ថ្ងៃអង្គារ៍ ទី១៩ ខែតុលា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
បង្ក្រាបឈើផ្ចឹកជាច្រើនម៉ែត្រគូបនៅក្នុងទឹកអូរប្រា ខ្សែបន្ទាត់ពុះចែកខេត្តស្ទឹងត្រែង នឹងខេត្តព្រះវិហារ
Wed,29 September 2021 (Time 09:03 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 20នាក់)

សមត្ថកិច្ចស្រុកឆែប ខេត្តព្រះវិហារ បានបង្ក្រាបឈើផ្ចឹកជាច្រើនម៉ែត្រគូប នៅក្នុងទឹកអូរជាប់ព្រំប្រទល់ខេត្តស្ទឹង ត្រែង កាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញាឆ្នាំ ២០២១ ។ បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ឈើផ្ចឹកប្រភេទក្តារ បន្ទះវែងខ្លីរាប់សិបសន្លឹក ត្រូវបានក្រុមឈ្មួញលួចកាប់ពីក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃព្រះរកា ស្ថិតក្នុង ស្រុកឆែប ខេត្តព្រះវិហារ រួចដឹកតាមគោយន្តមកទម្លាក់នៅមាត់ច្រាំងអូរ ត្រង់ចំណុចភូមិគុណភាព២ (ហៅ ប្រា) ឃុំឆែប២ ស្រុកឆែប ដើម្បីលើកដាក់ទូកមកត្រើយម្ខាងទៀត ចូលទឹកដីខេត្តស្ទឹងត្រែង ក្នុងបំណងបន្តដាក់ តាមគោយន្តច្នៃ ដឹកចូលសិប្បកម្មជាច្រើនកន្លែង តំបន់នោះ នៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានប្រាប់ទៀតថា ឈ្មួញដឹកឈើពីខេត្តព្រះវិហារ មកស្ទឹងត្រែង មានលក្ខណៈទ្រង់ទ្រាយធំ មន្ត្រីដែន ជម្រកព្រៃព្រះរការ មន្ត្រីប៉ុស្តិ៍ឆែប២ និងមន្រ្តីយោធា ស្រុកឆែប បានឆ្លងទឹកតាមទូក នៅចំណុចប្រា ស្ថិតក្នុង ភូមិគុណភាព ដើម្បីបង្ក្រាបឈើទាំងអស់ ក្រោយពីឈ្មួញចម្លងតាមទូកមកខាងទឹកដីខេត្តស្ទឹងត្រែង ដឹកត្រឡប់ ទៅព្រះវិហារវិញ។ រីឯសមត្ថកិច្ចនគរបាលប៉ុស្តិ៍អន្លង់ជ្រៃ មន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក៏បានចូលរួមស្ទាក់បទល្មើសនៅតំបន់នោះផងដែរ។

ក៏ប៉ុន្តែក្រោយមកក៏បានដកកម្លាំងមកវិញ ហើយឈើទាំងអស់នោះត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារ ប្រមូល យកទាំងអស់ ដែលគេប៉ាន់ស្មានថាមិនក្រោម២០ ម៉ែត្រគូបនោះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
89 នាក់
ម្សិលមិញ :
51 នាក់
សប្តាហ៍នេះ :
556 នាក់
ខែនេះ :
2862 នាក់
3 ខែនេះ :
7734 នាក់
សរុប :
156335 នាក់