ថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិការ ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំក្រុមការងារយេនឌ័រ នាំយកអំណោយមេបញ្ជាការកងទ័ព ជើងគោក ទៅឧបត្ថម្ភជូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំក្រយា ស្រុកសន្ទុក
Sun,02 October 2022 (Time 07:27 PM)
ដោយ ៖ ប៉ុញ ចាន់ថន (ចំនួនអ្នកអាន: 47នាក់)

នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នា២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងប្រ ធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំក្រុមយេនឌ័រ ជាយោធិននារីនៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ទៅសំណេះសំណាលសាកសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាព លំបាកខ្វះខាត កំពុងរស់នៅ កសាងជីវភាពថ្មីនៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅភូមិដងក្តារ ឃុំក្រយា ស្រុក សន្ទុក ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចកាលសម្ដេច ទាំងទ្វេតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ពេលវេលានិងគ្រប់នៅគ្រប់ទីកន្លែង។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនៅទីនេះ មានចំនួន១៤១គ្រួសារ អស់រយៈពេលជាងពីរឆ្នាំកន្លងមកហើយ ដោយក្នុងមួយគ្រួសារទទួលបានផ្ទះមួយខ្នងមាន ទំហំ ៧ម៉ែត្រ គុណនឹង ៥ម៉ែត្រ និងដីសម្បទានសង្គមកិច្ចចំនួន១៥.០០០ ម៉ែត្រការ៉េ ក្នុងមួយគ្រួសារ មានហេដ្ឋា រចនាសម្ព័ន្ធផ្លូវលំក្នុងភូមិប្រវែង១២គីឡូម៉ែត្រ មានអណ្ដូងទឹកស្អាតសម្រាប់ប្រើប្រាស់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ។

នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនៅពេលនេះឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារ យេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកនូវអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នីឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ដែល មានជីវភាពខ្វះខាតចំនួន១២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ២៥ គីឡូក្រាម .មីចំនួន១កេស .ត្រីខកំប៉ុងចំនួន១យួរ និងថវិកាមួយចំនួន ដោយឡែកក្រុមគ្រួសារអតីតយុទ្ធជនដែលបានចូលរួមក្នុងពិធីសំណេះ សំណាលនេះ ក៏បានទទួលថវិកាមួយចំនួនផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
30 នាក់
ម្សិលមិញ :
36 នាក់
សប្តាហ៍នេះ :
348 នាក់
ខែនេះ :
2123 នាក់
3 ខែនេះ :
8190 នាក់
សរុប :
194322 នាក់