ថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
នៅមិនទាន់ដឹងថា អាជ្ញាធរមិនហ៊ាន ឬក្រុមជនខិលខូចគាត់មានបារមីខ្លាំងប៉ុណ្ណានោះទេ បានជាបានជាពួក គាត់អាចឈូសឆាយ និងសង់លំនៅដ្ឋាន នៅក្នុងដីត្រពាំងរបស់រដ្ឋបានយ៉ាងរលូនក្នុងស្រុក កែវ សីម៉ា
Thu,08 April 2021 (Time 12:02 AM)
ដោយ ៖ ច័ន្ទ សុខណេង (ចំនួនអ្នកអាន: 59នាក់)

ក្លាយជារឿងមិនអស់ចិត្តពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុកកែវសីម៉ា ខណៈដែលដីត្រពាំងមួយកន្លែងដែលជា សម្បត្តិរបស់រដ្ឋសោះ បែរជាមានក្រុមជនខិលខូចអាចលួចឈូសឆាយ និងសង់លំនៅដ្ឋានយកជាកម្មសិទ្ធបាន យ៉ាងរលូន ចំណែកឯអស់លោកអាជ្ញាធរមូលដ្ឋាន ហាក់បីដូចជាសោះអង្គើយពុំសូវអើពើ និង រវីរវល់អ្វីសោះ ដោយគេមិនដឹងថា មកពីអស់លោកអាជ្ញាធរលោកខ្លាចគេ ឬក៏មកពីក្រុមជនខិលខូចទាំងអស់នោះ ពួកគេមាន បារមីខ្លាំងបែបណានោះឡើយ ។

ប្រភពរាយការណ៌ស្នើសុំពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ទីតាំងដីត្រពាំងមួយកន្លែងមានទីតាំងស្ថិតនៅចំណុច ឡាប៉ាខេ ក្នុងភូមិអូរអាម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដែលកន្លងមកប្រជាពលរដ្ឋទាំងអស់តែងតែធ្វើការ នេ សាទត្រី នារដូវវស្សាជាប្រចាំផងនោះ ស្រាប់តែនោះពេលនេះ គឺត្រូវបានមានក្រុមជនខិលខូចមួយចំនួន បាននាំ គ្រឿងចក្រទៅឈូសឆាយ និងភ្ជួរបម្រុងដាំដំណាំ ក្នុងគោលបំណងរំលោភយកជាកម្មសិទ្ធិរបស់ខ្លួនយ៉ាងរលូន ដោយឡែកអស់លោកអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន គឺហាក់បីដូចជាសោះអង្គើយ ពុំអើពរវីរវល់អ្វីសោះតែម្តង ។

ទាក់ទិនទៅនឹងប្រភពស្នើសុំពីបងប្អូនប្រជាពលរដ្ឋទាំងអស់នោះផងដែរ លោកមេភូមិអូរអាម បានប្រាប់ដល់ ភ្នាក់ងារព័ត៌មានយើងឲ្យដឹងថា ទីតាំងដីនេះ គឺជាសម្បត្តិរបស់រដ្ឋ ហើយជាក់ស្តែងការឈូសឆាយទាំងអស់នោះ គឺក្រុមជនខិលខូច ពួកគេលួចធ្វើសកម្មភាពតែប៉ុណ្ណោះ ។

ទាក់ទិនទៅនឹងការលើកឡើងរបស់លោកមេភូមិនេះ ប្រជាពលរដ្ឋជាច្រើនសំណូមពរដល់អាជ្ញាធរថ្នាក់ដឹកនាំ ស្រុក ខេត្ត សូមមេត្តាជួយមានចំណាត់ការប្រើច្បាប់ ដែលកន្លងមកច្បាប់ទាំងអស់នោះតែងសង្ងំនៅក្នុងសៀវ ភៅ សូមច្បាប់ទាំងនោះ មានប្រយោជន៌សងម្រាប់សង្គមខ្លះផង គឺធ្វើយ៉ាងណាជួយឲ្យជនខិលខូចនោះ កាយដីចេញពី ត្រពាំងរបស់រដ្ឋវិញផង ព្រោះបើពុំដូច្នោះនោះទេ មនុស្សខិលខូចអាចនឹងយកគំរូតាមៗគ្នា ដីត្រពាំង បឹងបួរ អូរ និងដីចំណីផ្លូវនានា អាចនឹងត្រូវបាត់បង់ជាបន្តមិនខាន ប្រសិនបើអស់លោកអាជ្ញាធរមិនរវីរវល់ ទៅនឹងទីតាំងដី ត្រពាំង មួយនេះទេនោះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
82 នាក់
ម្សិលមិញ :
114 នាក់
សប្តាហ៍នេះ :
646 នាក់
ខែនេះ :
2469 នាក់
3 ខែនេះ :
6152 នាក់
សរុប :
145533 នាក់