ថ្ងៃអង្គារ៍ ទី១៩ ខែតុលា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
មិនហួសចិត្តម៉េចបាន ករណីលោកចោរប្រើកាំភ្លើងស្នប់ចូលលួចគ្រាប់ស្វាយចន្ទី ចៃដន្យជួបម្ចាស់ចំការប្រទូស្ត រាយ លោកចោប្តឹងតុលាការរឿងរ៉ាវម្ចាស់ចំការធ្វើឲ្យលោកចោររបួសម្រាមដៃហូរឈាម
Thu,30 September 2021 (Time 03:46 PM)
ដោយ ៖ កង សាន់ដារា (ចំនួនអ្នកអាន: 21នាក់)

មិនឲ្យហួសចិត្តភ្ញាក់ផ្អើលម៉េចបាន បើឆៃប៉ូវធ្វើចេញពីឆៃថាវយ៉ាងចឹងនោះ យូរៗទៅរឿងមិនប្លែកក្លាយទៅជា រឿងចម្លែកធ្វើឲ្យមហាជននាំគ្នាចាប់អារម្មណ៌តាមដានឲ្យលាន់ទឹកលាន់ដី ករណីរឿងក្តីបញ្ច្រាសខ្យល់ លោក ចោរប្តឹងម្ចាស់ចំការ ធ្វើឲ្យពលរដ្ឋក្នុងស្រុកស្នួលមិនលាន់មាត់ហួសចិត្តមិនបានគ្រប់ៗគ្នាតែម្តង ។

ជាក់ស្តែងណាស់នៅមុខសាលាដំបូងខេត្តក្រចេះនៅថ្ងៃម្សិលមិញនេះ ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ព្រោះ តែអំណាចពាក្យបណ្តឹងរបស់លោកចោរ នៅទីបំផុតសាលាដំបូងខេត្តក្រចេះក៏បានសម្រេចកោះអញ្ជើញម្ចាស់ ចំការឲ្យចូលបំភ្លឺ នូវរឿងរ៉ាវដែលម្ចាស់ចំការបង្កឲ្យលោកចោររបួសម្រាមដៃហូរឈាម ប៉ុន្តែបើទោះស្ថិតនៅ ក្នុងស្ថានភាពបែបណា ប្រជាពលរដ្ឋរស់នៅក្នុងភូមិវាលបីចក្រីហេង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ប្រមាណជាង១០០នាក់ បានចេញមុខទៅដល់មុខសាលាដំបូងខេត្ត ដើម្បីលើកទឹកចិត្ត និងគាំទ្រដល់ម្ចាស់ចំការ ក្នុងករណីដែលលោកចោរលួចទ្រព្យសម្បត្តិគេហើយ ប្តឹងគេទៀតនេះ ។

ប្រភពពីប្រជាពលរដ្ឋនៅមុខសាលាដំបូងខេត្តបានប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋដែលអញ្ជើញចូលរួមថ្ងៃនេះ មានការហួសចិត្តយ៉ាងខ្លាំង មិនគួរណាមនុស្សល្អជួបនូវរឿងអយុត្តិធម៌បែបនេះនោះទេ ។ ដោយពួកគាត់លើក ឡើងថា ម្ចាស់ចំការមានឈ្មោះ សែត ពុស្តាង ជាជនជាតិខ្មែរឥស្លាម ដោយឡែកលោកចោរ គាត់មានឈ្មោះ សុខ ទិត្យ ជាជនជាតិខ្មែរ ។

ដំបូងឡើយម្ចាស់ចំការមានការងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះតែជាប្រចាំទៅហើយ គាត់បង្កបង្កើនផលដាំស្វាយ ចន្ទីនេះគឺមិនដែលបានផលសោះ ដោយលោកចោរតែងចូលទៅលួចយកអស់ៗជាប្រចាំតែម្តង ។ គាប់ជួនថ្ងៃ កើតហេតុនោះ ថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២១ រូបគាត់បានចូលទៅមើលចំការដូចសព្វមួយដង ដោយមាន កាំបិតដាក់តាមខ្លួនផងដែរ ក៏ស្រាប់តែវ៉ាក់អ៊ើជាមួយលោកចោរដែលកំពុងលួចផ្លែស្វាយចន្ទីនោះ ដែលស្ថាន ភាពនេះមិនមែនជាសំណាង វាទៅជារឿងស៊យសម្រាប់ម្ចាស់ចំការទៅវិញ ពីព្រោះលោកចោរគាត់មានអាវុធ គឺកាំភ្លើងស្នប់ ។

នៅពេលដែលជួបនេះក៏បានប្រទូស្តរាយ ប្រតាយប្រតប់គ្នា ធ្វើឲ្យលោកចោរជ្រុះកាំភ្លើងស្នប់ នឹងរបួសម្រាមដៃ ហូរឈាម នៅក្រោយមកម្ចាស់ចំការក៏បានយកកាំភ្លើងស្នប់នោះទៅប្រគល់ឲ្យប៉ូលីសប៉ុស្តិ៍ ស្រាប់តែបែរទៅជា ម្ចាស់ចំការត្រូវលោកចោរប្តឹងទៅលោកមេប៉ុស្តិ៍ ក្នុងរឿងហេតុដែលធ្វើឲ្យលោកចោររបួសម្រាមដៃហូរឈាម នេះទៅវិញ។ ដោយក្នុងស្ថានភាពហេតុផលលើកឡើងជាច្រើនពីសមត្ថកិច្ច បានធ្វើឲ្យម្ចាស់ចំការភ័យខ្លាច ព្រោះតែរូបគាត់ជាពលរដ្ឋស្លូតត្រង់ផងនោះ ម្ចាស់ចំការក៏សម្រេចចិត្តបង់ប្រាក់ជូនលោកចោរ៥០ម៉ឺនរៀល ក្នុងរឿងរ៉ាវធ្វើលោកចោររបួសម្រាមដៃហូរឈាមនេះ ។

ប្រភពនោះបន្តថា ចំពោះរឿងរ៉ាវនេះ ប្រជាពលរដ្ឋក្នុងភូមិវាលបីចក្រីហេង ទាំងអស់ គិតនឹកស្មានថាវាចប់ ស្រេចបាត់ទៅហើយ ស្រាប់តែនៅពេលនេះលោកចោរគាត់បានប្តឹងម្ចាស់ចំការដល់ស្ថាប័នតុលាការទៀត ហើយជាក់ស្តែងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ តុលាការក៏បានកោះអញ្ជើញខ្លួនម្ចាស់ចំការឲ្យចូលខ្លួន បំភ្លឺតែម្តង ទើបធ្វើឲ្យពលរដ្ឋរស់នៅក្នុងភូមិទាំងអស់ កើតជម្ងឺក្តៅចិត្តជំនួសម្ចាស់ចំការ ចាំបាច់ត្រូវតែចេញ មុខមកបន្ធូរភាពតានតឹងរបស់ពួកគាត់ នៅមុខតុលាការខេត្តក្រចេះ តែម្តងទៅ ។

ពលរដ្ឋទាំងអស់នោះបានលើកឡើងថា បច្ចុប្បន្ននេះម្ចាស់ចំការ រួមនឹងប្រជាពលរដ្ឋ មានការភ័យខ្លាចសឹងតែ លែងហ៊ានចូលទៅចំការរបស់ខ្លួនហើយ ប្រសិនបើលោកចោរគាត់អាចមានសិទ្ធិប្តឹងម្ចាស់ចំការបានតែយ៉ាង ចឹងទៅនោះ ក្នុងនាមពួកគាត់ជាពលរដ្ឋស្លូតត្រង់ គឺមិនដឹងថាទៅទីពឹងស្ថាប័នណាឲ្យជួយនោះឡើយ បើជម្ងឺ ចោរហា រយយ៉ាងច្រើន កើតយ៉ាងអណាធិបតេយ្យពាសវាលពាសកាលតែយ៉ាងចឹងនោះ។

ទោះជាបែបណាក្តី មហាជនដែលបានដឹងរឿងរ៉ាវនេះ កំពុងបាននាំគ្នារង់ចាំមើលចំណាត់ការរបស់សាលាដំបូង ខេត្តក្រចេះ លោកអាចមានដំណោះស្រាយបែបណានៅពេលខាងមុខ ដោយកម្មវិធីផ្សាយយើង នឹងព្យាយាម យកអំពីចំណាត់ការរបស់ថ្នាក់ដឹកនាំ ផ្សាយជូនមហាជនជ្រាបបន្ត នៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
78 នាក់
ម្សិលមិញ :
51 នាក់
សប្តាហ៍នេះ :
545 នាក់
ខែនេះ :
2851 នាក់
3 ខែនេះ :
7723 នាក់
សរុប :
156324 នាក់