ថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
អុញនោះ!..ល្បីថាលោក ហង្ស វណ្ណ មេគយបន្ទាយចក្រី តម្រូវឲ្យឡានដឹកស្រូវ បង់ប្រាក់១ម៉ឺនរៀល ក្នុងមួយថ្ងៃឲ្យខ្លួន បើមួយថ្ងៃៗ មានឡានរាប់រយគ្រឿង នាំទំនិញឆ្លងកាត់យ៉ាងចឹង តើថ្នាក់លើក្របខណ្ឌគយ ជ្រាបដែរឬទេន៎រ
Tue,23 February 2021 (Time 11:09 PM)
ដោយ ៖ (ចំនួនអ្នកអាន: 73នាក់)

ចាប់ផ្តើមមានក្លិនមិនល្អបញ្ច្រាសខ្យល់ហើយ នៅក្រោយពេលបែកធ្លាយព័ត៌មានឲ្យហុយសំពោងតាមបណ្តាញសង្គម ព័ត៌មាន ចាប់ផ្តើមធ្វើឲ្យមហាជននាំគ្នាចាប់អារម្មណ៌គ្រប់ៗគ្នាតែម្តង ។

គួររំលឹកថា ថ្មីៗនេះ ក្រុមអ្នករកស៊ីទិញស្រូវ ដែលដឹកស្រូវនាំចេញយកទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រំដែន អន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ចាប់ផ្តើមផ្ទុះការរិះគន់ ទម្លាយរឿងរ៉ាវជាបន្តបន្ទាប់ ខណៈដែលរូប លោក ហង្ស វណ្ណ មេគយច្រកព្រំដែនបន្ទាយចក្រី ដែលទើបនឹងឡើងតំណែងថ្មី បានតម្រូវឲ្យពួកគាត់បង់ប្រាក់ក្នុងមួយ ឡានមួយម៉ឺនរៀល ក្នុងនោះបើតាមដែលពួកគាត់ឃើញជាក់ច្បាស់ គឺក្នុងមួយថ្ងៃៗ មានឡានដឹកទំនិញឆ្លងកាត់រាប់ រយគ្រឿងឯណោះ ក្លាយជាហេតុផលពលរដ្ឋអ្នករកស៊ីចាប់ផ្តើមនិយាយឲ្យទ្រហឹងឡើងថា លោក ហង្ស វណ្ណ គ្រប់ទឹក ហើយពេលនេះ ។

ប្រភពព័ត៌មានពីក្រុមឈ្មួញទិញលក់ស្រូវ សុំមិនបញ្ចេញឈ្មោះបន្តឲ្យដឹងថា ថ្មីៗនេះ ខាងមន្ត្រីស្នាក់ការរដ្ឋាករគយ បន្ទាយចក្រី បានតម្រូវឲ្យឡានដឹកស្រូវទាំងអស់ ត្រូវបង់លុយ ក្នុងមួយឡាន១ម៉ឺនរៀល ជាដាច់ខាត បើមិនព្រមឲ្យទេ គឺត្រូវឃាត់ឡាន មិនអនុញ្ញាតឲ្យឆ្លងទៅលក់នោះឡើយ ។

ដោយពួកគាត់លើកឡើងថា ចាប់តាំងផ្ទុះកូវីដ១៩ មក ខាងវៀតណាម មិនអនុញ្ញាតឲ្យឈ្មួញទិញលក់ស្រូវដែលជា ជនជាតិវៀតណាម ឆ្លងមកទិញស្រូវនៅដីកម្ពុជាយើងនោះឡើយ ដោយតម្រូវឲ្យឡានដឹកស្រូវទាំងអស់ បើកឡើងឆ្លង ស្ពាន ចូលទៅទម្លាក់លក់ស្រូវនៅខាងដីវៀតណាម ដែលធ្វើឲ្យការដឹកស្រូវទៅលក់មានការយឺតយ៉ាវជាខ្លាំង លើសពី នេះ ថែមទាំងត្រូវចំណាយលុយកាន់តែច្រើន ដើម្បីបង់ឲ្យមន្ត្រីព្រំដែន ដែលពីមុនមកបង់ត្រឹមតែ ២,៥០០០រៀល ជាតម្លៃទទួលយកបាន គឺ ចាប់ពីចំណតបេន រហូតឡើងឆ្លងស្ពានទៅវៀតណាម ពោលគឺ ខាងមន្ត្រីសណ្តាប់ធ្នាប់ បានរៀបចំសម្រួលចរាចរ តាមលំដាប់លំដោយ ធ្វើឲ្យការលក់ងាយស្រួល និង លឿនជាងមុន។
ប៉ុន្តែនៅពេលឥឡូវនេះ ខាងមន្ត្រីគយច្រកព្រំដែន បានចេញមុខមកទារលុយពីពួកគាត់បន្ថែម១ម៉ឺនរៀលទៀត ទាំង ដែលខាងគយមិនបានធ្វើអ្វីសោះ ពោលគឺប្រើអំណាចអង្គុយចាំយកលុយស្រស់ៗតែម្តង ។

ប្រភពព័ត៌មាននោះលើកឡើងថា ករណីនេះ គួរណាស់ថ្នាក់ដឹកនាំជួយចេញមុខអើពើខ្លះហើយទានម្ចាស់ ព្រោះប៉ុន្មាន ថ្ងៃនេះ លោក ហង្ស វណ្ណ ហាក់ដូចជាមានអំណាចសម្បើមដៃខ្លាំងណាស់ ។ ទោះបីយ៉ាងណាសម្រាប់លោក ហង្ស វណ្ណ ដែលជាមេគយច្រកព្រំដែនបន្ទាយចក្រី នេះវិញ ការិយាល័យនិពន្ធយើង មិនបានទំនាក់ទំនងសុំការបំភ្លឺបាននោះទេ ព្រោះពុំមានលេខទូរស័ព្ទដើម្បីទំនាក់ទំនង ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
87 នាក់
ម្សិលមិញ :
114 នាក់
សប្តាហ៍នេះ :
651 នាក់
ខែនេះ :
2474 នាក់
3 ខែនេះ :
6157 នាក់
សរុប :
145538 នាក់