ថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិការ ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
ប្រជាពុទ្ធបរិស័ទអ្នកដែលគោរពស្រឡាញ់ព្រះពុទ្ធសាសនា សំនូមពរសូមព្រះមេគណខេត្តកំពង់ស្ពឺ ជួយដោះ ស្រាយរឿងមួយនេះឲ្យបានឆាប់ចប់ផងទាន ករណីផ្ទុះរឿងព្រះសង្ឃខលឆាតសិចជាមួយស្ត្រីមានឥទ្ធិពលប៉ះ ពាល់ដល់សាសនាជាខ្លាំងណាស់
Thu,10 November 2022 (Time 04:03 PM)
ដោយ ៖ ច័ន្ទ សុខណេង (ចំនួនអ្នកអាន: 13នាក់)

វាបានក្លាយជាការចាប់អារម្មណ៍កាន់តែខ្លាំងហើយ រឿងរ៉ាវខលសិចមួយដែលកំពុងក្លាយជាការពេញនិយម តាមដានពីសំណាក់មហាជន ហើយអ្វីជាពិសេសនោះគឺវាបានធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាយ៉ាងខ្លាំង
ទាំងភាគីខាងស្ត្រីក៏ដូចជាភាគីខាងព្រះសង្ឃ គឺសុទ្ធតែបានអះអាងយកភាពត្រូវរៀងៗខ្លួន ពោលគឺសភាពមិន ខុសពីមនុស្ស២នាក់ កំពុងដណ្តើមគ្នាដេកកណ្តាលយ៉ាងចឹង ។

បើតាមព័ត៌មានជាក់ស្តែងនោះ កាលពីប៉ុន្មានថ្ងៃនេះមានរឿងរ៉ាវមួយ ត្រូវបានផ្ទុះដូចគ្រាប់បែកប៉ារមាណូ នៅចំកណ្តាលទីក្រុង ដោយវាបន្តទៅជារឿងបែកអូរហូរស្ទឹងរហូតមានការប្តឹងផ្តល់គ្នា ភាគីខាងស្រី្តប្តឹងព្រះ សង្ឃ ចំណែកខាងព្រះសង្ឃប្តឹងភាគីស្ត្រី ដែលសភាពយូរៗទៅស្របពេលដែលប្រទេសកំពុងតែសប្បាយរីក រាយពិធីបុណ្យក៏ដូចជាពិធីប្រជុំអាស៊ានផងនោះ អស់លោកសមត្ថកិច្ចនិងធម្មការ និងសាសនា បែរទៅជា រឿងចង់វ៉ល់ៗអស់ ព្រោះតែអារឿងខលសិចមួយនឹង ព្រោះតែភាគីទាំងពីរសុទ្ធតែទាមទារកភាពត្រូវរៀងៗខ្លួន។

ព័ត៌មានបន្តថា ព្រះសង្ឃដែលកំពុងល្បីថាជាសង្ឃកំហូចនោះ មានព្រះនាម ឈាង ប៊ុនឈឿន ហៅសុជាតិ ដែលមានស្រុក កំណើតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយបានសាងភ្នួសសិក្សារៀនសូត្រ គង់នៅវត្តព្រែក តូច ស្រុកស្អាង ខេត្តកណ្តាល ។ ដំបូងឡើយកាលពីរយៈពេល២ឆ្នាំមុន ដោយវត្តឧត្តមគិរី ហៅវត្តភ្នំតូចស្ថិត នៅភូមិអណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ខ្វះគ្រូបង្រៀនសាមណៈសិស្សព្រះគ្រូ ទិត្យ ច័ន្ទតារា ព្រះចៅអធិការវត្ត ក៏បានសម្រេចព្រះទ័យទៅនិមន្តព្រះសង្ឃព្រះនាម ឈាង ប៊ុនឈឿន ពីវត្តព្រែកតូចមកវត្ត ខ្លួន ដើម្បីធ្វើជាគ្រូបង្រៀនព្រះសង្ឃ ដោយព្រះទ័យសង្ឃឹមថា អាចនឹងមានការរីកចម្រើនដល់ព្រះសង្ឃ ពោល គឺព្រះអង្គក៏មិននឹកថា ការទៅនិមន្តព្រះសង្ឃ ឈាង ប៊ុនឈឿន មកនេះ បែរជាបង្កើតឲ្យមានរឿងអាស្រូវ ដូច្នេះនោះឡើយ ។

នៅក្នុងរយៈពេល២ឆ្នាំមកនេះ រឿងរ៉ាវចេះតែកើតមានមិនចេះចប់មិនចេះហើយ ពោលគឺនិមន្តព្រះសង្ឃ ឈាង ប៊ុនឈឿន មកបង្រៀនព្រះសង្ឃ គឺដូចនាំមកឲ្យវត្តបង្កើតរឿងរ៉ាវអធិករណ៍ក្នុងវត្តមិនឈប់ ធ្វើឲ្យ ព្រះគ្រូទិត្យ ច័ន្ទតារា ដែលជាព្រះចៅអធិការវត្ត មានផលលំបាកក្នុងការដោះស្រាយឲ្យតែរហូត ។

ថ្មីៗនេះ ក៏ស្រាប់តែបែករឿងទំនាក់ទំនងប្រើដៃសាប់លឹង្គដែលជារឿងរ៉ាវរវាងព្រះសង្ឃ ឈាង ប៊ុន ឈឿន ហៅ សុជាតិ ជាមួយនឹងស្ត្រីភេទ តាមរយៈទូរស័ព្ទដោយភាគីខាងស្ត្រីអះអាងថា ព្រះសង្ឃអង្គនោះ សន្យាថា ខ្លួននឹងសឹកយកនារីនោះធ្វើជាប្រពន្ធ ប៉ុន្តែព្រះសង្ឃអង្គនោះបែរជាមិនសឹកទៅវិញ ជាហេតុធ្វើឲ្យភាគីខាង នារីមានការខឹងសម្បារយ៉ាងខ្លាំង ហើយក៏កើតជារឿងបង្ហោះនូវរូបភាពវីឌីអូរអាសអាភាសផ្សេងៗជាច្រើន ពេញបណ្តាញសង្គមតែម្តង ។

បន្ទាប់ពីបែកធ្លាយនៅរូបអាភាសផ្សេងៗ ព្រះសង្ឃ ឈាង ប៊ុនឈឿន ហៅ សុជាតិ គេក៏បានដឹងថា ដាក់ ពាក្យប្តឹងភាគីខាងស្ត្រីទៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ខេត្តព្រះសីហនុ ពីបទកាត់តវីឌីអូរ មិនពិត ប៉ុន្តែស្ត្រីអ្នកនោះរូបនាងមិនបានកាត់ត.រូបភាពអាក្រាតកាយនោះទេ វាគឺជារឿងពិត ។

បើតាមព្រះសង្ឃ ឈាង ប៊ុនឈឿន បានមានសង្ឃដេកាមានសង្ឃដេកាប្រាប់អ្នកព័ត៌មានថា រូបភាពវីឌីអូរ ខលសិចនោះ ព្រះអង្គសុំបដិសេដន៍ថា វាមិនមែនជារឿងពិតនោះទេ តែបើសម្លេង សន្ទនាជាមួយភាគីស្រ្តី ខាងលើគឺព្រះអង្គទទួលស្គាល់ថា វាជារឿងពិតមែន ដោយឡែកភាគីខាងនារី បានអះអាងថារូប នាងបាន ទទួលការគម្រាមកំហែងពីសំណាក់សមត្ថកិច្ច ទាំងអស់នេះក៏ព្រោះតែព្រះសង្ឃកំហូច ឈាង បុនឈឿន បានដាក់ពាក្យបណ្តឹងប្តឹងរូបនាង ក៏ប៉ុន្តែរូបនាងនៅតែអះអាងបែបរឹងមាំថា រូបនាងមិនបានកាត់ត. រូបភាព អាក្រាតកាយនោះទេ ព្រោះវាគឺរឿងពិត ទោះបីជាហៅរូបនាងទៅដល់ទីណាក៏ដោយក្តី ក៏រូបនាងនៅតែអះ អាងថា វាជារឿងពិតដដែល គឺគ្មានការកាត់ត.ដូចព្រះសង្ឃ ឈាង ប៊ុនឈឿន ដោះសារនោះទេ ។

បើតាម លោក វ៉ាង វណ្ណេត ខាងធម្មការនិងសាសនាស្រុកគងពិសី បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងនោះថា រឿងនេះគឺរឿងព្រះវិន័យសង្ឃ គឺខាងធម្មការ និងសាសនា ទុកឲ្យផ្នែកព្រះសង្ឃជាអ្នកដោះស្រាយ ដោយឡែក ព្រះមន្ត្រីសង្ឃស្រុកគងពិសី អ្នកព័ត៌មានយើងមិនអាចទំនាក់ទំនងបាននោះទេ ។

ទោះបីជាយ៉ាងណាក៏ដោយ ព្រះសង្ឃនៅក្នុងវត្ត អាចារ្យ គណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្តឧត្តមគិរី ហៅ ភ្នំតូចទាំងអស់ សូមសំណូមពរដល់ព្រះគ្រូកែវ ចាន់ថា ព្រះមេគណខេត្តកំពង់ស្ពឺ រួមទាំងព្រះមន្ត្រីសង្ឃថ្នាក់ ខេត្តទាំងមូល សូមមេត្តាជួយដោះស្រាយបញ្ចប់រឿងឆាប់នេះផង ដើម្បីជួយឲ្យសាសនារបស់យើងក្លាយជាម្លប់ ដ៏ត្រជាក់របស់មនុស្សសត្វយ៉ាងប្រសើរពិតៗ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
25 នាក់
ម្សិលមិញ :
36 នាក់
សប្តាហ៍នេះ :
343 នាក់
ខែនេះ :
2118 នាក់
3 ខែនេះ :
8185 នាក់
សរុប :
194317 នាក់