ពិតជាគួរឲ្យសោកស្តាយជាខ្លាំងណាស់ នៅក្រោយពេលដែលឃើញសកម្មភាពការទន្ទ្រានកាប់ព្រៃលិចទឹក របស់រដ្ឋយកធ្វើជាកម្មសិទ្ធឯកជន នៅតែមានភាពគគ្រឹកគគ្រេង ហើយចំណែកអស់លោកអាជ្ញាធររដ្ឋអំណាច មូលដ្ឋាន បែរជានាំគ្នារក្សាការស្ងៀមស្ងាត់យ៉ាងចម្លែក ដែលក្លាយជាមន្ទិលរបស់ពលរដ្ឋជាច្រើននិយាយ តៗ គ្នាថា ទំនងជាអាជ្ញាធរមួយ ចំនួននោះ កំពុងតែមានចេតនាបើកភ្លើងខៀវដោយប្រយោលឲ្យក្រុមជនខិលខូច ទន្ទ្រានដីព្រៃលិចទឹកទាំងអស់នោះធ្វើជាកម្មសិទ្ធហើយមើលទៅ បានជាអស់លោកទាំងអស់នោះ ហាក់មិន ខ្វល់ខ្វាយ ជាមួយក្រុមបទល្មើស សូម្បីតែបន្តិចសោះចឹង ។តាមសេចក្តីរាយការណ៌បានប្រាប់ឲ្យកម្មវិធីផ្សាយយើងដឹងថា ដីព្រៃលិចទឹកដែលជាជម្រកមច្ឆាពងកូនមួយ កន្លែង នៅតំបន់ព្រះគន្លង ចាប់ពីចំណុចទួលតាប៉ុក រហូតដល់ខ្វែងប្រវឹក តាមបណ្ដោយប្រឡាយទឹករបស់ លោក សុខ មន្នី ប្រវែង១.០០០ម៉ែត្រ ត្រូវបានមនុស្សមួយកក្រុម យកមកអង្កន់ចែកគ្នា ជាឡូតិ៍ៗ និងកាប់រាន យកធ្វើជាកម្មសិទ្ទរៀងៗខ្លួនរួចជាស្រេចបាត់ទៅហើយ។ព្រៃលិចទឹកដែលជាជម្រកមច្ឆាពងកូន តំបន់ព្រះគន្លង ស្ថិតនៅព្រំប្រទល់ឃុំផាត់សណ្ដាយ និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានគេដឹងថា មានមនុស្សមួយក្រុម កំពុងរំលោភកាប់រាន និងដុតសំអាត យ៉ាងគគ្រឹកគគ្រេងពេញព្រៃតែម្ដង ហើយមើលទៅហាក់បីដូចមិនខ្លាចញញើត និងច្បាប់អ្វីសោះឡើយ។ ប្រជាពលរដ្ឋជាច្រើនបានលាន់មាត់និយាយឡើងថា ពួកគេសូមកោតសសើរយ៉ាងខ្លាំងដល់សមត្ថកិច្ចគ្រប់ជាន់ ថ្នាក់ ដែលតែងសង្ងំរក្សាភាពស្ងៀមស្ងាត់ ទុកឧិកាសឲ្យមនុស្សមួយក្រុមនេះ កាប់រាននិងសំអាតព្រៃបានយ៉ាង សប្បាយ ដោយមិនព្រមចាត់ការអ្វីសោះ ។ ក្នុងនោះបើតាមព័ត៏មានពីប្រជាពលរដ្នតំបន់នោះ បានប្រាប់អ្នក សារពត៏មានយើងថា អ្នកមានដីព្រៃ និងកំពុងកាប់រាននោះ មានមេក្លោងធំសម្បូរទឹកលុយនៅពីក្រោយ ប៉ុន្តែ ពេលនេះអ្នកសារពត៏មានយើងមិនអាចរកមុខឃើញនៅឡើយទេ ដោយអ្នកសារព័ត៌មាន កំពុងនឹងព្យាយាម ស្រាវជ្រាវបន្តរកមុខមេក្លោងអ្នកនៅពីក្រោយខ្នងឲ្យបានច្បាស់បន្តទៀត ដើម្បីរាយការណ៌ជូនថ្នាក់ដឹកនាំខេត្ត ក៏ដូចជានិងផ្សាយចែករំលែក ជូន សាធារណៈជន បានជ្រាប នៅពេលខាងមុខ ៕
ព័ត៌មានគួរចាប់អារម្មណ៍
មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)
ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)
ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា