេញចេញពីវត្ត ដូចសម័យកាលព្រះចៅអធិការវត្តមុនៗ ឲ្យបាន ។

ទាក់ទិននឹងកាចោទប្រកាន់នេះ តាមដែលព្រះគ្រូឧត្តម ច័ន្ទមន្នី បានមានសង្ឃដេកាថា ជាការពិតណាស់ ព្រះ សង្ឃគឺជាទីពឹងរបស់គ្រហស្ថ ជាក់ស្តែងណាស់នៅពេលដែលពុទ្ធបរិស័ទមានភ័យអាសន្នអន់ក្រ មកពឹងសុំឲ្យ ជួយ ក្នុងនាមជាព្រះសង្ឃគ្រាន់តែបំពេញកិច្ច គឺរមែងតែងឈឺឆ្អាលរកវិធីសាស្ត្រជួយពួកគាត់ ក្នុងនាមអ្វីដែលអាច ជួយបាន ហើយជាក់ស្តែងការជួយទាំងអស់នោះ គឺសុទ្ធសឹងចេញតែពីធម៌បាលី ដែលតាក់តែងឡើងដោយព្រះ សម្មាសម្ពុទ្ធទាំងអស់ ។

ទោះជាបែបណាក្តី ក្នុងនាមព្រះអង្គជាសង្ឃតំណាងឲ្យព្រះចៅអធិការវត្តជំនាន់មុន សូមសំណូមពរដល់លោក
ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃកណៈអភិបាលខេត្តកំពង់ឆ្នាំង មេត្តាជួយបើកការស្រាវជ្រាវ ផ្តល់យុត្តិធម៌ ធ្វើ
អធិការៈកិច្ចដល់បុគ្គលអស់លោកអាជ្ញាធរមួយចំនួន ដែលទាក់ទិនទៅនឹងការឃុបឃិតគ្រប់គ្រង ការចាយវាយ បច្ច័យរបស់វត្ត អស់រយៈពេលរាប់សិបឆ្នាំកន្លងមកនេះផង ដើម្បីផ្តល់យុត្តិធម៌ ជូនទាំងព្រះសង្ឃ ទាំងប្រជាពុទ្ធ បរិស័ទ ជាពិសេសផ្តល់យុត្តិធម៌ ដល់អ្នកដែលមានសទ្ធាជ្រះថ្លា រមែងជួយដល់វត្តជាប្រចាំ ព្រោះអស់រយៈពេល រាប់សិបឆ្នាំនេះ វត្តមិនធ្លាប់មានការកសាងសមិទ្ធផលអ្វីឲ្យបានជាដុំកំភួន សោះនោះឡើយ ។

ទាក់ទិននឹងព័ត៌មានខាងលើ អង្គភាពព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក ចាន់អាន មេឃុំ ខុនរ៉ង លោក ជួប សុធា និងលោក ធឹម ថាច បាននៅឡើយទេក្នុងថ្ងៃនេះ ព្រោះមិនមានលេខទំនាក់ទំនង ។ ហើយក៏ សូមបញ្ជាក់ផងដែរថា នេះគឺជាប្រភពស្នើសុំពីព្រះសង្ឃ សុំឲ្យកម្មវិធីយើង ជួយពាំនាំចែករំលែក ជូនថ្នាក់ដឹកនាំ ជ្រាប ដើម្បីសុំការជួយដោះស្រាយ និងការយកចិត្តទុកដាក់ជូនដល់វត្ត រាល់សាម៉ីស្ថាប័នទាំងឡាយណា ដែល អះអាងថា ព័ត៌មាននេះ មិនសុក្រិត សម្រាប់ខ្លួន អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាន នៅរៀងរាល់ ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
86 នាក់
ម្សិលមិញ :
91 នាក់
សប្តាហ៍នេះ :
622 នាក់
ខែនេះ :
2727 នាក់
3 ខែនេះ :
7726 នាក់
សរុប :
189665 នាក់