ពិតជាខ្លោចចិត្តអាណិតដល់គ្រួសារជនរងគ្រោះជាខ្លាំង ខណៈដែលមានទាំងប្រពន្ធ មានទាំងកូនៗ យំរៀបរាប់ ជាមួយនឹងទឹកភ្នែកដ៏ខ្សឹបខ្សួល រ៉ាយរ៉ាប់ពីដំណើរសាច់រឿងរប់ខ្លួន ដែលក្លាយជាជនរងគ្រោះយ៉ាងអយុត្តិធម៌ និង ឈឺចាប់ រកទីបំផុតមិនឃើញ ។បើតាមការរៀបរាប់ពីអ្នកមីង សុចិន អាយុ ៥៣ឆ្នាំ រួមនឹងកូនៗជាច្រើន ប្រាប់ថា ដំបូងឡើយ រូបអ្នកមីងនិងគ្រួសារ មានដីបង្កបង្កើនអាស្រ័យផល ចំនួន១៣ហិកតា ដែលមានទីតាំងស្ថិតនៅភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានអាជ្ញាធររដ្ឋអំណាចទទួលស្គាល់មានជាលាយល័ក្សអក្សរទៀតផង ។អ្នកមីងបន្តថា នៅក្រោយមកដីចាប់ផ្តើមឡើងថ្លៃ ស្រាប់តែមានក្រុមជនបំផុសបំផុលនាំគ្នាទិញដីពលរដ្ឋទាំងអស់ ពោលគឺរៀបទិញដីទាំងភូមិ រៀបដី តែម្តង ដោយក្នុងនោះផងដែរ មានឈ្មោះ សារ៉ម ដែលជាអ្នករត់ការទិញលក់ដី ធ្លីនោះ បានមកទំនាក់ទំនងឈ្មោះ ម៉ោញ អំ ដែលជាប្តីរបស់អ្នកមីង ដោយសុំទិញដីអ្នកមីង ប៉ុន្តែត្រូវប្តីអ្នកមីង និង អ្នកមីងបដិសេដ្ឋមិនលក់នោះទេ ទើបរូបគេ សុំខ្ចីប្លង់ដីនោះយកទៅកុព្វីសិន ស្រាប់តែយកលិខិតពាក្យសុំកាន់កាប់ដី ធ្លីនោះបានដល់ដៃគេរួចពេលណា ឈ្មោះ សារ៉ន នោះមិនព្រមប្រគល់ប្លង់ដីជូនគ្រួសារអ្នកមីងវិញនោះឡើយ ដោយ ទាមទាជំរុញឲ្យគ្រួសារអ្នកមីងលក់ដី១៣ហិកតានោះ ឲ្យពួកគេ ។ក្រោយពេលដែលមិនអាចទាមទាយកប្លងវិញបាន គ្រួសារអ្នកមីងសម្រេចសុខចិត្តលក់ដីតាមការទាមទានោះ ប៉ុន្តែលុយថ្លៃដីក៏មិនឃើញមានប្រគល់ជូនមកគ្រួសារអ្នកមីងសោះតែម្តង ធ្វើឲ្យគ្រួសារអ្នកមីងកើតទុក្ខមិនសុខចិត្តទាមទាឲ្យស្ថាប័នអ្នកច្បាប់ជាច្រើនជួយផ្តល់យុត្តិធម៌ ។អ្នកមីង សុចិន បានបញ្ជាក់ថា នៅពេលនេះ ដីអាស្រ័យផល១៣ហិកតា របស់អ្នកមីងត្រូវបានគេឈូសឆាយរលោភ យកអស់ហើយ ប៉ុន្តែការដោះស្រាយផ្តល់យុត្តិធម៌ ឬជាសំណង គឺមិនទាន់មានអ្វីជូនគ្រួសារអ្នកមីងនៅឡើយទេ លើសពីនេះ ផ្ទះដែលអ្នកមីងរស់នៅរាប់សិបឆ្នាំនោះក៏ត្រូវដួលរំលំហើយ រដ្ឋអំណាចភូមិគេមិនព្រមឲ្យសង់ឡើងវិញ ដោយអះអាងថា ខាងអាជ្ញាធរអប្សរ៉ា មិនឲ្យសង់វិញនោះឡើយ ទាំងដីជុំវិញក្នុងចំណុចនោះ អ្នកដ៏ទៃសាងសង់សុទ្ធ តែផ្ទះយ៉ាងធំៗ ធ្វើឲ្យជីវិតក្រុមគ្រួសាររបស់អ្នកមីង ទុក្ខជាន់លើទុក្ខ ក្នុងសមុទ្រទុក្ខ ដែលមិនអាចឃើញត្រើយ ។ក្នុងស្ថានភាពដ៏លំបាកនេះ ផងដែរ ប្តីរបស់អ្នកមីង ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងករណីតវ៉ារឿងរ៉ាវដីធ្លីនេះ ទៀតផង ទើបក្រុមគ្រួសារអ្នកមីង ទ្រហោយំលើកដៃសំពះស្នើសុំក្តីអាណិតអាសូរពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដើម្បីផ្តល់យុត្តិធម៌ជូនគ្រួសាររបស់អ្នកមីង ។ទោះជាបែបណាក្តី ទូរទស្សន៌កែវភ្នែក និងព្យាយាមយកព័ត៌មានរាល់ចំណាត់ការរបស់ថ្នាក់ដឹកនាំ បន្ថែមទៀត ផ្សាយជូនមហាជនជ្រាបនៅពេលខាងមុខ ៕
ព័ត៌មានគួរចាប់អារម្មណ៍
មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)
ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)
ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា