ថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
ព្រះសង្ឃ លោកតាអាចារ្យ គណៈកម្មការវត្តមហាសាគរកោះប្រាំរយ ធ្វើពិធីក្រុងពលីបញ្ចុះធម្មសីលា ចាក់គ្រឹៈ កសាងព្រះវិហារដ៏ថ្មីស្រឡាង នៅថ្ងៃមិ្សលមិញនេះ
Mon,09 August 2021 (Time 10:17 PM)
ដោយ ៖ ច័ន្ទ សុខណេង (ចំនួនអ្នកអាន: 83នាក់)

ថ្វីបើកន្លងមក វត្តមហាសាគរកោះប្រាំរយ មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងអារម្មណ៌ប្រជាពុទ្ធបរិស័ទអ្នកដែល គោរពស្រឡាញ់ព្រះពុទ្ធសាសនា ទាំងជិតទាំងឆ្ងាយយ៉ាងណាក៏ដោយក្តី ប៉ុន្តែអ្វីដែលជាការខ្វះខាតសម្រាប់វត្ត នេះ គឺវត្តមួយនេះនៅមិនទាន់មានព្រះវិហារសម្រាប់ព្រះសង្ឃ ក៏ដូចជាប្រជាពុទ្ធបរិស័ទទីជិតឆ្ងាយ បានសាង
បុណ្យកុសលដូចបណ្តាវត្តដ៏ទៃនៅឡើយទេ ។ កន្លងមកវត្តមួយនេះមានត្រឹមតែសាលាឆាន់ និងកុដិបន្តិចបន្តួច ប៉ុណ្ណោះ សម្រាប់បំរើប្រយោជន៌សាសនា និងញាតិញោមទីជិតឆ្ងាយ ។

ជាក់ស្តែងណាស់ នៅព្រឹកថ្ងៃអាទិត្យ ១៥រោច ខែទុតិយាសាឍ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០២១ ម្សិលមិញនេះ នៅវត្តមហាសាគរកោះប្រាំរយ ហៅបឹងប្រាំរយ ដែលមានទីតាំងស្ថិតនៅក្នុងឃុំស្អាង ភ្នំ ស្រុកស្អាង ខេត្តកណ្តាល នេះ ត្រូវបានរៀបចំពិធីក្រុងពលី ចាក់គ្រឹៈ កសាងព្រះវិហារហើយ ។

ការប្រារព្វពិធីនេះ គឺកើតឡើងពីការស្រុះស្រួលមូលមតិគ្នាជាឯកឆ័ន ពីព្រះគ្រូ ហោ ម៉េងខេង និង ព្រះសង្ឃ គណៈកម្មការ ប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្ត អាជ្ញាធររដ្ឋអំណាច ភូមិ ឃុំ ស្រុក ទើបបានផ្តួចផ្តើមធ្វើកម្ម វិធីបញ្ចុះធម្មសីលា ចាក់គ្រឹៈ កសាងព្រះវិហារ បានយ៉ាងរលូនឡើង ។

ក្នុងឧិកាសនោះដែរ ក្នុងនាមព្រះគ្រូ ហោ ម៉េងខេង ជាព្រះចៅអធិការវត្តមហាសាគរកោះប្រាំរយ ក៏ដូចជាព្រះ សង្ឃ លោកតាអាចារ្យ គណៈកម្មការវត្ត និងប្រជាពលរដ្ឋចំណុះជើងវត្តទាំងអស់ កំពុងមានការខ្វះខាតនូវបច្ច័យ ថវិកាសម្រាប់កសាងព្រះវិហារនេះជាខ្លាំង ។ ក៏ព្រោះតែការចាំបាច់ មានព្រះវិហារ ដូចបណ្តាវត្តដ៏ទៃ ដើម្បី បម្រើជាប្រយោជន៌ ជូនដល់សាធារណៈជន អ្នកដែលគោរពព្រះពុទ្ធសាសនា ទើបគណៈកម្មការ អាចារ្យវត្ត រួមនិងព្រះសង្ឃទាំងអស់ សម្រេចចិត្តចាក់គ្រឹៈកសាងព្រះវិហារ មួយនេះ ឲ្យចាប់កំណើតឡើង ។

ព្រះគ្រូ ហោ ម៉េងខេង រួមនឹងលោកតាអាចារ្យ គណៈកម្មការវត្ត សូមសំណូមពរដល់ញាតិញោមប្រជាពុទ្ធ បរិស័ទទីជិតឆ្ងាយ និងសប្បុរសជនទីជិតឆ្ងាយទាំងអស់ សូមមេត្តាជួយចូលរួមសាងបុណ្យកុសលជាមួយទៅ នឹងព្រះវិហារមួយនេះ ដើម្បីទុកជាទ្រព្យតំកល់ទុកក្នុងព្រះពុទ្ធសាសនា តាមសទ្ធាជ្រះថ្លា រៀងៗខ្លួន ។

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
25 នាក់
ម្សិលមិញ :
58 នាក់
សប្តាហ៍នេះ :
548 នាក់
ខែនេះ :
2681 នាក់
3 ខែនេះ :
7773 នាក់
សរុប :
160300 នាក់